ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ភ្លក្ស​នំ​​អប្សរា​​ប្រចាំ​ឆ្នាំ​​​2012​​មុន​​បុណ្យ​​សែន​ព្រះ​ខែ​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ ​​​កាល​ពី​​យប់​ថ្ងៃ​ទី​​១៦ ​កញ្ញា ​នៅ​ហាង​​នំ​អប្សរា ​​មា​ន​រៀប​ចំ​​ពី​ភ្លក្ស​​នំ​អប្សរា​​ប្រចាំ​ឆ្នាំ​​ ដោយ​មាន​​អតិ​ថិ​ជ​ន​ជា​​​​អ្នក​លក់​​បន្ត​​រាប់​រយ​​នាក់​​​មក​ភ្លក្ស​​រស​ជាតិ​​នំ​​ ។​​អ្នក​ស្រី​​ច័ន្ទ ​អង្គារ៉ា ​អនុ​ប្រធាន​​ហាង​នំ​​​អប្សរា​​​​​​និយាយ​ថា​ នេះ​​ជា​ឆ្នាំ​ទី​​២​ហើយ​ ដែល​​ហាង​នំ​អប្សរា​​​​រៀប​ចំ​​បង្កើត​​ឱ្យ​មាន​ព្រឹត្តិការណ៍​​ភ្លក្ស​​នំ​អប្ស​​រា​​ ដើម្បី​​ផ្តល់​ឱកាស​​ឱ្យ​អតិ​ថិ​ជន​​ជា​​​អ្នក​លក់​​​បន្ត​បាន​​ជួប​ជុំ​គ្នា​​ភ្លក្ស​​នំ​អប្សរា​​​ដែល

រាជ​ធានី​ភ្នំ​ពេញ​ ៖ ​​​កាល​ពី​​យប់​ថ្ងៃ​ទី​​១៦ ​កញ្ញា ​នៅ​ហាង​​នំ​អប្សរា ​​មា​ន​រៀប​ចំ​​ពី​ភ្លក្ស​​នំ​អប្សរា​​ប្រចាំ​ឆ្នាំ​​ ដោយ​មាន​​អតិ​ថិ​ជ​ន​ជា​​​​អ្នក​លក់​​បន្ត​​រាប់​រយ​​នាក់​​​មក​ភ្លក្ស​​រស​ជាតិ​​នំ​​ ។​​អ្នក​ស្រី​​ច័ន្ទ ​អង្គារ៉ា ​អនុ​ប្រធាន​​ហាង​នំ​​​អប្សរា​​​​​​និយាយ​ថា​ នេះ​​ជា​ឆ្នាំ​ទី​​២​ហើយ​ ដែល​​ហាង​នំ​អប្សរា​​​​រៀប​ចំ​​បង្កើត​​ឱ្យ​មាន​ព្រឹត្តិការណ៍​​ភ្លក្ស​​នំ​អប្ស​​រា​​ ដើម្បី​​ផ្តល់​ឱកាស​​ឱ្យ​អតិ​ថិ​ជន​​ជា​​​អ្នក​លក់​​​បន្ត​បាន​​ជួប​ជុំ​គ្នា​​ភ្លក្ស​​នំ​អប្សរា​​​ដែល​​កំពុង​​ល្បី​​ និង​​ពេញ​និយម​​ ។ ​

នំ​អប្សរា​​​ត្រូវ​​បាន​បង្កើត​​ឡើង​រយៈ​​​​ពេល​​២៩​ឆ្នាំ​​​​​មក​ហើយ ​ហើយ​​ក្នុង​ឆ្នាំ​​​២០១២​​នេះ ​​ហាង​នំ​អប្ស​រា​​បាន​ធ្វើ​​​ការ​កែ​ច្នៃ​​រស​ជាតិ​ និង​កា​រ​វេច​ខ្ចប់​​បែប​ថ្មី​​ប្រកប​ដោយ​​ភាព​​អនា​​ម័យ​​ខ្ពស់ និង​​កាត់​បន្ថយ​​ជាតិ​ផ្អែម​​ ដើម្បី​តម្រូវ​​ទៅ​ដល់​​អ្នក​កើត​ជំងឺ​​ទឹក​នោម​ផ្អែម​​ឱ្យ​​​ពិសា​​បាន​ដែរ ។​

​អ្នក​ស្រី​បញ្ជាក់ថា ​នំ​អប្សរា​​​​មាន​២៩​ប្រភេទ​ ​និង​មាន​​រស​ជាតិ​​ច្រើន​មុខ​ ។ ពី​​មួយ​​ឆ្នាំ​ទៅ​​មួយ​ឆ្នាំ​​​កា​រ​​ផលិត​​នំ​មាន​​ការ​កើន​ឡើង​​ដោយ​សារ​​មាន​​អតិ​ថិ​ជន​​​ក្នុង​ស្រុក​​ពេញ​​និយម​​ ហើយ​​មាន​ទាំង​​ការ​នាំ​ចេញ​​ទៅ​លក់​​​នៅ​ក្រៅ​ប្រទេស​​ផង​ដែរ ​។ ​​​អ្នក​ស្រី​​សូម​ឱ្យ​​អតិ​ថិ​ជន​​មាន​ការ​​ប្រុង​ប្រយ័ត្ន​​​​ពិនិត្យ​​ឱ្យ​​​​បាន​ត្រឹម​ត្រូវ​​​​​នៅ​ក្នុង​​ការ​ទិញ​​នំ​​អប្ស​រា​​​យ​ក​ទៅ​​​ពិសា​​ ​​ព្រោះ​​​មាន​ការ​ផលិត​​នំ​និង​​េវច​ខ្ចប់​​ដូច​គ្នា​ជាមួយ​​នំ​អប្សរា​​នេះ​ដែរ សំខាន់​​ គឺ​ត្រូវ​​មើល​អក្សរ​​ដែល​ដាក់​​​​ថា​នំ​​អប្សរា ៕​