រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែង ដោយសារជិះម៉ូតូម្នាក់ឯងត្រូវរថយន្តដឹកស៊ីទែនហ្គាសក្រុមហ៊ុនមួយបុកពីក្រោយអូសជាង២០ម៉ែត្រ កាលពីវេលាម៉ោង៧និង២៥នាទីព្រឹកថ្ងៃទី១៦ កញ្ញា ២០១២ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតឈ្មោះវ៉ាន់ សម្បត្តិ ហៅចក់ ភេទប្រុស អាយុ៤៦ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ស្នាក់នៅភូមិស្វាយចេក សង្កាត់គោករកា ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូម៉ាកសេ១០០ កូរ៉េ ពណ៌ក្រហម ។ ចំណែករថយន្តបង្កហេតុជាប្រភេទរថយន្តធុនធំម៉ាកហ៊ីយ៉ាន់ដាយ អ្នកបើកបររត់គេចខ្លួនបាត់។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ