ខេត្តកំពត ៖ នគរបាលស្រុកដងទង់ បានចាប់ខ្លួនជនម្នាក់ឈ្មោះអ៊ន បូរ៉ា អាយុ២៤ឆ្នាំ នៅភូមិច្រកកែស ឃុំដងទង់ ស្រុកដងទង់ កាលពីព្រឹកថ្ងៃទី១៥ កញ្ញា តាមដីកាលេខ១៣៧ចុះថ្ងៃទី១៤ មិថុនា ២០១០ ចេញដោយលោក ជួន វណ្ណៈ ចៅក្រមសេីុបសួរនៃសាលាដំបូងខេត្ត ។
យោងតាមលោក ខេង យ៉េត មន្ត្រីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត និងជាអ្នកទទួលដីកាបានប្រាប់ឱ្យដឹងថា ការចាប់ខ្លួនជនឈ្មោះ អ៊ន បូរ៉ា នេះគឺពីបទប៉ុនប៉ងរំលោភសេពសន្ថវៈនារីម្នាក់នៅភូមិត្រពាំងនៀល ឃុំដងទង់ ស្រុកដងទង់ កាលពីថ្ងៃទី៣ កុម្ភៈ២០០៨ ប៉ុន្តែក្រោយកើតហេតុជននេះបានគេចខ្លួនមួួយរយៈលុះក្រោយមកត្រឡប់ចូលស្រុកវិញ ក៏ត្រូវនគរបាលចាប់ខ្លួនតែម្តង ។ ក្រោយពីចាប់ខ្លួនជនឈ្មោះ អ៊ន បូរ៉ា ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត ៕
ចែករំលែកព័តមាននេះ