ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុ​ន RMA បង្ហាញ​​សមត្ថ​​ភាព​​ត្រាក់​ទ័រ​​​​ឱ្យ​​​កសិករ​​​មើល

12 ឆ្នាំ មុន

ខេត្ត​តាកែ​វ​ ៖ ​ក្រុម​ហ៊ុន​​ RMA បាន​​រៀប​ចំ​​​​​ពិធី​បង្ហាញ​​​​សមត្ថ​ភាព​គុណភាព​​​​​​ត្រាក់​ទ័រ​​​ម៉ាក JOHN DEERE ផលិត​ផល​​​មក​ពី​ប្រទេស​​​​​​អាមេ​រិក​​ នៅ​ចំពោះ​​​មុខ​ប្រជា​​កសិក​រ​​ចំនួន​ជាង​​​២០០​នាក់​​​​ ដែល​ចូល​រួម​​​​ស្វែ​ង​យល់​​​អំពី​គុណ​​ភាព​​ក្នុង​ការ​​​ប្រើ​ប្រាស់​ ។​​​ ពិធីនោះ​​​​​បាន​ប្រព្រឹត្ត​​ធ្វើ​ឡើង​​​កាល​ពី​ថ្ងៃ​ទី​​១៤ កញ្ញា​​ នៅ​ភូមិ​​​​រមិញ ​ឃុំ​​​រមិញ​ ស្រុក​កោះ​អណ្តែត​​​ ខេត្ត​​តា​​កែវ​ ។

​​ខេត្ត​តាកែ​វ​ ៖ ​ក្រុម​ហ៊ុន​​ RMA បាន​​រៀប​ចំ​​​​​ពិធី​បង្ហាញ​​​​សមត្ថ​ភាព​គុណភាព​​​​​​ត្រាក់​ទ័រ​​​ម៉ាក JOHN DEERE ផលិត​ផល​​​មក​ពី​ប្រទេស​​​​​​អាមេ​រិក​​ នៅ​ចំពោះ​​​មុខ​ប្រជា​​កសិក​រ​​ចំនួន​ជាង​​​២០០​នាក់​​​​ ដែល​ចូល​រួម​​​​ស្វែ​ង​យល់​​​អំពី​គុណ​​ភាព​​ក្នុង​ការ​​​ប្រើ​ប្រាស់​ ។​​​ ពិធីនោះ​​​​​បាន​ប្រព្រឹត្ត​​ធ្វើ​ឡើង​​​កាល​ពី​ថ្ងៃ​ទី​​១៤ កញ្ញា​​ នៅ​ភូមិ​​​​រមិញ ​ឃុំ​​​រមិញ​ ស្រុក​កោះ​អណ្តែត​​​ ខេត្ត​​តា​​កែវ​ ។

​នៅ​ក្នុង​ពិធី​​​បង្ហាញ​​​នោះ​ អ្នក​តំណាង​​​ខាង​ក្រុម​ហ៊ុន​​​បាន​​​​និយា​យ​ឱ្យ​​​ដឹង​ថា​ ជា​ទូ​​ទៅ​​​​ប្រជា​កសិករ​​​ខ្មែរ​​​នៅ​ពេល​​​​ដែ​ល​ទិញ​​​​ត្រាក់​​ទ័រ​​​​ពី​ក្រុម​ហ៊ុន​​​ដទៃ​​ហើយ​ គឺ​តែង​​​តែ​​​ចប់​កិច្ច​​​ទំនាក់​ទំនង​​​ហើយ​បើ​​​មាន​ក៏​មិន​​​ជា​យូរ​​​អង្វែង​​​ដែរ និង​​​មិន​មាន​​​សេវាកម្ម​​​តាម​បម្រើ​​​​ជូន​​អតិ​​ជន​​​នោះ​ទេ ។​​​ ប៉ុន្តែ​បច្ចុប្បន្ន​​​ បើ​សិន​​ជា​កសិករ​​​​ខ្មែរ​​ទិញ​​ត្រាក់​ទ័រ​​​ពី​ក្រុម​ហ៊ុន​​​ RMA រួច​ហើយ​​​​ កិច្ច​​ទំនាក់​ទំនង​​​​​​​​មិន​ទាន់​ត្រូវ​បាន​បញ្ចប់​​​​ទេ ពីព្រោះ​​​​​​​​​​ក្រុម​ហ៊ុន RMA ​​មាន​សេវា​កម្ម​​​​​​​ធានា​រយៈ​ពេល​​​​១​ឆ្នាំ​​​ និង​សេវា​​កម្ម​ថែ​ទាំរយៈ​ពេល​​​២​ឆ្នាំ​ទៀត​ ​។ ក្រៅ​ពីនេះ​​ ក្រុមហ៊ុន​​មាន​សេ​វា​​​កម្ម​ធានា​រ៉ាប​់រង​​​១​ឆ្នាំ​ និង​​​​២​ឆ្នាំ​​​ ផ្តល់​ជូន​​អតិ​ថិ​ជន​​​​ផង​ដែរ ​ដែល​​​​​ធានា​​លើ​ការ​​​ក្រឡាប់​​ ដើម​​​ឈើ​រលំ​​លើ​ ឆេះ​​​ ភ្លើង​​ឆេះ​ព្រៃ​​ និង​ការ​​​​បាត់​បង់​ជា​ដើម​​ ។​

​អ្នក​តំណាង​​​​ក្រុម​ហ៊ុន​​​បាន​បញ្ជាក់​ថា ​ពេល​កសិករ​​​ទិញ​ត្រាក់​ទ័រ​​​​​​ JOHN DEERE ពី​ក្រុម​ហ៊ុន​​​​ RMA ​រួច​ហើយ​​ បើ​មាន​​​បញ្ហា​​​ត្រង់​ណា​​​​មិន​យល់ ឬ​មិនទាន់​​​ចេះ​​​បើក​​​ ក្រុមហ៊ុន​​​​មាន​អ្នក​​​ជួយ​​​បង្រៀន​​​​ឱ្យ​ចេះ​​​​​​បើក​ និង​អាច​​​​សាកសួរ​​​តាម​​ទូរ​ស័ព្ទ​​​២៤​ម៉ោង​​​​ ហើយ​បើ​​​ខូ​ច​ខាត​​​​ក្រុមហ៊ុន​​មា​ន​សេវា​​​កម្ម​​​ជួស​ជុល​​​បម្រើ​​ជូន​​​​អតិ​ថិ​ជន​​​​រយ​ៈ​ពេល​​​២​ឆ្នាំ​​ ដោយ​មិ​​ន​គិត​កម្រៃ​​​​ ។​ ​លើ​ស​​​ពី​នេះ​​​​ ក្រុម​ហ៊ុន​​​​មាន​សេវា​កម្ម​​​​បង់​រំលស់​​បើ​​សិន​​​ជា​កសិករ​​​​ណាដែល​​មិន​មាន​​​លុយ​គ្រប់​គ្រាន់​​​សម្រាប់​ទិញ​​​ត្រាក់​ទ័រ​​​​មួយ​ដែល​​​មាន​តម្លៃ​​​២២.០០០​​ដុល្លារ​ ។​ ​ការ​បង់​​​រំលស់​​​​​នោះ គឺ​​​បង់​តែ​​​ពាក់​កណ្តាល​​​​ប៉ុណ្ណោះ​​​​​​ក្នុង​​​ដំណាក់​កាល​ដំបូង​​​​ គឺ​បង់​​​១១.០០០​ដុល្លារ​​​ នៅ​សល់​​​ពាក់​​កណ្តាល​​​​ទៀ​ត​អាច​​​បង់​​ប្រចាំ​ខែ​​ គឺ​បង់​​​​១.០៤០​ដុល្លារ​​ ​សម្រាប់​​​រយ​ៈ​​​ពេល​១២​ខែ​​ និង​​​៥៩០​​ដុល្លារ​​​ សម្រាប់​​​​រយៈ​ពេល​​​​២៤​ខែ​​ ។ ផ្សេង​ពីនោះ​​​​​​បើ​​​កសិករ​​ចង់​​​បង់​​​តាម​​រដូវ​​​កាល​ក៏​​​បាន​ដែរ​​មាន​ន័យ​ថា ​បើ​ខែ​ណា​​កសិករ​​​​​​​​​រក​ប្រាក់​​​ចំណូល​​បាន​ច្រើន​​បង់រំ​​​​លស់​​ច្រើន​​​​ បើ​ខែ​ណា​​​​រក​បាន​តិច​​​បង់​​តិច​​ និង​ខែ​ខ្លះ​​​​​រក​​មិន​បាន​​​មិន​​​បាច់​​​​​បង់​ក៏​បាន​​ដែរ ។​

​​​ពិធី​​បង្ហាញ​​​នេះ មាន​​ការ​បើក​​​ត្រាក់​ទ័រ​​​​​ភ្ជួរ​​​​ស្រែ​​​​​​ឱ្យ​កសិករ​​​​​បាន​​​​មើល​ឃើញ​​​​ដោយ​ផ្ទាល់​​ភ្នែក​ ដើម្បី​​​​បង្ហាញ​​​អំពី​​​សមត្ថ​​ភាព​​​​​​​គុណ​ភាព​​​របស់​ត្រាក់​ទ័រ​​​​​ដែលមាន​​កម្លាំង​៤៥​​​សេះ​​ ឱ្យ​កសិករ​​​​មើល​​​ថា តើ​​​កម្លាំង​​​​របស់​វា​​ខ្លាំង​​​​​​ប៉ុន​ណា​​​ ហើយ​​និង​​​មាន​​​​ផ្តល់​​​​​​​​ជា​​​​បាយ​កញ្ចប់​​​​សម្រាប់​​​អាហារ​​ថ្ងៃ​ត្រង់​​​​ចំពោះ​អ្នក​​​​ដែល​បាន​​​ចូល​រួ​ម​នៅ​​ក្នុង​​ឱ​កាស​​​​​នោះ​ដែរ​​ ។​​​ត្រាក់​ទ័រ​​​​ JOHN DEERE ​គឺ​ជា​​​​ត្រាក់​ទ័រ​​​​ល្បី​​​ល្បាញ​មួយ​របស់​​​ប្រទេស​​​អាមេរ​ិក​​​​ ដោយ​​​មាន​អាយុ​​កាល​តាំង​​​ពី​​​១៧៥​ឆ្នាំ​​​កន្លង​មក​​ហើយ​​ ៕