ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧត្តម​​​នាវី​​ឯក​​ ​ទៀ វិញ ​​ប្រកាស​​តែង​តាំង​​ផ្លាស់​ប្តូរ​​មុខ​ងារ​​នាយ​ទាហាន​​​

12 ឆ្នាំ មុន

ខេត្ត​​ព្រះ​សីហនុ​​​ ៖​​ ​កាល​ពី​​ថ្ងៃ​ទី​​១៥ ​កញ្ញា ​ឆ្នាំ​​២០១២ ​នៅ​អគារ​​ទី​បញ្ជាការ​​​ជួរ​មុខ​​របស់​​​អគ្គ​​លេខា​​ធិការ​ដ្ឋាន​​គណៈ​​​​កម្មា​ធិការ​ជាតិ​​​សន្តិ​សុខ​​លំហ​សមុទ្រ​ បាន​ប្រា​រព្ធ​​ពិធី​ប្រកាស​​តែង​តាំង​ផ្លាស់​ប្តូរ​​មុខ​ងារ​​នាយ​ទាហាន ​និង​​ប្រកាស​​តែង​តាំង​​ចាត់​បញ្ជូន​​មន្ត្រី​បម្រើ​​​ការ​ងារ​​​នៅ​ទី​បញ្ជា​ការ​​ជួរ​មុខ​​របស់​​អគ្គ​លេខាធិកា​រ​ដ្ឋាន​គណៈ​​កម្មា​ធិការ​​ជាតិ​សន្តិ​​សុខ​​​លំហ​សមុទ្រ​ ។ ​ពិធី​នេះ​​បាន​​ប្រារព្ធ​​​ឡើង​ក្រោម​​អធិបតី​

ខេត្ត​​ព្រះ​សីហនុ​​​ ៖​​ ​កាល​ពី​​ថ្ងៃ​ទី​​១៥ ​កញ្ញា ​ឆ្នាំ​​២០១២ ​នៅ​អគារ​​ទី​បញ្ជាការ​​​ជួរ​មុខ​​របស់​​​អគ្គ​​លេខា​​ធិការ​ដ្ឋាន​​គណៈ​​​​កម្មា​ធិការ​ជាតិ​​​សន្តិ​សុខ​​លំហ​សមុទ្រ​ បាន​ប្រា​រព្ធ​​ពិធី​ប្រកាស​​តែង​តាំង​ផ្លាស់​ប្តូរ​​មុខ​ងារ​​នាយ​ទាហាន ​និង​​ប្រកាស​​តែង​តាំង​​ចាត់​បញ្ជូន​​មន្ត្រី​បម្រើ​​​ការ​ងារ​​​នៅ​ទី​បញ្ជា​ការ​​ជួរ​មុខ​​របស់​​អគ្គ​លេខាធិកា​រ​ដ្ឋាន​គណៈ​​កម្មា​ធិការ​​ជាតិ​សន្តិ​​សុខ​​​លំហ​សមុទ្រ​ ។ ​ពិធី​នេះ​​បាន​​ប្រារព្ធ​​​ឡើង​ក្រោម​​អធិបតី​ភាព​​លោក​​ឧត្តម​នាវី​​ឯក ​​ទៀ វិញ ​ទី​ប្រឹក្សា​​សម្តេច​អគ្គ​​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​មេ​បញ្ជាការ​​កង​ទ័ព​​ជើង​ទឹក ​និង​ជា​អគ្គ​​លេខា​ធិកា​​ជាតិ​សន្តិ​សុខ​​លំហ​​សមុទ្រ​ ។​​

​លោក​វរ​​​នាវី​ឯក ​​ទន់ ​សារុន ​ប្រធាន​ការិយា​ល័យ​​គ្រប់​គ្រង​​បុគ្គលិក​​ នាយក​ដ្ឋាន​​រដ្ឋ​បាល​​នៃ​អគ្គ​​លេខា​ធិកា​រ​​គណៈ​​​កម្មា​ធិកា​រ​ជាតិ​សន្តិ​សុខ​​​លំហ​​សមុទ្រ​​បាន​​ឡើង​អាន​​សេចក្តី​ប្រកាស​​ដំឡើង​​ឋានន្តរ​ស​ក្តិ​ ​អាន​សេច​ក្តី​​ប្រកាស​តែង​តាំង​​ផ្លាស់​ប្តូរ​​មុខ​ងារ​​នាយ​ទាហាន​​នៃ​អគ្គ​​លេខា​ធិការ​​ដ្ឋាន​​គណៈ​​កម្មា​ធិកា​រ​ជាតិ​សន្តិ​សុខ​​លំហ​​​ស​មុទ្រ​ទៅ​បម្រើ​​​ការ​​នៅ​ទី​បញ្ជា​ការ​​​​ជួរ​មុខ​នៃ​អគ្គ​លេខាធិ​ការ​​​ដ្ឋាន​គណៈ​​កម្មា​ធិការ​​​ជាតិ​​សន្តិ​សុខ​​លំហ​សមុទ្រ​ ។ ​ពិធី​​បំពាក់​ឋានន្តរ​​សក្តិ​​ និង​ប្រគល់​​សេច​ក្តី​ប្រកាស​​​តែង​តាំង​​ផ្លាស់​ប្តូរ​​មុខ​ងារ​​ជូន​នាយ​​ទាហា​ន​​នា​​ឱកាស​នោះ​​​​​បាន​ការ​ផ្តល់​​កិត្តិយ​ស​​​ពី​លោក​ឧត្តម​នាវី​​ឯក ទៀ វិញ ​មេ​បញ្ជា​ការ​​កង​ទ័ព​ជើង​ទឹក ។​

​​មាន​មតិ​សំណេះ​សំណាល​​នា​​ឱកាស​​នោះ​ លោក​ទៀ វិញ ​បាន​សម្តែង​នូវ​​មោទន​ភាព​​ក្រៃ​លែង​ចំពោះ​​អស់​លោក​​​ដែល​បាន​ទទួល​​ឋាន​ន្តរ​​សក្តិ​​ និង​ផ្លាស់​ប្តូរ​​មក​បំពេញ​ការងារ​​នៅ​ទី​នេះ ​ដោយ​​​លោក​​បាន​លើក​ឡើង​ថា ​ដំណើរ​​ការ​សន្តិ​សុខ​​​លំហ​សមុទ្រ​​នៃ​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា ​បាន​វិវ​​ឌ្ឍន៍​​យ៉ាង​ឆាប់​រហ័ស​ ចាប់​ពី​ដើម​ឆ្នាំ​​២០០៧​ ក្រោម​គំនិត​​ផ្តួច​​ផ្តើម​​ប្រកប​ដោយ​​គតិ​​បណ្ឌិត​​របស់​​សម្តេច​អគ្គ​មហា​សេនា​បតី​​តេ​ជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ​ដែល​ឈាន​​ទៅ​​ដល់​ការ​​បង្កើត​គណៈ​​កម្មា​ធិ
ការ​​ជាតិ​សន្តិ​សុខ​​លំហ​សមុទ្រ​​ ហៅ​កាត់​ថា គ.ជ.ស.ស​​ នៅ​ខែ​ធ្នូ​​ ឆ្នាំ​​​២០០៩​​ ​ស្ថិត​​ក្រោម​​ការ​ចង្អុល​​បង្ហាញ​​ផ្ទាល់​ពី​​សម្តេច​​​​តេ​ជោ ​​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​រួម​​​​នឹង​ការ​ដឹក​នាំ​​​ផ្ទាល់​​ពី​គណៈ​​កម្មាធិការ​​ជាតិ​សន្តិ​សុខ​​លំហ​សមុទ្រ ​ដែល​មាន​​លោក​នាយ​ឧត្តម​​​សេនីយ៍​​ទៀ បាញ់ ​ឧប​នាយ​​ក​រដ្ឋ​មន្ត្រី​​ រដ្ឋ​មន្ត្រី​​ក្រសួង​ការ​ពារ​ជាតិ ​និង​ជា​ប្រធាន​​គណៈ​​កម្មាធិការ​​​ជាតិជា​ប្រធាន ។ ​គ.ជ.ស.ស​ ជា​យន្ត​​ការ​ថ្នាក់​ជាតិ​ មាន​ភារ​កិច្ច​​គ្រប់​គ្រង​​ទាំង​ស្រុង​​លើ​ការ​ងារ​​​សន្តិសុខ​ ដែល​ទើប​តែ​​មាន​អាយុ​​ជាង​​២​ឆ្នាំ​ប៉ុណ្ណោះ ​តែ​​មាន​​ការ​លូត​លាស់​​​​ហួស​​​​ពី​ការ​រំពឹង​ទុក​ ។​​

​​​ទី​បញ្ជា​ការ​​​ជួរ​មុខ​​របស់​​អគ្គ​​លេខា​ធិការ​​ដ្ឋាន ​នៃ​គណៈ​កម្មាធិការ​​ជាតិ​សន្តិ​សុខ​​លំហ​​ស​មុទ្រ​​ដែល​ទើប​តែ​​បាន​សម្ពោធ​​ដាក់​ឱ្យ​​ប្រើ​ប្រាស់​​ជា​ផ្លូវ​ការ​​ កាល​ពី​​ថ្ងៃ​ទី​​១១ ​ខែ​សីហា ​ឆ្នាំ​​២០១២ កន្លង​មក ​ក្រោម​​អធិប​តី​​ភាព​​​​លោក​នាយ​ឧត្តម​​សេនីយ៍​​ ទៀ បាញ់ ឧប​នាយក​រដ្ឋ​មន្ត្រី​​ រដ្ឋ​មន្ត្រី​​ក្រសួង​ការ​ពារ​ជាតិ ​និង​ជា​ប្រធាន​​គណៈ​​​​កម្មា​ធិការ​​ជាតិ​​សន្តិ​សុខ​​​លំ​ហ​សមុទ្រ ​។ ទី​បញ្ជា​ការ​​ជួរ​មុខ​​ដែល​កំពុង​ដំណើរ​​​ការ​ពេល​នេះ ​​​ជា​​មជ្ឈ​មណ្ឌល​​នៃ​ការ​ដឹក​នាំ​ បញ្ជា ​​​គ្រប់​គ្រង ​និង​សម្រប​សម្រួល​​កិច្ច​ប្រតិ​បត្តិ​​ការ​​កម្លាំង​ចម្រុះ ​និង​ជា​​មជ្ឈ​មណ្ឌល​​នៃ​ការ​គ្រប់​គ្រង​​​ព័ត៌​មាន​ ​ដែល​ជាប្រភព​យ៉ាង​សំខាន់​នៅ​ក្នុង​​ការ​​គ្រប់​គ្រង​​សន្តិ​សុខ​​លំហ​សមុទ្រ ។​​

​ការ​ក្តាប់​​​បាន​នូវ​​​រាល់​​​សភាព​ការណ៍​​ដែល​កើត​មានឱ្យ​​​​បាន​ទាន់​ពេល​វេលា​ គឺ​ជា​កត្តា​​យ៉ាង​សំខាន់​​នៅ​ក្នុង​​ការ​រៀប​ចំ​ផែន​ការ ​និង​កិច្ច​​ប្រតិ​បត្តិ​​​ការ​ឆ្លើយ​តប​​​​មាន​ប្រសិទ្ធ​​ភាព​ ។ ទន្ទឹម​​​នេះ​ ទី​បញ្ជា​ការ​​ជួរ​មុខ​​​ត្រូវ​​ប្រកប​ដោយ​​សមត្ថ​​ភាព​​​ចម្បង​​មួយ​​ចំនួន​​​រួម​​មាន ​សមត្ថ​ភាព​​​នៅ​ក្នុង​​ការ​​ប្រមូល​ព័ត៌​មាន ​ការ​វិភាគ ​និង​ចម្រាញ់​​​ព័ត៌​មាន​​​ ​​ព្រម​ទាំង​​ការ​ចែក​ចាយ​​​ព័ត៌​មាន​ ។ យោង​តាម​​សភាព​ការណ៍​​ជាក់​ស្តែង​​ក្នុង​ការ​​​រក្សា​សន្តិ​សុខ​​​លំហ​សមុទ្រ​ និង​​ភារកិច្ច​​ស្នូល​របស់​​គ.ជ.ស.ស​​ ​​​អគ្គលេខាធិការ​​ដ្ឋាន​នៃ​​ គ.ជ.ស.ស ​បាន​សម្រេច​​ចាត់​តាំង​​​​​ មន្ត្រី ​បុគ្គលិក ​​នាយ​​​​​ទាហាន ​នាយ​នាវី ​នាយ​នគរ​បាល​​​របស់​អគ្គ​​លេខាធិកា​រ​​ដ្ឋាន​នៃ​គណៈ​​កម្មា​ធិការ​​​សន្តិ​សុខ​​លំហ​សមុទ្រ​ ដែល​ជា​កិច្ច​​ប្រតិ​បត្តិ​ការ​​​កម្លាំង​ចម្រុះ​​មក​បំពេញ​ភារ​កិច្ច​​រួម​គ្នា​​ ជា​​ភារ​កិច្ច​​ចម្បង​​ ដើម្បី​ក្តាប់​​​បាន​​រាល់​សភាព​ការណ៍​​ដែល​កើត​​​​ឡើង​បាន​ទាន់​ពេល​វេលា​ និង​ដើម្បី​​ធ្វើ​កិច្ច​​ប្រតិ​បត្តិ​​ការ​ឆ្លើយ​តប​​មាន​​ប្រសិទ្ធ​​ភាព​ខ្ពស់​​ក្នុង​ការ​ដោះ​ស្រាយ​រាល់​​យថា​​ហេតុ​ដែល​​កើត​ឡើង​​នៅ​គ្រប់​កាលៈ​ទេ​សៈ​​ ​តំបន់​​​​ក្នុង​សមុទ្រ​​​កម្ពុជា