ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បើក​កៀរ​​​​ម៉ូតូ​​​សេ​125​​របួស​4នាក់​

12 ឆ្នាំ មុន

ខេត្ត​កំពត​ ​៖ ម៉ូតូ​​​មួយ​គ្រឿង​ឌុប​គ្នា​​​​៤នាក់​​​ត្រូវ​​រថយន្ត​បើក​​​កៀ​រ​បណ្តាល​​ឱ្យ​ដួល​ម៉ូតូ​​​ធ្លាក់​​ទៅ​ចិញ្ចើម​​ផ្លូវ​ ហើយ​អ្នក​ជិះ​ទាំង​​​៤នាក់​​បាន​រង​របួស​​​ កាល​ពី​វេលាម៉ោង​៤និង​៣០​នាទី​​​រសៀល​ថ្ងៃទី​១៥ កញ្ញា​ នៅ​លើ​ដង​ផ្លូវ​ជាតិ​​លេខ​៣១​ ត្រង់​ចំណុច​ភូមិ​​ឈើ​ទាល​​ ឃុំ​ស្តេច​​គង់​ខាង​លិច​ ស្រុក​​​​បន្ទាយ​មាស​ ​។

ខេត្ត​កំពត​ ​៖ ម៉ូតូ​​​មួយ​គ្រឿង​ឌុប​គ្នា​​​​៤នាក់​​​ត្រូវ​​រថយន្ត​បើក​​​កៀ​រ​បណ្តាល​​ឱ្យ​ដួល​ម៉ូតូ​​​ធ្លាក់​​ទៅ​ចិញ្ចើម​​ផ្លូវ​ ហើយ​អ្នក​ជិះ​ទាំង​​​៤នាក់​​បាន​រង​របួស​​​ កាល​ពី​វេលាម៉ោង​៤និង​៣០​នាទី​​​រសៀល​ថ្ងៃទី​១៥ កញ្ញា​ នៅ​លើ​ដង​ផ្លូវ​ជាតិ​​លេខ​៣១​ ត្រង់​ចំណុច​ភូមិ​​ឈើ​ទាល​​ ឃុំ​ស្តេច​​គង់​ខាង​លិច​ ស្រុក​​​​បន្ទាយ​មាស​ ​។

សាក្សី​បាន​ប្រាប់​​នគរ​បាល​​​ចរាចរ​ដែល​ចុះ​ដល់​ចំណុច​​កើត​ហេតុ​ថា អ្នក​ជិះ​ម៉ូតូ​​សេ​១២៥ ​សេ៊រី​​ឆ្នាំ​២០១១​ ​ឌុបគ្នា​​៤នាក់​​​ក្នុង​ទិស​ដៅ​ពី​ត្បូង​​​ទៅ​ជើង​ស្រាប់​តែ​​​មក​ដល់​ចំណុច​​ខាង​លើ​ក៏​មាន​រថយន្ត​​កូរ៉េ​​ពណ៌​ស​មួយ​គ្រឿង​​​បើក​បរ​​ស្រប​ទិស​​​គ្នា​ជាមួយ​​​ម៉ូតូ​ បាន​កៀរ​​​ម៉ូតូដួល​ខ្ទាត​ធ្លាក់​ទៅ​ចិញ្ចើម​​ផ្លូវ និង​អ្នក​​​ជិះ​ម៉ូតូ​របួស​​ឈាម​មុខ​​ឈាម​​មាត់​​ទាំង​​​៤នាក់​ ​​ដោយ​ឡែក​​រថយន្ត​បង្ក​​​ហេតុ​​បាន​បន្ថែម​​​ល្បឿន​គេច​បាត់​ស្រមោល​​​ ។

នគរ​បាល​​​ចរាចរ​ស្រុក​បាន​ប្រាប់​ឱ្យដឹង​ថា ​អ្នក​រង​របួស​ទាំង​​៤នាក់​​​នេះ​​ឈ្មោះង៉ែត​ ជ្រន​ អាយុ​៣០​ឆ្នាំ ​​ជា​គ្រូ​បង្រៀន​ និង​ប្តី​ឈ្មោះ សូ ចំរើន​ អាយុ​៣២​ឆ្នាំ ជា​អ្នកបើក​ម៉ូតូ​ធ្វើការ​នៅ​​រោង​ចក្រ​​ផលិត​​​ស៊ីម៉ង់​ត៍​នៅ​ភ្នំ​ទទុង​ និង​ស្ត្រី​ម្នាក់​ឈ្មោះសូ នីតា អាយុ​១៩ឆ្នាំ ​ជា​គ្រូ​បង្រៀន​​​នៅ​ស្រុក​ស្រែ​អំបិល​​​ ខេត្ត​កោះ​កុង​ និង​​ក្មេង​ប្រុស​ម្នាក់​​ទៀត​អត់​ស្គាល់​ឈ្មោះ​អាយុ​២​ឆ្នាំ ​។ អ្នក​រង​របួស​​ខាង​លើ​រស់​នៅភូមិ​ត្រពាំង​​​មន្ត្រី ឃុំ​​សំរោង​​ក្រោម​ ស្រុក​​បន្ទាយ​​មាស​ ។ នគរបាល​​បាន​និយាយ​ថា ជន​រង​គ្រោះ​ទាំង​៤នាក់​​​​នេះ​​បាន​ជិះ​​​ម៉ូតូឌុប​គ្នា​មក​ពី​​​វះ​របួស​ជើង​​​​នៅ​ស្រុក​កំពង់​​ត្រាច ហើយ​ត្រឡប់​​មក​ផ្ទះ​វិញ ក៏​ជួប​គ្រោះ​អាក្រក់​​បែប​នេះ​តែម្តង​ ។

លោក​មិន ញេប ​​មន្ត្រី​នគរ​បាល​​​ស្រុក​និយាយ​ថា បើ​តាម​​​សាក្សី​រាយ​ការណ៍​​​​ពី​កន្លែង​កើត​ហេតុ​​​​​គេ​បាន​​​ស្គាល់​រថយន្ត​បង្ក​គ្រោះ​ថ្នាក់​​​នោះ​ហើយ​​ជា​ប្រភេទ​រថយន្ត​​​កូរ៉េ​​ពណ៌​ស​ ចំណុះ​មួយ​តោន​កន្លះ​​​។ នគរ​បាល​​​កំពុ​ង​តាម​ដាន​​​រក​រថយន្ត​បង្ក​ដែល​កៀរ​មនុស្ស​​​រង​របួស​​៤នាក់​នេះ​ដើម្បី​ដោះ​ស្រាយ​​តាម​ច្បាប់​ ៕