ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្អូន​ថ្លៃ​ជាប់​ចោទ​រំលោ.ភ​បង​ថ្លៃ​ដំបូង​ស្មាន​ថា​ប្តី លុះ​ខុស​ទម្លាប់​ទើប​ភ្ញាក់​ខ្លួន​ធាក់​1​ជើង​ផ្អើល​ឈុល​

12 ឆ្នាំ មុន

ខេត្ត​​បាត់ដំបង​ ៖ បុរស​​ម្នាក់​បាន​ត្រូវ​​​សមត្ថ​កិច្ច​​ឃាត​់ខ្លួន​​ភ្លាម​ៗ​​​ក្រោយ​ពី​​​មាន​​ការ​ផ្អើល​​ឆោ​ឡោ​​ថា ជន​នេះ​​ស្រវឹង​ រួច​ឡើង​​ទៅ​ចាប់​រំ​លោភ​​បង​​ថ្លៃ​​ស្រី​របស់​ខ្លួន​​នៅ​លើ​ផ្ទះ​ កាល​ពី​វេលា​ម៉ោង​​១ និង​​៣០​​នាទី​រំ​លង​​អធ្រា​​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​​១៦ កញ្ញា នៅ​​​ឃុំ​​តា​ស្តា ស្រុក​សំពៅ​លូន ប៉ុន្តែ​​​ត្រូវ​​បែក​ការណ៍​​ ហើយ​​ត្រូវ​បាន​​បង​​ថ្លៃ​​ធាក់​​១​ជើង​​ និង​ផ្អើល​​ឆោ​ឡោ​​ទាំង​យប់ ។

ខេត្ត​​បាត់ដំបង​ ៖ បុរស​​ម្នាក់​បាន​ត្រូវ​​​សមត្ថ​កិច្ច​​ឃាត​់ខ្លួន​​ភ្លាម​ៗ​​​ក្រោយ​ពី​​​មាន​​ការ​ផ្អើល​​ឆោ​ឡោ​​ថា ជន​នេះ​​ស្រវឹង​ រួច​ឡើង​​ទៅ​ចាប់​រំ​លោភ​​បង​​ថ្លៃ​​ស្រី​របស់​ខ្លួន​​នៅ​លើ​ផ្ទះ​ កាល​ពី​វេលា​ម៉ោង​​១ និង​​៣០​​នាទី​រំ​លង​​អធ្រា​​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​​១៦ កញ្ញា នៅ​​​ឃុំ​​តា​ស្តា ស្រុក​សំពៅ​លូន ប៉ុន្តែ​​​ត្រូវ​​បែក​ការណ៍​​ ហើយ​​ត្រូវ​បាន​​បង​​ថ្លៃ​​ធាក់​​១​ជើង​​ និង​ផ្អើល​​ឆោ​ឡោ​​ទាំង​យប់ ។

មន្ត្រី​​ការិយាល័យ​​ជំនាញ​​​​ឱ្យ​ដឹង​ថា ជន​​សង្ស័យ​ឈ្មោះ​សុខ ត្រប អាយុ​​៤៦​ឆ្នាំ ចំណែក​បង​ថ្លៃ​​ស្រី និង​ជា​ដើម​បណ្តឹង​មាន​​អាយុ​​៥៣​ឆ្នាំ ​។ ​ជន​សង្ស័យ​​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ភ្លាម​​ៗ ​​ក្រោយ​ពី​គ្រួសារ​​រង​គ្រោះ​​ និង​អ្នក​ភូមិ​​មាន​ការ​ភ្ញាក់​​ផ្អើលទាំង​​​កណ្តាល​​យប់​​ ហើយ​ជន​នេះ​ស្ថិត​​​ក្នុង​ស្ថាន​​ភាព​ស្រវឹង​​ជោក​ជាំ ។

តាម​ការ​​បំ​ភ្លឺ​​របស់​ស្ត្រី​​​​​ជា​បង​​ថ្លៃ​ប្រាប់​សមត្ថ​កិច្ច​​ថា ប្អូន​ថ្លៃ​​​​រូប​នេះ​បាន​ឡើង​ទៅ​ចាប់​​រំ​លោភ​​ទាំង​កំរោល ក្នុង​គ្រា​ដែល​​រូប​គាត់​​កំពុង​​ដេក​លក់​​លើ​ផ្ទះ​​ម្នាក់​​ឯង ហើយ​ប្តី​គាត់​ដេកក្នុង​​​​អង្រឹង​​ក្រោម​ផ្ទះ ។ ​ប្អូន​​ថ្លៃ​​ប្រមឹក​​នេះ​បាន​លូន​​ចូល​ទៅ​​ចាប់​​រំ​លោភ​​តែ​ម្តង ហើយ​គ្រា​នោះ​​គាត់​ស្មាន​ថា ប្តី​​​ តែ​ពេល​​ជន​នេះ​​ចាប់​​ផ្តើម​​ខុស​ពី​​ទម្លាប់​​​​របស់​ប្តី​​គាត់​​ក៏​មាន​ការ​សង្ស័យ​ ហើយ​​ពិនិត្យ​មើល​​ទៅ​ ស្រាប់​​តែ​​​ភ្ញាក់​​ព្រើត​​ ព្រោះ​​មិន​មែន​ប្តី​ផង គឺ​ជា​ប្អូន​​​ថ្លៃ​​ទៅ​វិញ ដោយ​​ក្តៅ​ក្រហាយ​​ពេក​គាត់​​ក៏​ធាក់​​មួយ​ជើង​ផ្ងារ​​ក្រោយ​ ហើយ​ក៏​​មាន​ការ​ភ្ញាក់​​ផ្អើល​​​​​តែម្តង​ទៅ ។

ក្រោយ​ពី​​ត្រូវ​ឃាត់​ខ្លួន​​សួរ​នាំ ​ជន​កំហូច​​ហ៊ាន​​លូក​​ថ្លើម​បង​​​ថ្លៃ​​រូប​នេះ​​បដិសេធ​ថា ខ្លួន​​មិន​​បាន​ចាប់​រំ​លោភ​​បង​​ថ្លៃ​ស្រី​​​​ទេ តែ​​​សារ​ភាព​ថា ខ្លួន​ពិត​ជា​ស្រវឹង​​​ ​ហើយ​​ដោយ​សារ​ខ្លួន​​ស្រវឹង​ខ្លាំង​​ពេក​ ពេល​ឡើង​​លើ​ផ្ទះ​ក៏​​​ដើរ​ជំពប់​​ជើង​ដួល​​លើ​គាត់ ។ ជន​នេះ​បញ្ជាក់​ថា ខ្លួន​គ្មាន​ចេតនា​ធ្វើ​បែប​នេះ​​ទេ តែ​ដោយ​សារ​​ខ្លួន​​ស្រវឹងទើប​​​គេ​ចេះ​តែ​ចោទ​ទៅ​។ ប៉ុន្តែ​​ចុង​ក្រោយ​ជន​ឈ្មោះ​​សុខ ត្រប បែរ​ជា​សារភាព​​ថា ខ្លួន​​បាន​​ចាប់​​សើយ​​សំពត់​​​បង​ថ្លៃ​មែន តែ​មិន​ទាន់​​បាន​​អីៗ… ដូច​ការ​ចោទ​​របស់​​បង​ថ្លៃ​​ឡើយ ។

ទោះ​ជា​​យ៉ាង​នេះ​ក្តី មន្ត្រី​​ជំនាញ​​និយាយ​​ដែរ​ថា ដោយ​យោង​​តាម​បណ្តឹង​​របស់​ស្ត្រី​​​ជា​បង​ថ្លៃ និង​ចម្លើយ​សារ​​ភាព​​របស់​ជន​ត្រូវ​​ចោទ​​ លោក​ស្នង​​ការ​​ខេត្ត​ និង​លោក​ព្រះរាជ​​អាជ្ញា​​អម​សាលា​ដំបូង​ខេត្ត បាន​​បញ្ជា​​ឱ្យ​​កសាង​សំណុំ​រឿង​​បញ្ជូន​​​ជន​នេះ​ទៅ​កាន់​​សាលា​ដំបូង​​ហើយ​ដើម្បី​​​សាក​សួរ​​​​បន្ត និង​ចាត់​ការ​​​តាម​នីត​ិ​វិធី​ ៕