សម្ពោធលក់កញ្ចប់សេវាកម្មរបស់បណ្តាញទូរទស្សន៍ឌីជីថលបង់លុយឥតខ្សែ One TV
12 ឆ្នាំ មុន
រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១២ ៖ ក្រុមហ៊ុន Royal Media Entertainment Corporation Limited (RMEC) ជាក្រុមហ៊ុនបង្កើតឡើងតាមរយៈកិច្ចសហការរវាងក្រុមហ៊ុនRoyal Group of Companies របស់កម្ពុជា និងក្រុមហ៊ុន General Satellite Corporation របស់សហព័ន្ធរុស្ស៊ី បានធ្វើសន្និសីទសារព័ត៌មាន និងចេញសេចក្តីប្រកាសព័ត៌មានស្តីពីពិធីសម្ពោធបើក
រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១២ ៖ ក្រុមហ៊ុន Royal Media Entertainment Corporation Limited (RMEC) ជាក្រុមហ៊ុនបង្កើតឡើងតាមរយៈកិច្ចសហការរវាងក្រុមហ៊ុនRoyal Group of Companies របស់កម្ពុជា និងក្រុមហ៊ុន General Satellite Corporation របស់សហព័ន្ធរុស្ស៊ី បានធ្វើសន្និសីទសារព័ត៌មាន និងចេញសេចក្តីប្រកាសព័ត៌មានស្តីពីពិធីសម្ពោធបើកលក់កញ្ចប់សេវាកម្មរបស់បណ្តាញទូរទស្សន៍ឌីជីថលបង់លុយឥតប្រើខ្សែក្រោមឈ្មោះស្លាកសញ្ញាពាណិជ្ជកម្ម OneTV ដែលជាបណ្តាញទូរទស្សន៍បង់លុយឥតខ្សែដំបូងគេបំផុតផ្សាយទូទាំងព្រះរាជាណាចក្រកម្ពុជា ។
ពិធីសម្ពោធបើកលក់សេវាកម្មនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ កញ្ញា ឆ្នាំ២០១២ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ។អនុវត្តស្របតាមពាក្យស្លោករបស់ខ្លួន «នាំពិភពលោកទាំងមូលជូនលោកអ្នក» One TV បានផ្តល់ជូនអតិថិជនរបស់ខ្លួនក្នុងគម្រោងតម្លៃដ៏សមរម្យ និងប្រភេទប៉ុស្តិ៍ទូរទស្សន៍ច្រើនបែបដើម្បីបំពេញតាមតម្រូវការអតិថិជនរបស់ខ្លួនដែលស្វែងរកការកម្សាន្ត ការអប់រំ ការស្រាវជ្រាវ និងព័ត៌មានគ្រប់ប្រភេទ ។ One TV នឹងក្លាយជាជម្រើសទីមួយរបស់អ្នកទស្សនា ព្រមទាំងអ្នកផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់ ។
លោក Samir ដែលជានាយកប្រតិបត្តិក្រុមហ៊ុន RMEC នឹងប្រកាសបើកលក់កញ្ចប់សេវាកម្មបណ្តាញទូរទស្សន៍បង់លុយឥតខ្សែ One TV នៅថ្ងៃទី១៥ កញ្ញា ឆ្នាំ២០១២ ក្នុងព្រឹត្តិការណ៍ One TV Big Bang ។ ព្រឹត្តិការណ៍នេះនឹងមានការចូលរួមពីអ្នកចំរៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា និងការប្រកួតជ្រើសរើសតារាទូរទស្សន៍ One TV ផ្តាច់ព្រ័ត្រ ព្រមទាំងការធ្វើលំហាត់ប្រាណរួមគ្នារាប់ពាន់នាក់បង្កើតបានជាបរិយាកាសកម្សាន្ត និងរីករាយដ៏ធំមួយសម្រាប់គ្រួសាររបស់លោកអ្នក ។ One TV ផ្តល់ជូនកញ្ចប់សេវាកម្មទូរទស្សន៍ឌីជីថលមានតម្លៃសមរម្យបីប្រភេទគឺ ៖ ប្រភេទកញ្ចប់សេវាកម្ម One World មានចំនួន២០ប៉ុស្តិ៍ មានតម្លៃ៣ដុល្លារក្នុងមួយខែ ប្រភេទកញ្ចប់សេវាកម្ម One Elite មាន៤០ប៉ុស្តិ៍ (One World +20ប៉ុស្តិ៍) មានតម្លៃ៦ដុល្លារក្នុងមួយខែ ប្រភេទកញ្ចប់សេវាកម្ម One Premium មាន៦០ប៉ុស្តិ៍ (២០ប៉ុស្តិ៍ +One Elite) មានតម្លៃ១២ដុល្លារក្នុងមួយខែ ។ ក្នុងឱកាសសម្ពោធបើកលក់នៅថ្ងៃទី១៥ កញ្ញា ឆ្នាំ២០១២ One TV មានកម្មវិធីពិសេសផ្តល់ជូនប្រអប់ឧបករណ៍ One TV ដែលក្នុងនោះមានឧបករណ៍ទទួលរលកសញ្ញាមួយគ្រឿង តេឡេបញ្ជាមួយ អង់តែនមួយដើម ខ្សែសំឡេងវីដេអូមួយដុំ និងដុំភ្ជាប់ចរន្តអគ្គិសនីមួយព្រមទាំង Smart Card មួយដែលសរុបមានតម្លៃ៥០ដុល្លារ។ ប៉ុន្តែ One TV នឹងចែកជូនដោយឥតគិតថ្លៃសម្រាប់កម្មវិធីជូនពិសេសនេះ លោកអ្នកអាចរកបាននៅហាងលក់ និងចែកចាយរបស់ One TV ដែលមានទីតាំងនៅផ្ទះលេខ៩៩AEo ផ្លូវលេខ២៧៤ កែងមហាវិថីព្រះសីហនុ ជិតស្តុបពេទ្យចិន សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រហូតដល់អស់ពីស្តុក ។ One World ផ្តល់ជូននូវប៉ុស្តិ៍ជាតិជាភាសាខ្មែរ និងប៉ុស្តិ៍អន្តរជាតិជាភាសាបរទេសដែលបានសម្រិតសម្រាំងសម្រាប់ប្រជាជនខ្មែរទូទៅដែលរួមមានប៉ុស្តិ៍ព័ត៌មាន ប៉ុស្តិ៍រឿងកម្សាន្ត ប៉ុស្តិ៍បង្រៀនធ្វើម្ហូប និងប៉ុស្តិ៍កីឡាជាច្រើនទៀតសរុបចំនួន២០ប៉ុស្តិ៍ ។
One Elite ផ្តល់ជូននូវប៉ុស្តិ៍សរុបចំនួន៤០ប៉ុស្តិ៍រួមមាន ២០ប៉ុស្តិ៍របស់ប្រភេទកញ្ចប់សេវាកម្ម One World ព្រមទាំងប៉ុស្តិ៍អន្តរជាតិចំនួន២០ប៉ុស្តិ៍ទៀត ដែលសុទ្ធសឹងតែជាលក្ខណៈឌីជីថល រៀបរៀងសម្រាប់យុវវ័យសម័យថ្មី និងអ្នកជំនួញទាំងអស់មានជម្រើសដូចជា ប៉ុស្តិ៍ព័ត៌មានអន្តរជាតិ កីឡា ប៉ុស្តិ៍អប់រំ ហ្គេម និងប៉ុស្តិ៍តុក្កតាជាច្រើនសម្រាប់ជួយឱ្យលោកអ្នកដឹងអំពីព័ត៌មានទាន់ហេតុការណ៍ ស្របជាមួយនឹងការកម្សាន្តផងដែរ ។
ចែករំលែកព័តមាននេះ