ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា​រ​ជួប​​គ្នា​​លើក​​ទី​​4រ​វាង​​ប៉ាក់​​គី​​អាវ​​និង​​ម៉ាក​​ហ្គេស​​គ្រោង​​​​ធ្វើ​​នៅ​​ថ្ងៃ​​ទី​8​​ខែ​​ធ្នូ​​ខាង​​មុខ​

12 ឆ្នាំ មុន

យោង​​តាម​​ប្រព័ន្ធ​​ផ្សព្វ​​ផ្សាយ​​ជា​ច្រើន​​បាន​​រាយ​​ការ​ណ៍​​ថា កំពូល​កីឡាករ​ប្រ​ដាល់​​ពូ​កែ​ដៃ​ឆ្វេង​ម៉ា​នី ប៉ាក់គី​អាវ​សង្ឃឹម​នឹង​វិល​ត្រឡប់​ឡើង​សង្វៀន​ប្រ​កួត​ជា​ថ្មី​នៅ​ថ្ងៃ​ទី​៨​ខែ​ធ្នូ​ចុង​ឆ្នាំ​នេះ​ដោយ​ជួប​ជា​មួយ​គូសត្រូវ​ចាស់​​ចូ​អាន​ម៉ា​នូ​អែល ម៉ាក​ហ្គេស ។​​អ្នក​រៀប​ចំ​ការ​ប្រ​​កួត​លោក បប់ អា​រ៉ាំ​បាន​​ថ្លែង​ថា ការចរចា​ទាំង​​ឡាយ​កំពុង​តែ​​ត្រូវបាន​ធ្វើ​ដើម្បី​​​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​គ្នា​ជា​ផ្លូវ​ការ​​មួយ​ក្នុង​ពេល​ដ៏​

យោង​​តាម​​ប្រព័ន្ធ​​ផ្សព្វ​​ផ្សាយ​​ជា​ច្រើន​​បាន​​រាយ​​ការ​ណ៍​​ថា កំពូល​កីឡាករ​ប្រ​ដាល់​​ពូ​កែ​ដៃ​ឆ្វេង​ម៉ា​នី ប៉ាក់គី​អាវ​សង្ឃឹម​នឹង​វិល​ត្រឡប់​ឡើង​សង្វៀន​ប្រ​កួត​ជា​ថ្មី​នៅ​ថ្ងៃ​ទី​៨​ខែ​ធ្នូ​ចុង​ឆ្នាំ​នេះ​ដោយ​ជួប​ជា​មួយ​គូសត្រូវ​ចាស់​​ចូ​អាន​ម៉ា​នូ​អែល ម៉ាក​ហ្គេស ។​​អ្នក​រៀប​ចំ​ការ​ប្រ​​កួត​លោក បប់ អា​រ៉ាំ​បាន​​ថ្លែង​ថា ការចរចា​ទាំង​​ឡាយ​កំពុង​តែ​​ត្រូវបាន​ធ្វើ​ដើម្បី​​​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​គ្នា​ជា​ផ្លូវ​ការ​​មួយ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ ប៉ុន្តែ​លោក​មិន​បាន​ផ្តល់​ព័ត៌​មាន​ជា​ពិស្តារ​នោះ​ទេ ។​

ការ​ជួប​គ្នា​លើក​ទី​៣​កាល​ពី​ខែ​វិច្ឆិកា​នៅ​ក្រុង​ឡាស​វេហ្គាស​ឆ្នាំ​ទៅ​មិញ  ប៉ាក​់​គី​អាវ​បាន​យក​ឈ្នះ​ម៉ាក​ហ្គេស​ដោយ​ពិន្ទុ​យ៉ាង​ប្រ​ផិត​ប្រ​ផើយ​ហើយ​កីឡាករ​ហ្វ៊ី​លី​​ពីន​រូបនេះ​បាននិយាយ​នា​ពេល​នោះ​ថា ខ្លួន​រីក​រាយ​នឹង​ផ្តល់​ការ​ប្រ​កួត​ឱ្យ​ម៉ាក​ហ្គេស​ជា​ថ្មី​ម្តង​ទៀត​ពេល​ណា​ក៏​បាន​ ។ «វា​នឹង​ធ្វើ​ឱ្យ​ខ្ញុំ​ក្លាយ​ជា​អ្នក​ចម្បាំង​ម្នាក់​ដែល​ទទួល​បាន​ការ​ប្រ​កួត​សង​សឹក ។ នៅ​ក្នុង​ការ​ប្រ​កួត​សង​សឹក​នោះ ខ្ញុំ​នឹង​បញ្ឈប់​គេ​(ម៉ាក​ហ្គេស​)​មុន​ទឹក​ទី​១២។ ខ្ញុំ​ពិត​ជា​ចង់​ឱ្យ​មាន​ការ​ប្រ​កួត​សង​សឹក »។

ទោះ​ជា​យ៉ាង​នេះ​ក្តី រហូត​មក​ទល់​ពេល​នេះ​ ការ​ប្រ​កួត​សង​សឹក​រវាង​កីឡាករ​ទាំង​២​រូប​​​មិន​ទាន់​លេចចេញ​ជា​រូប​រាង​ពិត​ប្រា​កដ​នៅ​ឡើយ​ទេ ដែល​តាម​សេចក្តី​រាយ​ការណ៍​ ក៏​ព្រោះ​តែ​ការ​ជួប​គ្នា​កាល​ពី​លើក​ទី​១ ការ​លក់​សំ​បុត្រ​តាម​ទូរ​ទស្សន៍​​មើល​បង់​ប្រាក់​បាន​តិច​តួច ។​

​ដោយ​ឡែក​សម្រាប់​ការប្រ​កួត​លើក​ទី​៣​ លក់​សំ​បុត្រ​តាម​ទូរទស្សន៍​មើល​បង់​ប្រាក់​​របស់​ពួក​គេ​បាន​ស្ទុះ​ឡើង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ដោយ​មាន​អ្នក​បង់​ប្រាក់​ទិញ​​មើល​​ការ​ប្រ​កួត​ប្រ​មាណ​ ៤០​ម៉ឺន​នាក់​ ពោល​គឺ​ច្រើន​ជាង​ការ​ជួប​គ្នា​រវាង​ប៉ាក់​គី​អាវ​និ​ង​ប្រែ៊តលី​កាល​ពី​ថ្ងៃ​ទី​៧ ខែ​មិថុ​នា ។​

សូម​បញ្ជាក់​ថា ប៉ាក់​គី​អាវ​និង​ម៉ាក​ហ្គេស​ធ្លាប់​ជួប​គ្នា​ចំ​នួន​៣លើក​រួច​មក​ហើយ ។ លើក​ទី​១​នៅ​ឆ្នាំ​២០០៤ ដែល​លទ្ធផល​ស្មើ​គ្នា ។ ៤​ឆ្នាំ​ក្រោយ​មក ពួក​គេ​ជួប​គ្នា​ជា​លើក​ទី​២​ ហើយ​ជា​លទ្ធផល​ ប៉ាក់​គី​អាវ​ឈ្នះ​ដោយ​ពិន្ទុ ។ ឯការជួប​គ្នា​ជា​លើក​ទី​៣​កាល​ពី​ខែ​វិច្ឆិ​កា ឆ្នាំ​ទៅ​មិញ ប៉ាក់​គី​អាវ​យក​ឈ្នះ​ដោយ​ពិន្ទុ​ជា​ដដែល ។​

លើ​ឯតទគ្គកម្ម​ប្រ​កួត​វិញ ប៉ាក់​គី​អាវ​ឈ្នះ​៥៤​ លើក ចាញ់​៤លើក​​ ស្មើ​២លើក​​ និង​ធ្លាប់​ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​ចំ​នួន ៣៨លើក ខណៈ​ម៉ាក​ហ្គេស​ឈ្នះ ៥៤​លើក​ដូច​គ្នា តែ​ចាញ់​៦លើក​​ ស្មើ​១លើក​​ និង​ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​បាន​ចំ​នួន៣៩​លើក ៕