ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែ​ការ​ពារ​​ក្លិប​កាំ​ភ្លើង​​ធំ​​​ Arsenal ​​អាច​​ជាប់​ពន្ធ​នាគារ​​​2ឆ្នាំ​​ ពី​បទ​​​​​បើក​រថយន្ត​​​​លឿន​ហួស​​​កំណត់​

12 ឆ្នាំ មុន

ទី​ភ្នាក់​ងារ​​​ព័ត៌​មាន​​​​បរ​ទេស​​​ផ្សាយ​​​​​ថា កីឡា​​ករ​​ អង់​ដ្រេ​​ សាន​តូស​ ខ្សែ​​ការ​ពារ​​​​ជន​ជាតិ​​​ប្រស៊ីល​​​​​របស់​ក្លិប​​​កាំ​ភ្លើង​​​ធំ​​ Arsenal ​ទទួល​ការ​ចោទ​ប្រកាន់​​​​ថា​បើក​​​​បរ​រថយន្ត​​​​ក្នុង​ល្បឿន​​​លឿន​​​ និង​ជំ​ទាស់​​​លើ​ការ​ឃាត់​ខ្លួន​របស់​ប៉ូលិស​​​ ដោយ​ការ​បើក​​​​បរ​រថយន្ត​​​​​គេច​​ ប៉ុន្តែ​​​​​ត្រូវចាប់​​​ខ្លួននៅ​​​​ឆ្ងាយពី​​​​ទី​លានហាត់សម​ប្រហែល​​​៣​គីឡូ​​​​ម៉ែត្រ​ ។​

​កីឡាករ​​​​ខ្សែ​ការពារ​​​​ អាយុ​​​២៩​ឆ្នាំ​​​រូបនេះ​​ ​ត្រូវចាប់​​​ខ្លួន​កាល​ពី​​​​ខែ​មុន​​​ ក្រោយ​ពី​​​​បើក​​បរ​​រថ​​យន្ត​​​​​ក្នុង​ល្បឿន​​លឿន​​​ជាង​​២០០​​គីឡូ​​ម៉ែត្រ​​​​ក្នុ​ង​មួយ​​ម៉ោង​​​ និង​​បដិសេធ​​ការ​ឃាត់​ខ្លួន​​​​របស់​ប៉ូលិស​​​ ។​​ កីឡា​ករ​​​​​សាន​តូស​​ ដែល​ផ្លាស់​​​​មក​លេង​​​​ឱ្យ​ក្លិប​​​ Arsenal ​កាល​ពី​​​ឆ្នាំ​មុន​​ ដោយ​ចាក​ចេញ​​ពី​ក្លិប​​ Fenerbahee ក្នុង​លីក​របស់​​​​តួក​គី​​ នឹង​ត្រូវ​​​បង្ហាញ​​​ខ្លួន​​​​​នៅ​តុលាការ​​​​នា​ថ្ងៃ​ទី​​​២៧​ កញ្ញា​​ ខាង​មុខ​​ និង​អាច​​​ជាប់​ពន្ធ​នាគារ​​រយៈពេល​​ពីរ​ឆ្នាំ​ប្រសិន​បើ​​រឿង​ក្តី​​​របស់​គេ​​​ត្រូវ​បញ្ជូន​​បន្ត​ទៅ​​​តុលាការ​​​កំពូល​​​ និង​ត្រូវ​​​​សម្រេច​​ថា​មាន​កំហុស​​​ពិត​មែន ។​

​សាន​​តូស​ ដែល​ស្ថិត​​ក្នុង​ដំណាក់​កាល​​​​សម្រាក​​លម្ហែ​​​កាយ​​ ខណៈ​ពេល​មិត្ត​​ភក្តិ​រួម​ក្លិប​ជា​មួយ​ច្រើន​នាក់​​​​​កំពុ​ង​ទៅ​​​លេង​​ឱ្យ​​ក្រុម​ជម្រើស​​ជាតិ​​​នៅ​មិនទាន់​​​​បង្ហាញ​ការ​​​​យល់​ឃើញ​​​ណាមួយ​​​លើការ​​​ចោទ​ប្រកាន់​​នេះ ក្រោយ​ពី​​ធ្លាប់​​ផ្តល់​​​បទ​សម្ភាសន៍​​​ក្នុង​ន័យ​ដោះ​​សា​​ថា ហេតុ​ការណ៍​នេះ​​​ បាន​​កើត​ឡើង​​​​​​ក្នុង​ខណៈពេល​​​ខ្លួន​​កំពុង​​​​បើក​បរ​​រថយន្ត​​​​ទៅ​​ហាត់​សម​​​​នៅ​​ពេល​​​​ព្រឹក​ជា​ប្រ​ក្រតី​​ ប៉ុន្តែ​​ដោយ​សារ​គេមាន​ភាព​យឺត​​​យ៉ាវ​​បន្តិ​ច​​​​ ធ្វើ​ឱ្យ​​​​​​គេ​ត្រូវ​​បង្កើន​​ល្បឿន​​​​​លើស​ពី​​ការ​កំណត់​ ៕