ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តទីកូ​ម្ចាស់​ស្រវឹង​បើក​បុក​បង្គោល​​ភ្លើង​ខ្ទេច​មុខ ហើយ​ដេក​ក្នុង​រថយន្ត​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្ត​ម៉ាក​ទី​កូ​ ពណ៌​ស្លែ​លាយ​ទឹក​ប្រាក់​ ១​គ្រឿង​​ ដែល​ម្ចាស់​ស្រវឹង​ជោក​បាន​បើក​រេ​ពេញ​ផ្លូវ​ឡើង​សូន​ច្បារ​ផ្លូវ​ភ្លោះ​បុក​ដើម​ឈើ​មួយ​ដើរ​រលើង​ឫស​ហើយ​រថយន្ត​ បន្ត​ទៅ​មុខ​ទាំង​ត្រដាប​ត្រដួស​ដល់​ចំណុច​ផ្លូវ​កែង​ក៏ជ្រុលទៅ​បុក​បង្គោល​​ភ្លើង​​ពេញ​ទំហឹង​​​រួញ​​ជាប់​ទៅ​មុខ​លែង​រួចតែម្តង ។​​​ ឯ​អ្នក​បើកបរ​​ដេក​​ក្នុង​រថយន្ត​​ធ្វើ​​ដូច​មិន​ដឹង​​​រឿង ​ត្រូវ​​អ្នក​ភូមិ​បាន​នាំ​គ្នា​អូស​ចេញ​ពី​ក្នុង​​រថយន្ត​​ កាល​ពី​វេលាម៉ោង​​៦​និង​៣០​នាទី​លា្ងច ថ្ងៃទី​១៧ កញ្ញា​ នៅ​តាម​​វិថី​អង្គរ​ ស្ថិត​នៅ​ក្នុង​ភូមិ​​​ទួល​គោក

រាជធានីភ្នំពេញ ៖ រថយន្ត​ម៉ាក​ទី​កូ​ ពណ៌​ស្លែ​លាយ​ទឹក​ប្រាក់​ ១​គ្រឿង​​ ដែល​ម្ចាស់​ស្រវឹង​ជោក​បាន​បើក​រេ​ពេញ​ផ្លូវ​ឡើង​សូន​ច្បារ​ផ្លូវ​ភ្លោះ​បុក​ដើម​ឈើ​មួយ​ដើរ​រលើង​ឫស​ហើយ​រថយន្ត​ បន្ត​ទៅ​មុខ​ទាំង​ត្រដាប​ត្រដួស​ដល់​ចំណុច​ផ្លូវ​កែង​ក៏ជ្រុលទៅ​បុក​បង្គោល​​ភ្លើង​​ពេញ​ទំហឹង​​​រួញ​​ជាប់​ទៅ​មុខ​លែង​រួចតែម្តង ។​​​ ឯ​អ្នក​បើកបរ​​ដេក​​ក្នុង​រថយន្ត​​ធ្វើ​​ដូច​មិន​ដឹង​​​រឿង ​ត្រូវ​​អ្នក​ភូមិ​បាន​នាំ​គ្នា​អូស​ចេញ​ពី​ក្នុង​​រថយន្ត​​ កាល​ពី​វេលាម៉ោង​​៦​និង​៣០​នាទី​លា្ងច ថ្ងៃទី​១៧ កញ្ញា​ នៅ​តាម​​វិថី​អង្គរ​ ស្ថិត​នៅ​ក្នុង​ភូមិ​​​ទួល​គោក សង្កាត់​​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ ។ អ្នក​បើក​បរ​​រថយន្ត​ត្រូវ​គេ​ស្គាល់​​ឈ្មោះ​ ស សុភា ​ភេទ​​ប្រុស អាយុ​៤១​ឆ្នាំ មាន​​លំនៅ​ឋាន​ក្បែរ​កន្លែង​កើត​​ហេតុ​​ ។

តាម​ប្រ​ជា​ពល​រដ្ឋ​ឱ្យ​ដឹង​ថា ​ត្រង់​ចំណុះ​នេះ ជាទូទៅ​អ្នក​បើក​​បរ​រថយន្ត​តែង​តែ​ផឹក​​ស្រវឹង​ជោក​​ហើយ​ស្ទើរ​​បាត់​បង់​​​ស្មារតី​​​ដែលកន្លង​មក​​មាន​រថយន្ត​​មួយ​គ្រឿង​​បើក​ចុះ​ស្រះ​ទឹក ​និង​វាយ​កម្ទេច​រថយន្ត​ដែល​ទើប​តែ​ជួស​ជុល​​​រួច​ កាល​ពី​៣​ថ្ងៃ​មុន ​​ហើយ​ពេល​​នេះ​​ស្រាប់​តែ​រថយន្ត​ខាង​លើ​បាន​បើ​ក​បុក​​បង្គោល​​ភ្លើង​​​​​មួយ​ដើម​ទៀត​​ ។​ រថយន្ត​ត្រូវ​​ប៉ូលិស​​ការិយាល័យ​​ចរា​ចរណ៍​ផ្លូវ​គោក​​​ចុះទៅ​ស្ទូច​យក​ទៅ​កាន់​ការិយា​ល័យ​ជំនាញ​​​ដើម្បី​ដោះ​ស្រាយ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕