ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ប៉ូលិស​​​​ម្នាក់​​កំពុង​ឈរ​​​ស្វាគមន៍​គណៈ​ប្រតិ​ភូ​ត្រូវ​​ម៉ូតូ​​​បុក​របួស​ធ្ងន់​​​

12 ឆ្នាំ មុន

ខេត្ត​ព្រៃវែង​ ៖ គ្រោះ​ថ្នាក់​​ចរាចរណ៍​​​មួយ​ បាន​កើត​ឡើង​​​​នៅ​លើ​កំណាត់​​ផ្លូវ​លំ​មួយ​​​កន្លែង​​ស្ថិត​ក្នុង​ភូមិ​​​ស្នួល ឃុំ​គ្រញូង​ ស្រុក​កំចាយ​មារ ​កាល​ពី វេលាម៉ោង​​​​៩និង​៤០​នាទី​​ព្រឹក​ ថ្ងៃទី​​១៣​ កញ្ញា​ ​​ធ្វើ​ឱ្យ​មនុស្ស​​ម្នា​ភ្ញាក់​ផ្អើល​ និង​រត់​ទៅ​​ចោម​រោម​​មើល​​​យ៉ាង​កក​កុញ ។ ឧប្បត្តិ​ហេតុ​​​គ្រោះ​ថ្នាក់​​​ខាង​លើ​នេះ​ បណ្តាល​ឱ្យ​មន្ត្រី​ប៉ូលិស​​​ម្នាក់​​​​ឈ្មោះស៊ុន ស៊ីន​រ៉ា​ អាយុ​២៨​ឆ្នាំ​ រង​របួស​​ផ្នែក​ក្បាល​​​យ៉ាង​ធ្ងន់​ធ្ងរ​ ​

ខេត្ត​ព្រៃវែង​ ៖ គ្រោះ​ថ្នាក់​​ចរាចរណ៍​​​មួយ​ បាន​កើត​ឡើង​​​​នៅ​លើ​កំណាត់​​ផ្លូវ​លំ​មួយ​​​កន្លែង​​ស្ថិត​ក្នុង​ភូមិ​​​ស្នួល ឃុំ​គ្រញូង​ ស្រុក​កំចាយ​មារ ​កាល​ពី វេលាម៉ោង​​​​៩និង​៤០​នាទី​​ព្រឹក​ ថ្ងៃទី​​១៣​ កញ្ញា​ ​​ធ្វើ​ឱ្យ​មនុស្ស​​ម្នា​ភ្ញាក់​ផ្អើល​ និង​រត់​ទៅ​​ចោម​រោម​​មើល​​​យ៉ាង​កក​កុញ ។ ឧប្បត្តិ​ហេតុ​​​គ្រោះ​ថ្នាក់​​​ខាង​លើ​នេះ​ បណ្តាល​ឱ្យ​មន្ត្រី​ប៉ូលិស​​​ម្នាក់​​​​ឈ្មោះស៊ុន ស៊ីន​រ៉ា​ អាយុ​២៨​ឆ្នាំ​ រង​របួស​​ផ្នែក​ក្បាល​​​យ៉ាង​ធ្ងន់​ធ្ងរ​ ​ត្រូវ​បាន​​​ដឹក​បញ្ជូន​​ទៅ​កាន់​​មន្ទីរពេទ្យ​រាជ​ធានី​ភ្នំពេញ​​​ភ្លាម​ៗ​​​ ។ ជន​បង្ក​ត្រូវ​គេ​ស្គាល់​ឈ្មោះ​សេន ភារុណ របួស​ស្រាល​​​ហើយ​ត្រូវ​សមត្ថកិច្ច​​ឃាត់​ខ្លួន​បញ្ជូន​ទៅ​កាន់​អធិការ​ដ្ឋាន​​​នគរ​បាល​​​ស្រុក​​កំចាយ​មារ ។

តាម​ប្រភពព័ត៌មាន​​​​​បាន​ឱ្យ​ដឹង​​​ថា ​មុន​ពេល​កើត​ហេតុ​​​គេ​ឃើញ​​​មន្ត្រី​ប៉ូលិស​​​នោះ​​ជិះម៉ូតូ​​១​គ្រឿង​​ម៉ាក​វ៉េវ​​អាល់​ហ្វា​​ពណ៌​ខៀវ ​​ចេញ​មក​ពី​​ភូមិ​ទួ​ល​​​សង្កែ ឆ្ពោះ​ទៅ​​ស្ពាន​ស្តៅ​​​ដើម្បី​រង់​ចាំ​​​​ទទួល​ស្វាគមន៍​គណៈ​​ប្រតិ​ភូ​​ដែល​ឆ្លង​កាត់​ តំបន់​នោះ​ពេល​មក​ដល់​​​ចំណុច​កើត​ហេតុ​ក៏​​​ត្រូវ​ម៉ូតូ​​១គ្រឿង​ម៉ាក​​វ៉េវ​អិុច​ ពណ៌​ក្រហម​អត់​ស្លាក​លេខ​ ជិះ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​​បើក​ដោយ​ឈ្មោះ សេន​ ភារុណ បុក​ចំពីមុខ​​​ពេញ​ទំហឹង​​បណ្តាលឱ្យ​​ដួល​បោក​​​ទៅនឹង​ថ្នល់​​​សន្លប់​​ស្តូក​ស្តឹង​​​ក៏​ផ្អើល​​មនុស្ស​ម្នា​ទៅ​ចោម​រោម​​​មើល​ពេញ​ផ្លូវ​ និង​បាន​បញ្ជូន​ជន​រងគ្រោះ ​​ទៅ​កាន់​មន្ទីរពេទ្យ​​ឯរាជ​ធានី​ភ្នំពេញ​ភ្លាម​ៗ​ ។

ចំណែក​ជនបង្ក​​​ដែល​របួស​ស្រាល​​​បាន​​នាំ​ទៅ​​លាង​របួស​​​នៅ​គ្លីនិក​​​ឯកជន​មួយ​​កន្លែង​​ក្នុង​ទី​រួម​ស្រុក​​​រួច​ក៏​នាំ​ខ្លួន​ទៅ​កាន់​អធិការ​ដ្ឋាន​​​ដើម្បី​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន​​ ។ មន្ត្រី​​​ម្នាក់​នៅ ស្រុក​​កំចាយ​មារ​បាន​​​ឱ្យ​កោះ​សន្តិ​ភាព​​​​​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​​​នោះ​ជន​បង្ក​មាន​គ្នា​​៣នាក់​​ជិះម៉ូតូ​​៣គ្រឿង​​​សុទ្ធ​តែ​​គេច​ពន្ធ​ នាំ​ចូល​ពី​ប្រទេស​វៀត​ណាម​​​តាម​ច្រក​​​ទ្វារ​អន្តរជាតិ​​​ព្រៃ​វល្លិ ខេត្ត​ស្វាយ​រៀង​ ​គោល​ដៅ​​​ឆ្ពោះ​ទៅកាន់​​​​ឃ្លាំង​​​ធំ​នៅ​​ខេត្ត​កំពង់​ចាម​ ។

ពេល​​មក​ដល់​​​​កន្លែង​កើត​ហេតុ​​​មិនដឹង​ជា​យ៉ាង​​ម៉េច​​ក៏​ជិះ​ទៅ​​​បុក​មន្ត្រី​ប៉ូលិស​​​ដែល​កំពុង​​ឈរ​រង់​ចាំ​​​ទទួល​ស្វាគមន៍​​គណៈ​ប្រតិ​ភូ​​​ឆ្លង​កាត់​ទី​នោះ​បណ្តាល​ឱ្យ​​ដួល​បោក​ក្បាល​​​សន្លប់​​ស្តូក ។ក្រោយ​ពេល​កើត​​ហេតុ​ចរាចរណ៍​ខាង​លើ​​​នេះ​ភ្លាម​ លោក​ថៅ​កែ​​​ធំ​ម្នាក់​បាន​ចេញ​​មុខ​មក​​​ធានា​​ជន​​បង្ក​ ប៉ុន្តែ​​លោក​អធិការ​​​មិន​អនុញ្ញាត​​ទេ​ ៕