ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​បើកទីកូ​បុក​បង្គោល​ភ្លើង​ខ្ទេច​មុខ​ហើយ​ម្ចាស់​ដេក​ក្នុង​រថយន្ត​ធ្វើ​មិន​ដឹង

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ រថយន្ត​ម៉ាក​ទី​កូ​ ពណ៌​ស្លែ​លាយ​ទឹក​ប្រាក់​ ១​គ្រឿង​​ ដែល​ម្ចាស់​ស្រវឹង​ជោក​បាន​បើក​រេ​ពេញ​ផ្លូវ​ឡើង​សូន​ច្បារ​ផ្លូវ​ភ្លោះ​បុក​ដើម​ឈើ​មួយ​ដើរ​រលើង​ឫស​ហើយ​រថយន្ត​ បន្ត​ទៅ​មុខ​ទាំង​ត្រដាប​ត្រដួស​ដល់​ចំណុច​ផ្លូវ​កែង​ក៏ជ្រុលទៅ​បុក​បង្គោល​​ភ្លើង​​ពេញ​ទំហឹង​​​រួញ​​ជាប់​ទៅ​មុខ​លែង​រួចតែម្តង ។​​​

រាជ​ធានីភ្នំពេញ ៖ រថយន្ត​ម៉ាក​ទី​កូ​ ពណ៌​ស្លែ​លាយ​ទឹក​ប្រាក់​ ១​គ្រឿង​​ ដែល​ម្ចាស់​ស្រវឹង​ជោក​បាន​បើក​រេ​ពេញ​ផ្លូវ​ឡើង​សូន​ច្បារ​ផ្លូវ​ភ្លោះ​បុក​ដើម​ឈើ​មួយ​ដើរ​រលើង​ឫស​ហើយ​រថយន្ត​ បន្ត​ទៅ​មុខ​ទាំង​ត្រដាប​ត្រដួស​ដល់​ចំណុច​ផ្លូវ​កែង​ក៏ជ្រុលទៅ​បុក​បង្គោល​​ភ្លើង​​ពេញ​ទំហឹង​​​រួញ​​ជាប់​ទៅ​មុខ​លែង​រួចតែម្តង ។​​​

ឯ​អ្នក​បើកបរ​​ដេក​​ក្នុង​រថយន្ត​​ធ្វើ​​ដូច​មិន​ដឹង​​​រឿង ​ត្រូវ​​អ្នក​ភូមិ​បាន​នាំ​គ្នា​អូស​ចេញ​ពី​ក្នុង​​រថយន្ត​​ កាល​ពី​វេលាម៉ោង​​៦​និង​៣០​នាទី​លា្ងច ថ្ងៃទី​១៧ កញ្ញា​ នៅ​តាម​​វិថី​អង្គរ​ ស្ថិត​នៅ​ក្នុង​ភូមិ​​​ទួល​គោក សង្កាត់​​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ ។ អ្នក​បើក​បរ​​រថយន្ត​ត្រូវ​គេ​ស្គាល់​​ឈ្មោះ​ ស សុភា ​ភេទ​​ប្រុស អាយុ​៤១​ឆ្នាំ មាន​​លំនៅ​ឋាន​ក្បែរ​កន្លែង​កើត​​ហេតុ​​ ។

តាម​សាក្សី​បាន​​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​​ គេ​ឃើញ​​រថយន្ត​​ម៉ាកទីកូ​ខាង​លើ​​ធ្វើ​ដំណើរ​​តាម​វិថី​អង្គរ​​ ពី​រង្វង់​មូលកាំ​កូស៊ីធី​​​ទៅ​ទិស​​ខាង​ជើង​​ដោយ​អ្នក​​បើក​ប​រ​ស្រវឹង​​ជោក​​បើក​​រេ​ពេញ​ផ្លូវ​ ​បាន​​បើក​​ឡើ​ង​សួន​ច្បារ​​​ផ្លូវ​​ភ្លោះ​បុក​រះ​ដើម​ឈើ​មួយ​ដើម ​រលើង​ទាំង​​​ឫស​​ដូល​​រាប​ដល់​ដី​ ហើយ​​រថយន្ត​​​​បាន​បើក​​​ទៅ​មុខ​​ប្រមាណ​ជិត​មួយ​គីឡូម៉ែត្រ​ជិត​ដល់​ផ្ទះ​ លុះ​​ដល់​ផ្លូវ​កែង​បត់​ស្តាំ​ក៏​​ជ្រុល​ទៅ​បុក​​បង្គោល​​ភ្លើង​​ពេញ​ទំហឹង​​បណ្តាល​​​​​រថយន្ត​រួញ​ជាប់​នឹង​បង្គោល​ភ្លើង​ ។ បន្ទាប់​​ពីកើត​ហេតុ​​អ្នក​បើក​ប​រ​ពុំ​រង​របួស​ឡើយ​ ​តែ​ស្រវឹង​ជោកជាំ​​​​​​ហើយ​បាន​ដេក​នៅ​ក្នុង​​រថយន្ត​​ធ្វើ​ព្រងើយ​​ត្រូវ​បាន​​ប្រជា​ពលរដ្ឋ​នាំ​គ្នា​ចោម​រោម​មើល​ជុំ​ជិត​ និង​ជួយ​ទាញ​ចេញ​មក​ក្រៅ​ ។​ តាម​សាក្សី​ខ្លះ​អះ​អាង​​ថា ​ពេល​រថយន្ត​បើក​ឡើង​​សួន​ច្បារ​បាន​បែក​កង់​​ហើយ​អ្នក​​បើក​រថយន្ត​​​ខំ​ប្រឹង​​​បើក​ទាំង​បែកកង់​ដល់​ចំណុច​​ផ្លូវ​កែង​ក៏​ជ្រុល​​​បុក​​បង្គោល​​ភ្លើង​តែ​ម្តង ។​

តាម​ប្រ​ជា​ពល​រដ្ឋ​ឱ្យ​ដឹង​ថា ​ត្រង់​ចំណុះ​នេះ ជាទូទៅ​អ្នក​បើក​​បរ​រថយន្ត​តែង​តែ​ផឹក​​ស្រវឹង​ជោក​​ហើយ​ស្ទើរ​​បាត់​បង់​​​ស្មារតី​​​ដែលកន្លង​មក​​មាន​រថយន្ត​​មួយ​គ្រឿង​​បើក​ចុះស្រះ​ទឹក ​និង​វាយ​កម្ទេច​រថយន្ត​ដែល​ទើប​តែ​ជួស​ជុល​​​រួច​ ក​ាល​ពី​៣​ថ្ងៃ​មុន ​​ហើយ​ពេល​​នេះ​​ស្រាប់​តែ​រថយន្ត​ខាង​លើ​បាន​បើ​ក​បុក​​បង្គោល​​ភ្លើង​​​​​មួយ​ដើម​ទៀត​​ ។​ រថយន្ត​ត្រូវ​​ប៉ូលិស​​ការិយាល​័យ​​ចរា​ចរណ៍​ផ្លូវ​គោក​​​ចុះទៅ​ស្ទូច​យក​ទៅ​កាន់​ការិយា​ល័យ​ជំនាញ​​​ដើម្បី​ដោះ​ស្រាយ ៕