ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​ខារ៉ាអូខេ​ជិះ​ម៉ូតូ​បុក​ថ្ម​សួន​ចែក​ផ្លូវ​ដួល​បោក​ក្បាល​ស្លា.ប់​ម្នាក់​របួស​​ធ្ងន់​ម្នាក់

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់​ស្លា.ប់​​​​បាត់​បង់​ជីវិត​​នៅ​កន្លែង​កើត​ហេតុ​ និង​ម្នាក់​ទៀត​របួស​ធ្ងន់ ខណៈ​ជិះម៉ូតូ​ចេញពី​ខា​រា៉អូខេ​​ទៅបុក​ថ្ម​សួន ចែកផ្លូវ​ដែល​​កំពុងសាង​សង់​មិនទាន់​​រួច​រាល់ នៅ​តាម​ផ្លូវ​​​​ជាតិ​លេខ​៦ ខាង​ជើង​បុរី​សុភមង្គល​​ប្រមាណ​២០​ម៉ែត្រ​​​ ស្ថិត​ក្នុង​ភូមិ​ជ្រោ​យ​ចង្វា សង្កាត់​ជ្រោយ​​ចង្វា ខណ្ឌ​​ឫស្សី​កែវ កាលពី​វេលាម៉ោង​១និង​៥នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៧ កញ្ញា ។​

រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់​ស្លាប់​​​​បាត់​បង់​ជីវិត​​នៅ​កន្លែង​កើត​ហេតុ​ និង​ម្នាក់​ទៀត​របួស​ធ្ងន់ ខណៈ​ជិះម៉ូតូ​ចេញពី​ខា​រា៉អូខេ​​ទៅបុក​ថ្ម​សួន ចែកផ្លូវ​ដែល​​កំពុងសាង​សង់​មិនទាន់​​រួច​រាល់ នៅ​តាម​ផ្លូវ​​​​ជាតិ​លេខ​៦ ខាង​ជើង​បុរី​សុភមង្គល​​ប្រមាណ​២០​ម៉ែត្រ​​​ ស្ថិត​ក្នុង​ភូមិ​ជ្រោ​យ​ចង្វា សង្កាត់​ជ្រោយ​​ចង្វា ខណ្ឌ​​ឫស្សី​កែវ កាលពី​វេលាម៉ោង​១និង​៥នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៧ កញ្ញា ។​

សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា ម៉ូតូ​សេ​​១២៥ ពណ៌ខ្មៅ ជិះគ្នា​២នាក់ ​តាម​ផ្លូវ​​ជាតិ​លេខ​៦ ពីជើង​ទៅត្បូង  ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ​ ស្រាប់​​ចាំង​ភ្លើង​ហ្វា​រថយន្ត​មើល​អ្វី​មិន​ឃើញ​ក៏ជ្រុល​ទៅ​​បុកដុំ​ថ្ម​ដែល​គេ​រៀប​ធ្វើ​ខឿន​សួន​​ពេញ​ទំហឹង​​​បណ្តាល​ឱ្យ​ផ្លោង​ម៉ូតូ​ប្រមាណ​២០ម៉ែត្រ​ ទៅកប់​​ក្នុងគំនរ​ខ្សាច់ ចំណែក​​​​មនុស្ស​ខ្ទាត​ជាង​១០​មែ៉ត្រ បោក​ក្បាល​​នឹង​ថ្ម​សួន​ចែក​ផ្លូវ​ស្លាប់​បាត់​​បង់ជីវិត​​​ម្នាក់ និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់ ។​​ ​ក្រោយ​ពេល​កើត​ហេតុ​មានម៉ូតូ​៣គ្រឿង ​ទៀត​ជិះ​មក​ឈប់​មើល​បាន​និយាយ​ថា​​​ជន​រងគ្រោះ​ទាំ​ងពីរនាក់​​ទើប​​ចេញពី​ខារា៉អូខេ​។

សូម​បញ្ជាក់​ថា ផ្លូវ​ជាតិ​លេខ​៦​កំពុង​​ជួស​ជុល​​​ពង្រីក​ទំហំ​ផ្លូវ និង​មានធ្វើ​ជាសួន​ច្បារ​ចែក​ផ្លូវ​ ​សម្រាប់​ដាំ​ផ្កា​​លម្អ​នៅចន្លោះ​កណ្តាល​  ប៉ុន្តែ​ត្រង់​ចំណុច​​កើត​ហេតុនោះ ទើប​តែ​ដាំ​​​ផ្កា​​​​បាន​បន្តិច​ទេ​ និងកំពុង​​ធ្វើ​បន្ត​ទៀត​ ។​​ប្រជាពល​រដ្ឋ​​ដែល​​ទៅ​ចោម​រោម​មើល​ហេតុ​ការណ៍​បាន​រិះ​គន់​ថា  កាល​ពី​យប់​​ថ្ងៃទី​១៦ កញ្ញា ​មាន​រថយន្ត​​មួយគ្រឿង​​បើក​បុកថ្ម​ខឿន​សួន​​នេះ​បណ្តាល​ឱ្យ​​ខ្ទាត​​​រាយ​ប៉ាយហើយសមត្ថ​កិច្ច​ ​​បាន​ស្ទួច​រថយន្ត​បង្ក​នោះ​ទៅរក្សាទុក​​នៅ សាលា​​រាជ​ធានី​ភ្នំេពញ​​ ​ដើម្បីសង​ការ​ខូច​ខាត ។​​ លុះ​យប់​ថ្ងៃទី​១៧ កញ្ញា ស្រាប់​តែមាន​ម៉ូតូ​​មួយគ្រឿង​​ទៅបុក​​​​ទៀតបណ្តាល​ឱ្យ​​​ដួលស្លាប់​​បាត់​​បង់​ជីវិត​ម្នាក់ និង​របួស​​ធ្ងន់​​ម្នាក់​ ។​

ប្រជា​ពលរដ្ឋ​​បាន​សំណូមពរ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ ជា​ពិសេស​សាលា​រាជ​ធានី​ភ្នំពេញ ​​ដាក់​ភ្លើង​បំភ្លឺ​ផ្លូវ និង​ស្លាកសញ្ញា​ត្រង់​ចំណុច​រៀប​ថ្ម​ធ្វើ​ខឿន​សួន​ចែក​ផ្លូវ​​ដែល​កំពុង​សាង​សង់​នោះ​ឱ​្យ​​អ្ន​ក​​ដំណើរបាន​​​ដឹង​ផង​ ចៀស​​​វាងគ្រោះ​ថ្នាក់​កើត​ឡើង​បន្ត​បែប​នេះទៀត ។​
ជន​រងគ្រោះ​របួស​ធ្ងន់​ត្រូវ​​រថយន្ត​​ដឹក​យក​ទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យកាល់​មែ៉ត​ ចំណែក​​សព​ជន​​រង់​ចាំ​គ្រួសារមក​ដឹក​យកទៅ​​ធ្វើ​បុណ្យ​តាម​ប្រពៃណី  ៕