ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​​​ដំណើរ​តាម​ទោចក្រ​​យាន​យន្ត​ជិត​80ភាគ​រយ​អនុវត្ត​​​តាម​ច្បាប់​​​ចរាចរណ៍

12 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ អនុវត្ត​តាម​ផែន​ការ​​​​សកម្ម​ភាព​​​លេខ​០៤៦​ របស់​គណៈ​​បញ្ជា​ការ​​​ដឹក​នាំ​​​បញ្ជា​​​ត្រួត​ពិនិត្យ​​​លើ​ការ​អនុវត្ត​​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ និង​សេចក្តី​​ណែនាំ​លេខ​​​០០៤​ក្នុង​ការ​អនុវត្ត​​​ផែន​ការ​​សកម្មភាព​​​បន្ត​ជំរុញ​​​ការ​អនុវត្ត​​ច្បាប់​ចរាចរ​ណ៍​ផ្លូវ​គោក​ របស់​មន្ត្រី​ជំនាញ​​​ចរាចរណ៍​ខេត្ត​ ដែល​មាន​រយៈ​​ពេល​ជាង​​មួយ​ឆ្នាំ​មក​នោះ មាន​អ្នក​​ធ្វើ​ដំណើរ​​​​តាម​ទោចក្រ​យាន​​​យន្ត​ចំនួន​​ជិត​៨០​ភាគ​រយ​​

ខេត្ត​ក្រចេះ ៖ អនុវត្ត​តាម​ផែន​ការ​​​​សកម្ម​ភាព​​​លេខ​០៤៦​ របស់​គណៈ​​បញ្ជា​ការ​​​ដឹក​នាំ​​​បញ្ជា​​​ត្រួត​ពិនិត្យ​​​លើ​ការ​អនុវត្ត​​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ និង​សេចក្តី​​ណែនាំ​លេខ​​​០០៤​ក្នុង​ការ​អនុវត្ត​​​ផែន​ការ​​សកម្មភាព​​​បន្ត​ជំរុញ​​​ការ​អនុវត្ត​​ច្បាប់​ចរាចរ​ណ៍​ផ្លូវ​គោក​ របស់​មន្ត្រី​ជំនាញ​​​ចរាចរណ៍​ខេត្ត​ ដែល​មាន​រយៈ​​ពេល​ជាង​​មួយ​ឆ្នាំ​មក​នោះ មាន​អ្នក​​ធ្វើ​ដំណើរ​​​​តាម​ទោចក្រ​យាន​​​យន្ត​ចំនួន​​ជិត​៨០​ភាគ​រយ​​ដែល​ប្រើប្រាស់​​​មួក​សុវត្ថិ​ភាព​​​ និង​ទោចក្រ​យាន​​យន្ត​មាន​លក្ខណៈ​​​បច្ចេក​ទេស​ត្រឹម​ត្រូ​វ​​តាម​ច្បាប់​ ។

លោក​វរ​សេនីយ៍​ឯក​ ហន​ ប៉ូច ស្នងការ​​​រង​កណ្តាល​​សណ្តាប់​ធ្នាប់​​​នៃស្នង​ការ​​ដ្ឋាន​​នគរ​បាល​ខេត្ត​​បាន​ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃ​​​ទី​​១៧​ កញ្ញា​ថា បន្ទាប់​ពី​មានការ​ចុះ​អនុវត្ត​​​យ៉ាង​​សកម្ម​​​របស់​គណៈ​​​បញ្ជាការ​​ដឹក​នាំ​បញ្ជា​​ត្រួត​ពិនិត្យ​​​ការ​អនុវត្ត​​ច្បាប់​​​ចរាចរណ៍​ផ្លូវ​​​គោក​យ៉ាង​សកម្ម​​រាល់​ថ្ងៃ​ក្នុង​ខេត្ត​  រហូត​ទល់​ពេល​​នេះ​អ្នក​ធ្វើ​ដំណើរ​​​តាម​ទោចក្រ​យាន​យន្ត​មាន​​​លក្ខណៈ​​​បច្ចេក​ទេស​​​ត្រឹម​ត្រូវ​ ពោល​គឺ​ពាក់​មួក​សុវត្ថិ​ភាព​​​ និង​ម៉ូតូ​​មាន​កញ្ចក់​​​មើល​ក្រោយ​​​បាន​ចំនួន​​៧៥​ភាគ​​រយ​ហើយ​ ។​ លោក​ស្នង​ការ​​​​​រង​បាន​បញ្ជាក់​ថា ការ​រឹត​បន្តឹង​​គឺ​សមត្ថកិច្ច​បាន​ធ្វើការ​​​ផាក​ពិន័យ​​ និង​បាន​ណែនាំ​​​ពួក​គាត់​ឱ្យ​​​យល់​អំពី​​​អត្ថ​ប្រយោជន៍​​នៃការ​ធ្វើ​​ដំណើរ​ដោយ​ពាក់​មួក​សុវត្ថិ​​​​ភាព​​​ អាចកាត់​បន្ថយ​​​គ្រោះ​ថ្នាក់​​​​ពី​ស្លាប់​​​មក​របួស​ធ្ងន់​ និង​ពី​ធ្ងន់​មក​របួស​ស្រាល​​ ។

លោក​ស្នង​ការ​រង​បាន​បន្ថែម​ថា ​នា​ដើម​​ខែ​តុលា​​ខាង​មុខ​នេះ​​​សមត្ថកិច្ច​​​នឹង​បន្ត​ទិសដៅ​​​ត្រួត​ពិនិត្យ​​​លើល្បឿន​​​រថយន្ត​បើក​បរ​​លើស​ល្បឿន​​​កំណត់​ ដែល​កំពុង​​​ធ្វើ​​ចរាចរណ៍​​​តាម​ផ្លូវ​នានា​​​ ក្នុង​ទី​ប្រជុំ​ជន​​បន្ត​ទៀត​ ៕