ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡិច​ស៊ីសបើក​ច្រឡំ​ផ្លូវ​បុក​របាំង​ថ្ម​​បាក់​3កង់​​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ​រថយន្ត​ម៉ាក​ឡិច​ស៊ីស​​RX ​​៣០០​ពណ៌ខ្មៅ​​មួយ​គ្រឿងជិះ​គ្នា​ពីរ​នាក់​ប្ដី​ប្រពន្ធ​​បាន​បើក​បោះ​ពួយ​​បុក​​របាំង​ថ្ម​​ចែក​ផ្លូវ​ពេញ​ទំហឹង​​បណ្ដាល​ឱ្យ​​បាក់ចំនួន​​៣​កំណាត់​​ខ្ទាត​ចេញ​ពី​ទ្រូង​ផ្លូវ​​ដោយសារ​​តែ​អ្នក​​បើក​បរ​​​ច្រឡំ​ស្មាន​​មាន​ថា​​​គ្មាន​របាំង​ថ្ម​ ​។ ​​​ទោះបី​យ៉ាង​ណាហេតុការណ៍​នេះ​ ​ពុំ​បណ្ដា​ឱ្យ​មនុស្ស​រង​របួស​​ឡើយ​​គ្រាន់​តែ​ខូច​ខាត​រថយន្ត​​ដោយ​ផ្ទុះ​ពោង​ទាំង​ពី​រប៉ុណ្ណោះ​​ ។ ​គ្រោះថ្នាក់​

រាជធានីភ្នំពេញ​ ៖ ​រថយន្ត​ម៉ាក​ឡិច​ស៊ីស​​RX ​​៣០០​ពណ៌ខ្មៅ​​មួយ​គ្រឿងជិះ​គ្នា​ពីរ​នាក់​ប្ដី​ប្រពន្ធ​​បាន​បើក​បោះ​ពួយ​​បុក​​របាំង​ថ្ម​​ចែក​ផ្លូវ​ពេញ​ទំហឹង​​បណ្ដាល​ឱ្យ​​បាក​់​ចំនួន​​៣​កំណាត់​​ខ្ទាត​ចេញ​ពី​ទ្រូង​ផ្លូវ​​ដោយសារ​​តែ​អ្នក​​បើក​បរ​​​ច្រឡំ​ស្មាន​​មាន​ថា​​​គ្មាន​របាំង​ថ្ម​ ​។ ​​​ទោះបី​យ៉ាង​ណាហេតុការណ៍​នេះ​ ​ពុំ​បណ្ដា​ឱ្យ​មនុស្ស​រង​របួស​​ឡើយ​​គ្រាន់​តែ​ខូច​ខាត​រថយន្ត​​ដោយ​ផ្ទុះ​ពោង​ទាំង​ពី​រប៉ុណ្ណោះ​​  ។ ​គ្រោះថ្នាក់​នេះ​បាន​កើត​ឡើង​​​កាលពី​វេលា​ម៉ោង​​៩ និង​​១០​នាទី​​យប់​ថ្ងៃ​ទី ១៨​ កញ្ញា ​​នៅ​តាម​វិថី​ម៉ៅសេទុង​​កែង​ផ្លូវ​លេខ​១២២​ខាង​មុខ​ផ្សារ​សាមគ្គី​​ សង្កាត់​ផ្សារ​ដេប៉ូ​៣ ​ខណ្ឌទួលគោក​​​។

តាម​សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹងថា​​   ​​នៅ​មុន​ពេល​កើត​ហេតុ​ ​គេ​ឃើញ​​រថយន្ត​ម៉ាក​ឡិច​ស៊ីស​RX​៣០០​ពណ៌ខ្មៅ ​មួយគ្រឿង​​បាន​ធ្វើ​ដំណើរ​​តាម​ផ្លូវ​លេខ​១២២​ក្នុង​ទិ​សដៅ​ពី​​លិច​ទៅ​កើត​​ ។​ ​​​​​ពេល​ធ្វើ​ដំណើរ​​មក​ដល់​​កន្លែង​កើត​ហេតុ​កែង​វិថី​ម៉ៅសេ​ទុង​ ​មិន​ដឹង​មូល​ហេតុ​អ្វី​ទេ​ស្រាប់​តែ​រថយន្ត​​បោះ​ពួយ​ត្រង់​ទៅ​បុក​របាំង​ខណ្ឌ​ចែក​​ផ្លូវ​ពេញ​ទំ​ហឹង​​បណ្ដាល​ឱ្យ​​បាក់​របាំ​ថ្ម​ចំនួន​៣​កង់​បើុង​​ខ្ទាត​ចេ​ញ និង​​​កល់​​ជាប់​កង​់​មុខ​រថយន្ត​​ ។ ​បន្ទាប់ពីកើត​មាន​គ្រោះ​ថ្នាក់​​​ អ្នក​​បើក​បរ​វ័យ​ក្មេង​​ដែល​មាន​អាយុ​​ប្រមាណ​២០​ឆ្នាំ​​រួម​ជាមួយ​ភរិយា​​វ័យចំណាស​​​់​ម្នាក់​មិន​ចុះ​ពី​លើ​រថយន្ត​​នោះ​ទេ​គឺ​អង្គុយ​​​លើ​រថយន្ត​​ដោយ​មាន​​មនុស្ស​ឈរ​មើល​​ជុំជិត​​​ហាក់​ដូច​​ជា​ហួស​ចិត្ត​​ខ្លួន​ឯង​​ ។ ​លុះ​ក្រោយ​​មក​​ប៉ូលិស​​មូល​ដ្ឋាន​​បាន​ទាក់​ទង​ហៅ​ប៉ូ​លិស​ការ​ិ​យាល​័យ​ចរាចរណ៍​ចុះ​​​ធ្វើ​កំណត់​ហេតុ​នាំ​រថយន្ត​ទៅ​កាន់​សាលា​រា​ជធានី​ភ្នំពេញ​​ទើប​ពីរ​នាក់​ប្ដី​ប្រពន្ធ​​​ចុះ​ចេញពីរថយន្ត​​​ ។ ​ទាក់​ទិន​ការ​កើត​មាន​គ្រោះ​ថ្នាក់​នេះ​អ្នក​បើក​បរ​ពុំ​បានបញ្ជាក់​ប្រាប់​ពី​មូល​ហេតុ​ឱ្យ​ដឹង​ពិត​ប្រាកដ​ឡើយ​ ។

តាម​​ស្ត្រី​ម្នាក់​ដែល​មក​ជួយ​​ដោះ​ស្រាយ​ត្រូវ​ជា​ម្ដាយ​អ្នក​បើក​បរ​​បាន​ឱ្យ​ដឹង​ថា នៅមុន​ពេល​កើត​ហេតុ​​កូន​របស់​គាត់​២នាក់​ប្ដី​​ប្រពន្ធ​​​បាន​ ជិះ​រថយន្ត​​មក​ពី​ពោធិ៍ចិនតុង​ក្នុង​គោល​បំណង​​មក​ផ្ទះ​របស់​គាត់​​នៅ​ក្បែរ​នេះ​ ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​​កើត​ហេតុ​ស្មាន​ថា ​គ្មាន​របាំង​ថ្ម​ក៏​នាំយក​​​ត្រង់​បុក​របាំង​ថ្ម​តែ​ម្ដង​ ។​​ រថយន្ត​ត្រូវ​ប៉ូលិស​​បើក​ទៅ​សាលា​រាជធានី​ភ្នំពេញ​​​  ។ ​ចំណែក​របាំង​ថ្ម​ប៉ូលិស​នាំ​គ្នា​ទាញ​ដាក់ទៅ​​កៀនចិញ្ចើម​ផ្លូវ​៕