ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ពុំ​ស្គាល់​មុខ​លប​កា.ប់​4កាំ​បិតស្លា.ប់​លើ​ដង​ផ្លូវ​

12 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖​ បុរស​ម្នាក់​ត្រូវ​ជន​មិន​​ស្គាល់​មុខ​មួយ​ក្រុម​លប​កា.ប់​ប្រហារបណ្តាល​ឱ្យ​ស្លា.ប់​​ក្នុង​ថ្លុក​ឈាម​ កាល​ពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​ ​យប់​ថ្ងៃ​ទី​១៧ កញ្ញា​ នៅ​លើ​ផ្លូវ​​លំ​ក្រាល​ក្រួស​ក្រហម​ ស្ថិត​ក្នុង​ភូមិ​ស្តុក​លិច​ ឃុំ​ឈូក​ស ស្រុក​កំពង់​ត្រឡាច​ ខណៈជន​រង​គ្រោះ​ត្រឡប់​មក​ពី​មើល​គេ​រាំ​វង់​វិញ ។

ខេត្ត​កំពង់​ឆ្នាំង​ ៖​ បុរស​ម្នាក់​ត្រូវ​ជន​មិន​​ស្គាល់​មុខ​មួយ​ក្រុម​លប​កាប់​ប្រហារបណ្តាល​ឱ្យ​ស្លាប់​​ក្នុង​ថ្លុក​ឈាម​ កាល​ពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​ ​យប់​ថ្ងៃ​ទី​១៧ កញ្ញា​ នៅ​លើ​ផ្លូវ​​លំ​ក្រាល​ក្រួស​ក្រហម​ ស្ថិត​ក្នុង​ភូមិ​ស្តុក​លិច​ ឃុំ​ឈូក​ស ស្រុក​កំពង់​ត្រឡាច​ ខណៈជន​រង​គ្រោះ​ត្រឡប់​មក​ពី​មើល​គេ​រាំ​វង់​វិញ ។

មន្ត្រី​ប៉ូលិស​​ព្រហ្ម​ទណ្ឌខេត្ត​ដែល​បាន​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​កើត​ហេតុ​​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ង៉ែត ស្រៀង អាយុ​៤៥​ឆ្នាំ មាន​ទី​លំនៅក្នុង​ភូមិ​-ឃុំ​​ខាង​លើ​ ។  ជន​រងគ្រោះ​ត្រូវ​គេ​កាប់​ចំនួន​៤​កន្លែង ​គឺ​ក្បាល​២កន្លែង ក១​កន្លែង និង​ចង្កេះ​មួយ​កន្លែង​ បណ្តាល​ឱ្យ​​ស្លាប់​ក្នុង​ថ្លុក​ឈាម​យ៉ាង​អាណោច​អាធ័ម ។ បើ​តាម​​ប្រ​ជា​ពល​រដ្ឋ​បាន​​ប្រាប់​ប៉ូលិស​ថា ជន​រង​គ្រោះ​មុន​ពេល​ប្រទះ​ឃើញ​ស្លាប់​ គឺ​បាន​ត្រឡប់​មក​ពី​មើល​គេ​លេង​រាំ​វង់​វិញ លុះ​ក្រោយ​មក​ក៏​ស្រាប់​តែ​​ប្រទះ​ឃើញ​ត្រូវ​ជន​ដៃ​ដល់​កាប់​ស្លាប់​ក្នុង​ថ្លុក​ឈាមតែ​ម្តង។

ប្រភព​ពី​មន្ត្រី​ប៉ូលិស​ដែល​​ស្រាវ​ជ្រាវ​ក្នុង​រឿង​នេះ​​និយាយថា បុរស​ម្នាក់​នេះ​​ត្រូវ​បាន​ពលរដ្ឋ​ស្អប់​ និង​មិន​រាប់​រក​ស្ទើរ​គ្រប់​គ្នា ដោយ​ហេតុ​នេះ​ហើយ​ទើប​មិន​មាន​នរណា​ជួយ​ធ្វើ​ជា​សាក្សី​បំភ្លឺ​ឱ្យ​ប៉ូលិស​ឡើយ​ សូម្បី​តែ​ទៅ​តាម​​តា​អាចារ្យ​ក្នុង​ភូមិ​មក​ធ្វើ​បុណ្យ​ក៏​មិន​ព្រម​មក​ដែរ ។ ទោះ​បី​​ជា​បែប​ណា​ ការ​សម្លាប់​មនុស្ស គឺ​ជា​បទ​ឧក្រិដ្ឋ​ដោយ​ហេតុ​នេះ​ហើយ​ប៉ូលិស​កំពុង​ស្រាវ​ជ្រាវ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ ដើម្បី​ចាប់​់ជន​ដៃ​ដល់​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕