រាជធានីភ្នំពេញ ៖ លោកយាយម្នាក់ជិះកង់ទៅហាត់ប្រាណបណ្តើរកង់ឆ្លងផ្លូវត្រូវរថយន្តដឹកខ្សាច់មួយគ្រឿងបើកបុកកិនចំដងខ្លួន និងក្បាលបែកខ្ទេចរមូលចូលគ្នាស្លាប់យ៉ាងអាណោចអាធ័មបំផុតនៅលើទ្រូងផ្លូវហើយរថយន្តបង្កព្យាយាមបើករត់ តែត្រូវប៉ូលិសដេញឃាត់រថយន្ត និងអ្នកបើកបរបាននៅតាមផ្លូវលេខ២០០២ ក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ។
គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៥៥នាទីព្រឹកថ្ងៃទី១៨ កញ្ញា ២០១២ នៅចំណុចស្តុបមុខក្រុមហ៊ុនណូគា ផ្លូវលេខ២៧១ កែងផ្លូវលេខ២០០៤ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។ លោកយាយដែលបានស្លាប់ឈ្មោះលឹម មុំ អាយុ៦៣ឆ្នាំត្រូវរថយន្តកិនចំដងខ្លួន និងក្បាលបែករមូលចូលគ្នាស្លាប់យ៉ាងអាណោចអាធ័មបំផុត ។
ចំណែករថយន្តដែលកិនមនុស្សស្លាប់ម៉ាកនីស្សាន់ដឹកខ្សាច់ពណ៌ខៀវ បើកដោយឈ្មោះអឹុម សារុំ ភេទប្រុស អាយុ៣០ឆ្នាំ មានលំនៅភូមិខ្នាតរមាស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ស្នាក់នៅម្តុំស្តាតចាស់ រាជធានីភ្នំពេញ ត្រូវប៉ូលិសឃាត់ខ្លួនបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ