ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កុង​តឺន័រ​​ចុះ​ចំណោត​ស្ពាន​ព្រះ​មុនីវង្ស​ថ្មី​ដាច់​ហ្វ្រាំង​​បុក​រះ​ម៉ូតូ​​៣​គ្រឿង​កិន​និស្សិត​ម្នាក់​​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ និស្សិត​ប្រុស​ម្នាក់​បាន​ស្លា.ប់​​​យ៉ាង​អាណោច​អាធ័ម​ ដោយ​សារ​រថយន្ត​កុងតឺន័រ​​បើក​ចុះ​ចំណោត​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​ត្រើយ​ខាង​​កើត ដាច់​ហ្វ្រាំង​​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​កិន​មនុស្ស​ម្នាក់​ស្លា.ប់​​ និង​៣​នាក់​​ទៀត​រង​របួស ដែល​ហេតុ​ការណ៍​​ដ៏​រន្ធត់​​នេះ​កើតឡើង​​ កាល​ពី​វេលា​ម៉ោង​​៧និង​១០​នាទី​​យប់​ថ្ងៃ​ទី​១៨ កញ្ញា ២០១២ ។

រាជធានីភ្នំពេញ ៖ និស្សិត​ប្រុស​ម្នាក់​បាន​ស្លាប់​​​យ៉ាង​អាណោច​អាធ័ម​ ដោយ​សារ​រថយន្ត​កុងតឺន័រ​​បើក​ចុះ​ចំណោត​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​ត្រើយ​ខាង​​កើត ដាច់​ហ្វ្រាំង​​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​កិន​មនុស្ស​ម្នាក់​ស្លាប់​​ និង​៣​នាក់​​ទៀត​រង​របួស ដែល​ហេតុ​ការណ៍​​ដ៏​រន្ធត់​​នេះ​កើតឡើង​​ កាល​ពី​វេលា​ម៉ោង​​៧និង​១០​នាទី​​យប់​ថ្ងៃ​ទី​១៨ កញ្ញា ២០១២ ។

តាម​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​​រថយន្ត​កុងតឺន័រ​របស់​​ក្រុម​ហ៊ុន​អូលែរ ​បើក​ឆ្លង​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត លុះ​ពេល​ចុះ​ចំណោត​​ស្ពាន​រថយន្ត​បាន​ដាច់​ហ្វ្រាំង​​ជាន់​មិន​ស៊ី​ក៏​ជ្រុល​ល្បឿន​បុក​រះ​ម៉ូតូ​៣​គ្រឿង​​រង​ការ​ខូច​ខាត និង​កិន​អ្នក​ជិះ​ម៉ូតូ​ម្នាក់​​ស្លាប់​នៅ​ក្រោម​រថយន្ត​យ៉ាង​អាណោច​អាធ័ម​​បំផុត ចំណែក​៣​នាក់​ទៀត​រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ បុរស​ដែល​ស្លាប់​​បាត់​បង់​ជីវិត​ឈ្មោះ​សុខ ​សំណាង ជា​និស្សិត​​ស្នាក់​នៅ​សង្កាត់​និរោធ ខណ្ឌ​មាន​ជ័យ ។

ដោយ​ឡែក​​រថយន្ត​បង្ក​បើក​​ដោយ​ឈ្មោះ​លឹម នឿន ភេទ​ប្រុស អាយុ​​៤២​ឆ្នាំ ​ស្នាក់​នៅសង្កាត់​ជម្ពូ​វ័ន ​ខណ្ឌ​ពោធិ៍​សែនជ័យ ​ត្រូវបាន​សមត្ថ​កិច្ច​​បញ្ជូន​ទៅ​កាន់​​ការិយា​ល័យ​នគរ​បាល​ចរា​ចរ​​រាជធានីភ្នំពេញ ​ទាំងរថយន្ត​ រួម​ជា​មួយ​​​ម៉ូតូ​​៣​គ្រឿង​ផង​ដែរ ។

សូម​រំលឹក​ថា គិត​​ចាប់​ពីថ្ងៃទី​១ ដល់​ថ្ងៃទី​​១៨ កញ្ញា នៅចំណុច​​ត្រើយ​ខាង​​កើត​ស្ពាន​ព្រះ​មុនី​វង្ស​​ករណីគ្រោះថ្នាក់​​ចរា​ចរណ៍​ធំៗ​​ចំនួន​៣​លើក បាន​កើត​ឡើង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕