ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណង់​អគារ​​ស្នាក់​នៅ​​កង​អន្តរា​គមន៍​​ដំណើរ​​ការ​​បាន​ប្រហែល​​30​​ភាគ​រយ​

12 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖​​ ​ក្រោម​ការ​​យក​ចិត្ត​​ទុក​​ដាក់​​​ពី​​​​លោក​ឧត្តម​​សេនីយ៍​​ត្រី ឆាយ គឹម​សុន ស្នង​ការ​នគរ​បាល​​ខេត្ត បាន​​កសាង​សំណង់​​អគារ​​​បេតុង​​១​ខ្នង មាន​ទំហំ​​៨​ម៉ែត្រ​គុណ​​២៥​ម៉ែត្រ ប្រក់​​ក្បឿង​​ សម្រាប់​​ឱ្យ​​កង​អន្តរា​គមន៍​ស្នាក់​នៅ​​ និង​ទប់​ស្កាត់​​សភាព​ការណ៍​ផ្សេង​​ៗ​ជូន​ដល់​ប្រជា​ពល​រដ្ឋ និង​​សង្គម​ជាតិ ។ ​កាល​ពី​ចុង​​ខែសីហា ​​កន្លង​មក លោក​ស្នង​​ការនគរ​​បាល​​ខេត្ត​​​ អម​ដំណើរ​ដោយ​​លោក​

ខេត្ត​កំពង់​ចាម​ ៖​​ ​ក្រោម​ការ​​យក​ចិត្ត​​ទុក​​ដាក់​​​ពី​​​​លោក​ឧត្តម​​សេនីយ៍​​ត្រី ឆាយ គឹម​សុន ស្នង​ការ​នគរ​បាល​​ខេត្ត បាន​​កសាង​សំណង់​​អគារ​​​បេតុង​​១​ខ្នង មាន​ទំហំ​​៨​ម៉ែត្រ​គុណ​​២៥​ម៉ែត្រ ប្រក់​​ក្បឿង​​ សម្រាប់​​ឱ្យ​​កង​អន្តរា​គមន៍​ស្នាក់​នៅ​​ និង​ទប់​ស្កាត់​​សភាព​ការណ៍​ផ្សេង​​ៗ​ជូន​ដល់​ប្រជា​ពល​រដ្ឋ និង​​សង្គម​ជាតិ ។ ​កាល​ពី​ចុង​​ខែសីហា ​​កន្លង​មក លោក​ស្នង​​ការនគរ​​បាល​​ខេត្ត​​​ អម​ដំណើរ​ដោយ​​លោក​វរសេនីយ៍​​ឯក ជឹម សេងហុង ស្នង​ការ​​រង​​នគ​​រ​បាល​​ខេត្តទទួល​​ផែន​​យុត្តិ​ធម៌​​ លោក​វរសេនីយ៍​​ឯក ហេង សម្បត្តិ ស្នង​ការ​រង​​​ទទួល​ផែន​​​សេនា​ធិ​ការ​​ ព្រម​ទាំងកង​​​កម្លាំង​​ក្រោម​​ឱ​វាទ​​ជា​ច្រើន​នាក់​​ទៀត បាន​អញ្ជើញ​​ទៅ​ពិនិត្យ​​មើល​ដំណើរ​ការ​​សាង​សង់​​ដែល​មក​​ដល់​បច្ចុប្បន្ន​​​សម្រេច​បាន​​៣០​ភាគ​រយ​​ហើយ​ ។

តាម​​​លោក​​វរសេនីយ​​៍​ត្រី ណា ចេ ប្រធាន​​​កង​​អន្តរា​គមន៍​​​ខេត្ត ​​​​​ឱ្យ​ដឹង​ថា ដើម្បី​ធានា​​សុវត្ថិ​​ភាព​​ និង​សណ្តាប់​ធ្នាប់​សង្គម​​​នោះ ​លោក​ស្នង​​ការ​នគរ​បាល​ខេត្ត​​តែង​​តែ​​ឱ្យ​កម្លាំង​​អន្តរា​គមន៍​​ខេត្ត​ចេញ​ល្បាត​​ដោយ​​ប្រើ​រថយន្ត​​ស៊ីរ៉ែន​ មាន​បំពាក់​​​ទៅ​ដោយអាវុធ​គ្រប់​​ដៃ​​នៅ​ក្នុង​ក្រុង​​កំពង់​ចាម តាម​គោល​​ដៅ​សំខាន់​ៗ​​នានា​​​​​២៤​ម៉ោង​​លើ​២៤​ម៉ោង​ ។ ​ ថ្វី​ដ្បិត​​តែ​កម្លាំង​​រាល់​ថ្ងៃ​នេះ​មិន​​ទាន់​​ច្រើន​ក៏​ពិត​មែន​ តែ​​រូប​លោក​​មាន​ទឹក​ចិត្ត​​​ដ៏​មោះ​មុត​ក្នុង​ការ​បំ​ពេញ​​ភារ​កិច្ច ​​ដោយ​សារ​តែ​​លោក​​ឧត្តម​​សេនីយ៍​​​ត្រី ​ស្នង​ការ​នគរ​បាល​ខេត្ត យក​ចិត្ត​ទុក​ដាក់​​ជួយ​​ទំនុក​បម្រុង​​គ្រប់​បែប​យ៉ាង​​ទាំង​សម្ភារ​ និង​​ស្មារតី ។ ​រៀង​​រាល់​ថ្ងៃ​នេះ ​​​ដោយ​សារ​​តែ​អគារ​​កង​អន្តរា​គមន៍​​ខេត្ត​មាន​លក្ខណៈ​​តូច​​ផង​​នោះ​​​​លោក​ស្នង​ការក៏​​បាន​កសាង​សំណង់​អគារ​ថ្មី​មួយ​ខ្នង​​ទៀត​មាន​ទំហំ​​៨​ម៉ែត្រ​គុណ​​២៥​ម៉ែត្រ រួម​​នឹង​អគារ​​សម្រាប់​ដាក់​​រថយន្ត​ទំហំ​​៨​ម៉ែត្រ​គុណ​​១៥​ម៉ែត្រ​​ផង​ដែរ ។

លោក​ឧត្តម​សេនីយ៍​​ត្រី ឆាយ គឹម​សុន ស្នង​ការ​នគរ​បាល​​ខេត្ត មាន​ប្រសាសន៍​​ថា ក្រោយ​ពី​​​រូប​លោក​​ត្រូវ​បាន​ដំឡើង​​ពី​ស្នង​​ការ​រង​​នគរ​បាល​ខេត្ត​ទទួល​​ផែន​សន្តិ​សុខ​​​មក​ជា​ស្នង​​ការ​​នគរ​បាល​ខេត្ត​ បាន​​តែ​ក្នុងរយៈ​ពេល​ប៉ុន្មាន​​ខែ​ប៉ុណ្ណោះ​​ ដោយ​​ពិនិត្យ​​​ឃើញ​មាន​ការ​​ខ្វះ​​ខាត​​នូវ​​​សំណង​​់​អគារ​​រដ្ឋ​បាល​ផង​នោះ ​ក៏​បាន​​ចលនា​​សប្បុរស​ជន​​ទាំង​ក្នុង និង​ក្រៅ​​ប្រទេស ​​​មាន​ទាំង​នគរ​បាល​ និង​​កង​ទ័ព​វៀត​ណាម​​ផង​ដែរ​​​បរិច្ចាគ​​​ធន​ធាន​រហូត​ដល់កសាង​​បាន​​​​សំណង់​​អគារ​ថ្មី​​១​ខ្នង​​មាន​ទំហំ​​១២​​ម៉ែត្រ​គុណ២៣​ម៉ែត្រ​​ កម្ពស់​​១​ជាន់​ ដោយ​​ចំណាយ​​ប្រាក់​សាង​សង់​អស់​​ប្រមាណ​​២០​ម៉ឺន​ដុល្លារ ។

លោក​​ឧត្តម​សេនីយ៍​ត្រី ​ស្នង​​ការ​​ មាន​​ប្រសាសន៍​​ទៀត​​ថា ដើម្បី​ពង្រឹង​​គោល​​​នយោ​​​​បាយ​ភូមិ​-ឃុំ​​មាន​​សុវត្ថិ​ភាព ឱ្យ​កាន់​តែ​​ល្អ​ប្រសើរ​​ផង​នោះ​​ រូប​​លោក​​បាន​​ចលនា​​សប្បុរស​ជន​​ និង​​​មិត្ត​ភក្តិ​​​ជិត​ឆ្ងាយ​ជួយ​​កសាង​​អគារ​​សម្រាប់​​​ស្នាក់​នៅ​​របស់​កម្លាំង​​​អន្តរាគមន៍​​ខេត្ត​ស្ថិត​នៅ​​ខាង​ក្រោយ​អគារ​​​របស់​លោក​​តែ​ម្តង ​ ដោយ​​​ចាប់​​​​​ផ្តើម​សាង​សង់​​​នៅ​​ដើម​ខែ​​សីហា និង​នៅ​ដំណាច់​ឆ្នាំ​​២០១២ ទើប​​រួច​​រាល់​​ជា​ស្ថា​ពរ​​ដោយ​ចំណាយ​​ប្រាក់​អស់​​ប្រហែល​​ជាង​​៣​ម៉ឺ​ន​ដុល្លារ​ សុទ្ធ​សឹង​ជា​ប្រាក់​​របស់​សប្បុរស​​ជន​ទាំង​អស់​​ ​៕