ក្រុងប៉ោយប៉ែត ៖ ខណៈទឹកភ្លៀងនៅតែបន្តធ្លាក់ហើយពេលនេះជំនន់ទឹកភ្លៀងកំពុងជន់លិចនៅក្នុងខេត្តស្រះកែវ ប្រទេសថៃ បានជះឥទ្ធិពលអាក្រក់ដល់អ្នកភូមិតាមព្រំដែនក្នុងខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ដូចជាអ្នកក្រុងប៉ោយប៉ែត និងស្រុកអូរជ្រៅ ។
ពាក់ព័ន្ធនឹងជំនន់ទឹកលិចនេះអ្នកភូមិមួយចំនួនខាងត្បូងផ្លូវជាតិលេខ៥ ដូចជាភូមិប៉ោយប៉ែត ក្បាលកោះ និងភូមិមួយចំនួនទៀតសរុបប្រហែល១.០០០គ្រួសារ កំពុងរងការជន់លិចលំនៅឋាន ខណៈកម្ពស់ទឹកដែលបុកពីប្រទេសថៃ ចេះតែមានការហក់ឡើងជាលំដាប់នោះ ។ អ្នកភូមិប៉ោយប៉ែត និងភូមិក្បាលកោះពេលនេះ ផ្ទះខ្លះស្នាក់នៅលែងកើតដោយទឹកមានកម្ពស់ត្រឹម.ក ឯកន្លែងខ្លះត្រឹមទ្រូងទៅហើយ ហើយពេលនេះអ្នកភូមិបាននាំគ្នាជិះទូក ឬក្បូនដើម្បីរកទីទួលសុវត្ថិភាព ។ ដោយឡែកនៅឯឃុំអូរបីជាន់ ស្រុកអូរជ្រៅវិញ លោកកែវ សែន អភិបាលស្រុកអូរជ្រៅ បានប្រាប់តាមទូរស័ព្ទនៅថ្ងៃទី១៨ កញ្ញា ២០១២ ថា ជំនន់ទឹកភ្លៀងបាននិងកំពុងហូរបុកពីថៃចូលមកភូមិមួយចំនួនតាមបន្ទាត់ព្រំដែនក្នុងឃុំអូរបីជាន់ បង្កជន់លិចស្ទើរគ្រប់ភូមិទៅហើយ ហើយពេលនេះអ្នកភូមិអូរបីជាន់ កំពុងជម្លៀសរកទីទួលសុវត្ថិភាពផងដែរ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ