ខេត្តព្រះសីហនុ ៖ បន្ទាប់ពីបានឃើញសេចក្តីប្រកាសយ៉ាងតក់ក្រហល់របស់រោងចក្រដែលធ្វើការបិទទ្វារផ្អាកដំណើរការបានបង្កឱ្យកម្មកររោងចក្របង្កកផលនេសាទសមុទ្រចេនឡាស៊ីហ៊្វូតខូអិលធីឌី ដែលមានទីតាំងស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ប្រមាណជិត៣០០នាក់បាននាំគ្នាធ្វើកូដកម្មនៅក្នុងទីធ្លារោងចក្រដើម្បីតវ៉ា សុំបើកប្រាក់ខែពីថៅកែរោងចក្រកាលពីព្រឹកថ្ងៃទី១៥ កញ្ញា ២០១២ ។
កម្មការិនីម្នាក់បានប្រាប់ឱ្យដឹងថា មូលហេតុដែលពួកគេធ្វើការតវ៉ានេះ គឺបណ្តាលមកពីក្រុមហ៊ុនបានបញ្ឈប់ពួកគេទាំងអស់គ្នាយ៉ាងតក់ក្រហល់ទៅហើយ ដូចនេះពួកគេគ្រាន់តែស្នើសុំបើកប្រាក់ខែតែប៉ុណ្ណោះ ។ ប៉ុន្តែថៅកែចាស់នោះគាត់និយាយថា រឿងប្រាក់ខែនោះចាំមានថៅកែថ្មីគេមកចាំបើកជាមួយគេទៅ ដោយមានការមិនទុកចិត្ត ទើបពួកគេធ្វើការតវ៉ាបែបនេះ ។ ប្រភពដដែលបានបន្តថា ពួកគេមិនអាចរង់ចាំបើកប្រាក់ខែចាស់ជាមួយថៅកែថ្មីបានទេ ព្រោះថៅកែថ្មីគេមិនដឹងរឿងចាស់ទេ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ