ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​​​ត្រៀម​​បញ្ជូន​​​ជន​​ជាតិ​​ជប៉ុន​​ជាប់​​សង្ស័យ​​ប្លន់​​​ទៅ​ប្រទេស​​ដើម​វិញ

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ យោងតាម​គេហទំព័រអគ្គស្នងកា​រនគរបាលជាតិ​បានឲ្យដឹងថា សមត្ថកិច្ច​នគរបាល​កំពុង​ស្នើសុំគោល​​ការណ៍ពីរដ្ឋ​មន្រ្តីក្រសួង​មហាផ្ទៃក្នុងការបញ្ជូនជនជាតិជប៉ុន​ម្នាក់ទៅប្រទេស​ដើមវិញ ។ ប្រធាននាយកដ្ឋាន​ប្រឆាំង​ភេវរកម្ម ឧត្តមសេនីយ៍ទោ នួន ញក់​ បាន​ឲ្យ​ដឹងថា ជនជាតិ​ជប៉ុនម្នាក់​ដែល​បានចាប់​ឃាត់ខ្លួននោះ​ឈ្មោះ នីស៊ីហ្សា​វ៉ា គិនជី ភេទប្រុស អាយុ៤៤ឆ្នាំ កាន់​

រាជ​ធានី​ភ្នំពេញ ៖ យោង​តាម​គេ​ហ​ទំព័រ​អគ្គ​ស្នង​ការនគរ​បាលជាតិបាន​ឲ្យដឹងថា សមត្ថកិច្ចនគរ​បាល​​កំពុង​ស្នើសុំគោល​ការណ៍ពីរដ្ឋ​មន្រ្តីក្រសួង មហាផ្ទៃ​ក្នុងការបញ្ជូន​ជនជាតិជប៉ុន​ម្នាក់ទៅ​ប្រទេស​ដើមវិញ ។ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេវរ​កម្ម ឧត្តម​សេនីយ៍ទោ នួន ញក់ បាន​ឲ្យដឹង​ថា ជនជាតិជប៉ុនម្នាក់ដែលបាន​ចាប់ឃាត់ខ្លួននោះ​ឈ្មោះ នីស៊ីហ្សាវ៉ា គិនជី ភេទ​ប្រុស អាយុ៤៤ឆ្នាំ កាន់​លិខិតឆ្លងដែនលេខ TK3489185 ត្រូវ​ក្រសួងការបរ​ទេសជ​ប៉ុន លុបសុពលភាពចោលកាល​ពីថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០១១ ។

ការឃាត់ខ្លួននេះ​ធ្វើបន្ទាប់ពីមានការស្នើសុំពីស្ថានទូតជប៉ុន​ប្រចាំនៅរាជធានីភ្នំពេញឲ្យ​ចាប់ខ្លួនជនសង្ស័យខាងលើនេះ បន្ទាប់ពី​ជននេះ បានប្រព្រឹត្តបទល្មើសលួចចូលលំនៅដ្ឋានខុសច្បាប់ ប្លន់ និងបង្ករបួសស្នាមកាលពីដើមឆ្នាំ២០១១ នៅក្នុងប្រទេស​ជប៉ុន​កន្លងទៅនេះ ។ គួរ​បញ្ជាក់ថា លោក នីស៊ីហ្សាវ៉ា គិនជី បានចូលមក​ប្រទេសកម្ពុជា​ចុងក្រោយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១២ តាមច្រក​ទ្វារ​អន្តរ​ជាតិបាវិត ខេត្តស្វាយ​រៀង និងត្រូវ​សមត្ថកិច្ច​កម្ពុជា​ចាប់​ឃាត់ខ្លួននៅថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ២០១២ នៅផ្ទះ​លេខ​១៣០ ផ្លូវ៧មករា ក្រុមទី១០ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

បើតាម​អ្នកនំាពាក្យអគ្គស្នង​ការនគរបាលជាតិ លោកគៀត ច័ន្ទថារិទ្ធ បានឲ្យដឹងដែរ​ថា ជនជាតិជប៉ុនរូបនេះ កំពុងឃុំខ្លួននៅ​នាយក​ដ្ឋាន​អន្តោរប្រវេសន៍ និងកំពុង​រង់ចាំគោលការណ៍​ពីរដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ ដើម្បីបញ្ជូន​ត្រឡប់ទៅប្រទេសជប៉ុនវិញ ៕