ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាមរី​​ហើម​​​បុក​របាំង​ថ្ម​​​ក្រឡាប់​​1ត្រឡប់​​​ ខណៈ​​SLបុក​​ជាមួយ​រ៉ឺម៉ក​​​ម៉ូតូ​​​ស្លា.ប់​ម្នាក់​

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ​ចន្លោះ​ពេល​​​​​​១ម៉ោង​​​​មាន​គ្រោះ​ថ្នាក់​​​ចរាចរណ៍​​២ករណី​​នៅខណ្ឌ​មាន​ជ័យ​​ កាល​ពី​យប់​​​ថ្ងៃ​ទី​១៦ កញ្ញា​ ​បង្ក​ឡើង​​ដោយ​រថយន្ត​បុក​របាំង​ថ្ម​​ និង​ម៉ូតូ​SL​​​បុក​គ្នា​ជាមួយ​រ៉ឺម៉ក​​ម៉ូតូ​បណ្តាល​ឱ្យ​បុរស​ម្នាក់​ស្លា.ប់​​​នៅកន្លែង​កើត​ហេតុ​ដែល​ករណី​ទី​​១ ​​​​រថយន្ត​កាមរី​​​​គូទ​ហើម​​​បានបើក​បុក​របាំង​​ថ្ម​លើ​កំណាត់​ផ្លូវ​វេង​ស្រេង​​​​ ភូមិ​​ដំណាក់​៤​ សង្កាត់​​​មាន​ជ័យ​ ខណ្ឌ​មាន​ជ័យ​ បណ្តាល​ឱ្យ​របាំង​ថ្ម​

រាជធានី​ភ្នំពេញ ៖ ​ចន្លោះ​ពេល​​​​​​១ម៉ោង​​​​មាន​គ្រោះ​ថ្នាក់​​​ចរាចរណ៍​​២ករណី​​នៅខណ្ឌ​មាន​ជ័យ​​ កាល​ពី​យប់​​​ថ្ងៃ​ទី​១៦ កញ្ញា​ ​បង្ក​ឡើង​​ដោយ​រថយន្ត​បុក​របាំង​ថ្ម​​ និង​ម៉ូតូ​SL​​​បុក​គ្នា​ជាមួយ​រ៉ឺម៉ក​​ម៉ូតូ​បណ្តាល​ឱ្យ​បុរស​ម្នាក់​ស្លាប់​​​នៅកន្លែង​កើត​ហេតុ​ដែល​ករណី​ទី​​១ ​​​​រថយន្ត​កាមរី​​​​គូទ​ហើម​​​បានបើក​បុក​របាំង​​ថ្ម​លើ​កំណាត់​ផ្លូវ​វេង​ស្រេង​​​​ ភូមិ​​ដំណាក់​៤​ សង្កាត់​​​មាន​ជ័យ​ ខណ្ឌ​មាន​ជ័យ​ បណ្តាល​ឱ្យ​របាំង​ថ្ម​បាក់​​​១កង់​​ខ្ទាត​​ជា​​ង​១០ម៉ែត្រ​​​ ឯ​រថយន្ត​​ក្រឡាប់​​​មួយ​ត្រឡប់​ កាល​ពី​​​វេលា​ម៉ោង​​​​៩និង​៤០​នាទី​យប់​ ។

តាម​​​ប្រភព​​ពី​​មន្ត្រី​សមត្ថកិច្ច​​​ដែល​ចុះ​ទៅ​អន្តរាគមន៍​​​​​នៅចំណុច​កើត​ហេតុ​​​បាន​ឱ្យដឹង​​ថា ​​មុន​ពេល​កើត​ហេតុ​​មាន​បុរស​ម្នាក់​វ័យ​ជាង​​៣០​ឆ្នាំ​ស្ថិត​ក្នុង​ស្ថានភាព​​​ស្រវឹង​​​​ជោក​ បានបើក​រថយន្ត​មួយ​គ្រឿង​​​ម៉ាក​កាមរី​​​គូទ​ហើម​ ពណ៌​ស្លែ​ ​តាម​បណ្តោយ​ផ្លូវ​​វេង​ស្រេង​ក្នុង​ទិស​ដៅ​​​ពី​ជើង​​​​ទៅ​ត្បូង​​​​​ លុះ​មក​ដល់​​ចំណុច​​​​​​​ខាង​លើ​​​​ស្រាប​់​តែ​​​​រថយន្ត​​​​រេ​ចង្កូត​​​បុក​របាំង​ថ្ម​​​ចែក​ទ្រូង​​ផ្លូវ​ពេញ​ទំហឹង​​​​បណ្តាល​ឱ្យ​​បាក់​​​មួយ​កង់​​​​ខ្ទាត​​ពី​ចំណុច​​​កើត​ហេតុ​​ជាង​​១០​ម៉ែត្រ​ ឯ​រថយន្ត​​​បាន​ក្រឡាប់​​​​មួយ​ត្រឡប់​​​ទៅលើ​ចិញ្ចើម​ផ្លូវ​ ។

គួរ​បញ្ជាក់​ថា ​ក្នុង​ហេតុ​ការណ៍​​ខាង​លើ​នេះ​មិន​បណ្តាល​​ឱ្យ​មនុស្ស​​​រង​របួស​ធ្ងន់​​ឡើយ​ ប៉ុន្តែ​រថយន្ត​​​រង​ការ​ខូច​ខាត​​យ៉ាង​ដំណំ​ ។ បន្ទាប់​ពី​​កើត​ហេតុ​​​សមត្ថកិច្ច​​មូលដ្ឋាន​​បាន​ចុះ​ទៅ​​​អន្តរាគមន៍​​​យក​រថយន្ត​​បង្ក​ហេតុ​​​ទៅ​រក្សា​ទុក​​នៅ​សាលា​រាជ​ធានី​​ភ្នំពេញ​​ដើម្បី​ដោះ​ស្រាយ​​តាម​ផ្លូវ​ច្បាប់​ ។

ករណី​ទី​២ ​បុរស​ម្នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​​​យ៉ាង​អាណោច​អាធ័ម​​ក្នុង​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​​​ចរាចរណ៍​មួយ​ដែល​បាន​​កើត​ឡើង​​នៅលើ​កំណាត់​​​ផ្លូវ​លេខ​​​៣៧១​​ ភូមិ​ត្នោត​ជ្រំ​ សង្កាត់​​​បឹង​ទំពុន​ ខណ្ឌ​មាន​ជ័យ​ កាល​ពី​វេលាម៉ោង​​​១០និង​៤០​នាទី​​យប់​ ។បុរស​​​រង​គ្រោះ​​​ឈ្មោះ កែវ​ មាន​ អាយុ​២៦​ឆ្នាំ ​មាន​ស្រុក​កំណើត​​​ខេត្ត​កំពត​ បច្ចុប្បន្ន​​​ស្នាក់​នៅ​​​បណ្តោះ​អាសន្ន​​​ក្នុង​រាជ​ធានី​ភ្នំពេញ​ ។ មុន​ពេល​​កើត​ហេតុ​​​​ឈ្មោះ កែវ​ មា​ន​បាន​​ជិះ​ម៉ូតូម៉ាក​SL​​​ពណ៌​ទឹក​​​ប្រាក់​ធ្វើ​ដំណើរ​​​តាម​បណ្តោយ​​ផ្លូវ​លេខ​​​៣៧១​ ក្នុង​ទិស​ដៅពី​លិច​​​ទៅ​កើត​ ។

លុះ​ដល់​ចំណុច​​​មុខ​ផ្ទះសំណាក់​​​លឹម​ ហេង​ ក៏​បាន​បុក​គ្នា​ជាមួយ​​​រ៉ឺម៉ក​​ម៉ូតូ​បណ្តាល​​​​ឱ្យ​ដួល​​​​បោក​ក្បាល​​​ស្លាប់​ភ្លាម​​​ៗ​ ។ក្រោយ​​​ពេល​កើតហេតុ​​​រ៉ឺម៉ក​​ម៉ូតូ​បាន​បើក​រត់​គេច​​បាត់​ ចំណែក​​សព​បុរស​​រងគ្រោះ​​ត្រូវ​សមត្ថ​កិច្ច​​​ទំនាក់​ទំនង​​​ទៅ​សាច់​ញាតិ​​ឱ្យ​មក​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​​ឯស្រុក​កំណើត​​​​ ៕