ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះម៉ូតូ​បុក​កង់​មុខ​រថយន្ត​កុង​តឺ​ន័រ​សំណាង​ល្អ​ខ្ទាត​ចេញក្រៅ​​របួស​ជើង​ម្ខាង​

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ​បុរសម្នាក់​បាន​រង​របួស​ជើង​ម្ខាង​​​ធ្ងន់ធ្ងរ​​ត្រូវ​បាន​​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​សង្គ្រោះ​ បន្ទាប់ពីរូប​គេជិះ​ម៉ូតូ​មួយ​គ្រឿង​ឆ្លង​ផ្លូវ​ជ្រុល​ទៅ​បុក​កង់​មុខ​រថយន្ត​​កុងតឺន័រ​មួយ​គ្រឿង​ដែល​កំពុង​បើក​ស្រប​ទិសគ្នា ។ ឧប្បត្តិ​ហេតុគ្រោះថ្នាក់ចរាចរណ៍​នោះ​បាន​កើត​ឡើង​កាល​ពីវេលា​ម៉ោង​៧និង៣០​នាទី​យប់​ថ្ងៃទី​១៦​ កញ្ញា នៅលើ​កំណាត់ផ្លូវ​លេខ​២១៧​ ​ហៅ​ផ្លូវ​ចំការ​ដូង​ ស្ថិត​ក្នុង​ភូមិ​

រាជ​ធានីភ្នំពេញ ៖ ​បុរសម្នាក់​បាន​រង​របួស​ជើង​ម្ខាង​​​ធ្ងន់ធ្ងរ​​ត្រូវ​បាន​​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​សង្គ្រោះ​ បន្ទាប់ពីរូប​គេជិះ​ម៉ូតូ​មួយ​គ្រឿង​ឆ្លង​ផ្លូវ​ជ្រុល​ទៅ​បុក​កង់​មុខ​រថយន្ត​​កុងតឺន័រ​មួយ​គ្រឿង​ដែល​កំពុង​បើក​ស្រប​ទិសគ្នា ។ ឧប្បត្តិ​ហេតុគ្រោះថ្នាក់ចរាចរណ៍​នោះ​បាន​កើត​ឡើង​កាល​ពីវេលា​ម៉ោង​៧និង៣០​នាទី​យប់​ថ្ងៃទី​១៦​ កញ្ញា នៅលើ​កំណាត់ផ្លូវ​លេខ​២១៧​ ​ហៅ​ផ្លូវ​ចំការ​ដូង​ ស្ថិត​ក្នុង​ភូមិ​ម័ល​ សង្កាត់ដង្កោ​ ​ខណ្ឌ​ដង្កោ​​។

ជន​រង​គ្រោះ​​ឈ្មោះលែន​ វាសនា​ អាយុ​២២​ឆ្នាំ​ ​រង​របួស​​ជើង​ខាង​ឆ្វេង​​​ជិះ​ម៉ូតូម៉ាក​ហុង​ដាសេ​១២៥​ស៊េរី២០០៥ ពណ៌​ខ្មៅ​ ចំណែក​រថយន្ត​​ដឹកកុង​តឺន័រ ប្រភេទ​កាម៉ាស ​ពណ៌ទឹក​ប្រាក់​ ​ក្រោយ​ពេល​កើត​ហេតុអ្នក​បើកបរ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

សាក្សី​និយាយថា​ មុន​ពេល​កើត​ហេតុគេ​ឃើញ​រថយន្ត​ និង​ម៉ូតូ​​​បើក​បរ​ក្នុង​ទិស​ដៅ​​ស្រប​គ្នាពីត្បូង​ទៅ​ជើង​ដោយ​ ​រថយន្ត​បើក​នៅលើផ្លូវ​កៅស៊ូ​ ឯម៉ូតូ​​​បើក​​លើចិញ្ចើម​ផ្លូវ​ម្ខាង​ ។ លុះ​ទៅ​ដល់​ចំណុចកើតហេតុ​ អ្នក​ជិះ​ម៉ូតូ​​បាន​បើក​ឆ្លង​ផ្លូវ​​ក៏​​ជ្រុល​ទៅ​បុក​កង់​មុខ​រថយន្ត​កុង​តឺន័រ បណ្តាល​ឲ្យ​ដួល​បោក​ទៅ​លើថ្នល់​សំណាង​ល្អ​ខ្ទាត​ចេញ​ពី​កង់​រថយន្ត​ ទើប​គ្រាន់តែ​រង​របួស​ ។

ប្រភពដដែល​បាន​បន្តថា ក្រោយ​ពេល​កើត​ហេតុ​ជន​រងគ្រោះត្រូវ​​គេហៅ​រថយន្ត​សា​មុយ​​ដឹក​​​ ​ទៅ​មន្ទីរ​ពេទ្យ ឯ​អ្នក​បើក​រថយន្ត​ដឹក​កុង​តឺន័រ​បាន​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល​ហើយ​​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌ​ដង្កោ​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​​រវាង​ម៉ូតូ​ និង​រថយន្ត​នេះ​​ត្រូវ​បាន​បញ្ចប់ដោយ​គ្មាន​សំណង​នោះ​ទេ​ គឺ​​ស្មើ​គ្នា​​ដោយខាង​ម៉ូតូមិន​បានឲ្យ​ភាគីរថយន្ត​សង​នោះ​ឡើយ​ព្រោះខ្លួន​ជិះម៉ូតូ​ទៅ​បុក​រថយន្ត​ដោយ​ខ្លួន​ឯង​ ៕​