ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​​ជិះ​ម៉ូតូ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​បុក​បាក់​ភ្លៅ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​​រង​របួស​បាក់​ភ្លៅ​​ខាងឆ្វេង​ ខណៈ​​ជិះ​ម៉ូតូ​ស្គូពី​​ត្រូវ​​រថយន្ត​ក្រឡុក​​ស៊ីម៉ង់ត៍​​បុក​ចំ​ចំហៀង​​ខាងស្តាំ​​​ពេញទំហឹង ហើយ​រថយន្ត​​​បើក​រត់​ជិត​ដល់​ស្តុប​ផ្សារ​ដីហុយ​ ត្រូវប៉ូលិស​​ល្បាត​នៅ​ទី​នោះ​ស្ទាក់​ចាប់​បាន ​ប៉ុន្តែ​​អ្នក​បើក​​រថយន្ត​បាន​រត់​គេច​ខ្លួន​​បាត់​ស្រមោល​​ កាល​ពីវេលា​ម៉ោង​​៩​និង​២០​នាទី​​ព្រឹក​ថ្ងៃទី​​១៧ កញ្ញា ២០១២ ​នៅទល់​មុខ​មន្ទីរ​ពេទ្យ​សែន​សុខ តាម​បណ្តោយ​​ផ្លូវ​លេខ​​១៩៨៦ ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌសែនសុខ ។

ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា ស្ត្រី​រងគ្រោះ​​ខាង​លើ​បាន​ជិះ​ម៉ូតូ​​ម៉ាក​ស្គូពី តាម​បណ្តោយ​​ផ្លូវ​លេខ​​១៩៨៦ ​ពីកើត​ទៅ​លិច​ក្នុង​ល្បឿន​យឺត ក៏​ត្រូវ​​រថយន្ត​ក្រឡុក​​ស៊ីម៉ង់ត៍​​មួយ​គ្រឿងបើក​​​ដោយ​បុរស​ម្នាក់​​ក្នុង​ទិស​ដៅ​ស្រប​គ្នា​មក​​​​ពី​ក្រោយ​​ រួច​​វ៉ា​រថយន្ត​មួយ​គ្រឿងនៅពីមុខ​ ស្រាប់​​តែ​វាក់​ជា​មួយ​រថយន្ត​មួយ​គ្រឿង​ទៀត​ក្នុង​ទិស​ដៅ​​បញ្ច្រាស​គ្នា​​ ក៏​បួង​ចង្កូត​ចូល​ស្តាំ​វិញ​ទាំង​កំរោល​បុក​ម៉ូតូ​ស្ត្រីរងគ្រោះ​ចំចំហៀង​តែម្តង ។ ស្ត្រីរងគ្រោះ​​ត្រូវបាន​រថយន្ត​​សាមុយ​របស់​មន្ទីរ​ពេទ្យ​សែន​សុខ​ដឹក​យក​ទៅ​សង្គ្រោះ ឯ​ម៉ូតូ​​បាន​រង​ការ​ខូច​ខាត​​ផ្នែក​ខាង​មុខ​ស្ទើរ​ទាំង​ស្រុង ​៕