ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាមរី​​​ដឹក​ត្រី​​បុក​គូទ​គោយន្ត​​​​ដឹក​អុស​ស្លា.ប់​ឪពុក​​​​ កូន​ស្រី​​របួស​ធ្ងន់​

12 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់​ ៖ បុរស​ម្នាក់​បាន​ស្លា.ប់​​​ភ្លាម​ៗ​នៅនឹង​កន្លែង​កើត​ហេតុ​​​​ ឯកូនស្រី​​​បែក​ក្បាល​​​រង​របួស​ធ្ងន់​​​ដោយសារ​បើក​​រថយន្ត​​​​ទៅ​បុក​​គូទ​គោ​យន្ត​ដែល​​​​​កំពុង​ធ្វើ​ដំណើរ​​​ស្រប​ទិស​គ្នា​ នៅ​លើ​ផ្លូវ​ជាតិ​​លេខ​​៥ ត្រង់​ចំណុច​​ស្ពាន​សាលា​គំរូ សង្កាត់​ព្រៃ​ញី​ ក្រុង​ពោធិ៍​សាត់​​ កាល​ពី​វេលា​ម៉ោង​​​​១និង​១០​នាទី​​​រំលង​អធ្រាត្រ​​​ឈាន​ចូល​ថ្ងៃទី​​​​១៨ កញ្ញា ។ ជន​រងគ្រោះ​​​​ដែលស្លា.ប់​​ជា​ឪពុក​​​ឈ្មោះ សិទ្ធិ​ ឡឹប

ខេត្ត​ពោធិ៍​សាត់​ ៖ បុរស​ម្នាក់​បាន​ស្លាប់​​​ភ្លាម​ៗ​នៅនឹង​កន្លែង​កើត​ហេតុ​​​​ ឯកូនស្រី​​​បែក​ក្បាល​​​រង​របួស​ធ្ងន់​​​ដោយសារ​បើក​​រថយន្ត​​​​ទៅ​បុក​​គូទ​គោ​យន្ត​ដែល​​​​​កំពុង​ធ្វើ​ដំណើរ​​​ស្រប​ទិស​គ្នា​ នៅ​លើ​ផ្លូវ​ជាតិ​​លេខ​​៥ ត្រង់​ចំណុច​​ស្ពាន​សាលា​គំរូ សង្កាត់​ព្រៃ​ញី​ ក្រុង​ពោធិ៍​សាត់​​ កាល​ពី​វេលា​ម៉ោង​​​​១និង​១០​នាទី​​​រំលង​អធ្រាត្រ​​​ឈាន​ចូល​ថ្ងៃទី​​​​១៨ កញ្ញា ។ ជន​រងគ្រោះ​​​​ដែលស្លាប់​​ជា​ឪពុក​​​ឈ្មោះ សិទ្ធិ​ ឡឹប អាយុ​៥៤​ឆ្នាំ ​ឯ​កូន​ស្រី​​​របួស​ធ្ងន់​​​ឈ្មោះ ឡឹប ចាវ អាយុ​២០​ឆ្នាំ ជា​ជន​ជាតិ​​ខ្មែរ​-អ៊ិស្លាម​ រស់នៅ​ភូមិ​​​ព្រែក​​ស្តី​ សង្កាត់​​​លលក​ស ក្រុង​ពោធិ៍​សាត់​ ឯរថយន្ត​​​ម៉ាក​កាមរី​​​ពណ៌​ស​ស៊េរី​៩១ ។

កូន​ស្រី​​​ដែល​​សម្រាក​ព្យាបាល​​​នៅ​មន្ទីរ​ពេទ្យ​​​​បាន​រៀប​រាប់​​​ប្រាប់​ថា ឪពុក​​របស់​នាង​​រក​ស៊ី​ដឹក​ត្រី​​​​ពី​ឃុំ​​កំពង់​លួង​​ ស្រុក​ក្រគរ​​ទៅលក់​នៅ​​ស្រុក​មោង​ឫស្សី​​​ ខេត្ត​បាត់​ដំបង​ ។ នៅថ្ងៃ​នោះ​​​​ឪពុក​នាង​​​​បាន​ក្រោក​ពី​​យប់​​ដឹក​ត្រី​ប្រាស្រស់​​​ទៅលក់​ដូច​​សព្វ​ដង​​ហើយ​នាង​ក៏​ទៅ​​​ជាមួយ​ដែរ​ ។ ពេល​ធ្វើ​ដំណើរ​​​ទៅដល់​ស្ពាន​​​សាលា​គំរូ​ សង្កាត់​​ព្រៃញី ក្រុង​ពោធិ៍សាត់​​ ចាំង​ភ្លើង​ហ្វា​រថយន្ត​មក​ពី​មុខ​​​មើល​មិន​ឃើញ​​​ផ្លូវ​ក៏​បុក​​គោ​យន្ត​​​កន្ត្រៃ​ដឹក​អុស​​ដែល​កំពុង​ធ្វើ​ដំណើរ​​​ស្រប​ទិស​គ្នា​ធ្លាក់​​​ទៅ​ចិញ្ចើម​​​ថ្នល់​ ទើរ​ជាប់​នឹង​ដើម​អាកាស្យា​​​ ឯ​រថយន្ត​ខូច​ផ្នែក​ខាង​មុខ​ខ្ទេច​ហើយ​ឪពុក​​​របស់​​នាង​ត្រូវ​ឈើ​​​បង្គោល​​​ក្រាក់​បុក​ទម្លុះ​កញ្ចក់​​ចំ​ខ្លួន​បណ្តាល​ឱ្យ​ស្លាប់​​​ភ្លាម​ៗ​នៅនឹង​កន្លែ​ង​កើត​ហេតុ​ ហើយ​នាង​រង​របួស​បែក​ក្បាល​​ហូរ​ឈាម​​​​ដែរ​ ។ ចំណែក​ម្ចាស់​​​គោយន្ត​​​កន្ត្រៃ​​មិន​ស្គាល់​​ឈ្មោះ​មិនដឹង​​ជា​របួស​​ធ្ងន់​​​ ឬ​ស្រាល​​​នោះ​ទេ ក្រោយ​កើត​ហេតុ​​​​​​ក៏​គេច​ខ្លួន​បាត់​ ។

លោក​​វរ​សេនីយ៍​​ត្រី​ រស់​ ​ចំរើន​ ប្រធាន​ការិ​យា​ល័យនគរ​បាល​​​ចរាចរ​ផ្លូវ​គោក​​​ខេត្ត​មាន​ប្រសាសន៍​​ថា ទាំង​រថយន្ត​​​ដឹក​ត្រី​​​ និង​គោ​យន្ត​ដឹក​អុស​​សុទ្ធ​តែ​មាន​​​​កំហុស​ដូចគ្នា​ ​ពោល​គឺ​​​គោយន្ត​​​ដឹក​អុស​​ពុំ​មាន​ស្តុប​​ ឬ​បិទ​ចំណាំង​​ប្លាត​ជា​សញ្ញា​​ឱ្យ​គេ​ឃើញ​ រី​ឯរថយន្ត​​​ដឹក​ត្រី​មិន​គោរព​ច្បាប់​​​ចរាចរ​ណ៍​បើក​ក្នុង​ល្បឿន​​លឿន​ពេល​យប់​ ហើយ​នៅពេល​​ឃើញ​រថយន្ត​មក​ពីមុខ​​​មិនបន្ថយ​​ល្បឿន​​ ។

លោក​រស់ ចំរើន​ បញ្ជាក់​ថា​ គ្រោះថ្នាក់​​​ចរាចរ​ណ៍​ដែល​កើត​មាន​​​រាល់​ថ្ងៃនេះ​​​ភាគ​ច្រើន​​​បណ្តាល​មក​ពី​​​កត្តា​មនុស្ស​​​ដូច​ជា​ មិន​គោរ​ព​ច្បាប់​ចរាចរ​​ណ៍​ មិន​​យោគ​យល់​គ្នា​ បើក​ហួស​ល្បឿន​​កំណត់​​​ បើក​បរ​ក្នុង​ស្ថាន​ភាព​ស្រវឹង​​​​ និង​​ងងុយ​​ដេក​ជា​ដើម​ ។ រថយន្ត​​​និង​គោយន្ត​​​​​ត្រូវ​បាន​​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅស្នងការ​​ដ្ឋាន​នគរ​បាល​​​ខេត្ត​ដើម្បី​​ដោះ​ស្រាយ​តាម​ច្បាប់​​​​ ៕