ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ពោធពិ​ព័រណ៍​និង​ផ្តល់​រង្វាន់​ស្តី​ពី​គម្រោង​នៃ​ការ​ប្រកួត​ប្រជែង​ស្នា​ដៃ​ស្ថាបត្យកម្ម​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ស្នា​ដៃ​ស្ថាបត្យ​កម្ម​របស់​និស្សិត​មក​ពី​សាកល​វិទ្យា​ល័យ​ចំនួន​៦​នៅក្នុង​រាជ​ធានី​ភ្នំពេញ​ក្រោម​ប្រធាន​បទ «អា កាស​យាន​ដ្ឋាន​ថ្មី​មួយ​នៅ​ក្នុង​ខេត្ត​ព្រះ​សី​ហនុ»​បាន​រៀប​ចំ​តាំង​បង្ហាញ​ជា​សារធា​រណៈ ក្រោយ​ពី​មាន​ការ​ប្រកួត​ប្រជែង​ក្រោមការ​វាយ​តម្លៃ​របស់​គណៈកម្មា​ធិការ​ដើម្បី​ស្វែង​រក​អ្នក​ដែល​អាច​ទទួល​បានជ័យ​លាភី​លើ​ស្នា​ដៃ​របស់​ខ្លួន​ក្នុង​ការ​សិក្សា​ស្វែង​យល់​រយៈ​

រាជ​ធានី​ភ្នំពេញ​ ៖ ស្នា​ដៃ​ស្ថាបត្យ​កម្ម​របស់​និស្សិត​មក​ពី​សាកល​វិទ្យា​ល័យ​ចំនួន​៦​នៅក្នុង​រាជ​ធានី​ភ្នំពេញ​ក្រោម​ប្រធាន​បទ «អា កាស​យាន​ដ្ឋាន​ថ្មី​មួយ​នៅ​ក្នុង​ខេត្ត​ព្រះ​សី​ហនុ»​បាន​រៀប​ចំ​តាំង​បង្ហាញ​ជា​សារធា​រណៈ ក្រោយ​ពី​មាន​ការ​ប្រកួត​ប្រជែង​ក្រោមការ​វាយ​តម្លៃ​របស់​គណៈកម្មា​ធិការ​ដើម្បី​ស្វែង​រក​អ្នក​ដែល​អាច​ទទួល​បានជ័យ​លាភី​លើ​ស្នា​ដៃ​របស់​ខ្លួន​ក្នុង​ការ​សិក្សា​ស្វែង​យល់​រយៈ​ពេល​ជាង​៣​ខែ​មក​នេះ ។

កម្ម​វិធី​នេះ​រៀបចំ​ធ្វើ​កាល​ពី​ថ្ងៃ​ទី​១៣ កញ្ញា​នៅ​វិទ្យា​ស្ថាន​បារាំង​ ក្រោម​វត្តមាន​របស់​លោក​ ឃួន ឃុននាយ អគ្គ​នាយក​រង​នៃ​អាជ្ញា​ធរ​អប្សរា​និង​ជា​គណៈកម្មា​ធិការ​វាយ​តម្លៃ និង​លោកឯក​អគ្គ​រដ្ឋ​ទូត​បារាំង​ប្រចាំ​កម្ពុជា រួម​ទាំង​តំណាង​អ្នក​ជំនាញ​ពី​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ។

ក្រោយ​ពី​ការ​វាយ​តម្លៃ​របស់​គណៈកម្មាធិការ​ជំនាញ​រួច​មក​ ជ័យ​លា​ភី​លេខ​១​គឺ​បាន​ទៅ​លើ​និស្សិត​ឈ្មោះ​សារ៉ាន់​ សុដ្ឋា​រិន និង​សម រតនា មក​ពី​សាកល​វិទ្យាល័យ​មេគង​្គ​កម្ពុជា​ ដោយ​ទទួល​បាន​ទឹក​ប្រាក់​ចំនួន​៥០០​ដុល្លារ​ ។ ចំណែក​ចំណាត់​ថ្នាក់​លេខ​២បាន​ទៅ​ឈ្មោះ​ពៅ​ ស៊ីង​ហាក់​សី​​ និង​សៀង សំណាង​ មក​ពី​សា​កល​វិទ្យា​ល័យ​ភូមិន្ទ វិចិត្រ​សិល្បៈ ទទួល​បាន​ទឹក​ប្រាក់​៣០០​ដុល្លារ និង​ចំណាត់​លេខ​៣​បាន​ទៅឈ្មោះ​កែវ សុខ​លី និង​វ៉ា​​ ចិន្តា មក​ពី​សាកល​វិទ្យាល័យ​មេគង្គ​កម្ពុជា ទទួល​បាន​ទឹក​ប្រាក់​២០០ដុល្លារ ។

នៅ​ក្នុង​ឱកាស​នោះ លោក​ឃួន ឃុននាយ​មាន​ប្រសាសន៍​ថា ការ​បង្កើត​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​ស្នា​ដៃ​ស្ថាបត្យ​កម្ម​នេះ​ជា​ឱកាស​ថ្មី​មួយ​ទៀត​សម្រាប់​និស្សិត​ដែល​បាន​សិក្សា​លើ​មុខ​ជំនាញ​នេះ ព្រោះជា​ការ​អនុវត្ត​ផ្ទាល់​បន្ទាប់​ពី​និស្សិត​បាន​សិក្សា​ទ្រឹស្តី​នៅ​ឯ​សាលា ។ ដោយ​សារ​ប្រទេស​ជាតិ​មាន​ស្ថិរភាព​ ការ​សាង​សង់​​ក៏​បាន​រីក​រាល​ដាល​យ៉ាង​ខ្លាំង​ទាំង​នៅទី​ក្រុង​និង​តាម​បណ្តា​ខេត្ត​ ក្នុង​នោះ​ស្ថាបត្យករ​ដែល​បាន​សិក្សា​លើ​មុខ​ជំនាញ​នេះ​ត្រូវ​បាន​ស្វែង​រក​គ្រប់​ទីកន្លែង​ ។ ការ​ប្រ​កួត​នេះ​ជា​ផ្នែក​មួយ​ក្នុង​ការ​ពង្រឹង​ផ្នែក​អាជីព​ដើម្បី​ឆ្ពោះ​ទៅ​កាន់​អនាគត​របស់​ខ្លួន​ ។

លោក​អគ្គ​នាយករង​អាជ្ញាធរ​អប្សរា បាន​ថ្លែង​អំណរ​គុណ​ស្ថាន​ទូត​បារាំង​ប្រចាំ​កម្ពុជាដែល​បាន​ផ្តើម​គំនិត​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​លើ​ផ្នែក​នេះ​ក្នុង​រយៈពេល​៤ឆ្នាំ​​ជាប់​គ្នា​កន្លង​មក​ ហើយ​តាមរយៈការ​ប្រកួត​ប្រជែង​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​កើន​ឡើង​នូវ​និស្សិត​ដែល​បាន​ដាក់​ពាក្យ​ប្រលង​ពី​មួយ​ឆ្នាំ​ទៅមួយ​ឆ្នាំ ។នៅ​ឆ្នាំ​នេះ​មាន​៦​សាលា​ដែល​បាន​​ចូល​រួម​ក្នុង​នោះ​មាន​សាកល​វិទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ សាកល​វិទ្យាល័យ លីម​ កុក​វីង សាកល​វិទ្យាល័យ​ETC​ សាកល​វិទ្យាល័យ​បញ្ញា​សាស្រ្ត​ សាកល​វិទ្យាល័យ​មេគង​្គ​កម្ពុជា និង​ សាកល​វិទ្យាល័យ​ន័រ​តុន ។

តាម​រយៈ​ការ​ប្រកួត​ប្រជែង​ លោកឃួន​ ឃុន នាយជឿ​ថា និស្សិត​ទាំង​អស់​នឹង​ក្លាយ​ខ្លួន​ទៅ​ជា​អ្ន​ក​អាជីព​នៅ​ក្នុង​ផ្នែក​នេះ​នាពេល​អនាគត ព្រោះ​មាន​ឱកាស​ក្នុង​ការ​បង្កើត​ជា​គំនិត​ថ្មី​ដោយ​មាន​ការ​ផ្តល់​ប្រឹក្សា​ពី​អ្នក​ដែល​មាន​ជំនាញ​ខាង​ផ្នែក​អាកាស​យាន​ដ្ឋាន​បន្ទាប់​ពី​បាន​សិក្សា​តែ​គម្រោង​ទ្រឹស្តី​នៅក្នុង​សាលា ។ កិច្ច​ការ​នេះ​បាន​ក្លាយ​ជា​ជំនួយ​មួយ​សម្រាប់​និស្សិត​ក្នុង​ការ​បណ្តុះ​គំនិត​ថ្មី​ៗ​បន្ថែម​ទៀត​សម្រាប់ជា​ទុន​មួយ​ជួយ​ដល់​ពួកគេ​ដែល​បាន​សិក្សា​ក្នុង​ផ្នែក​នេះ​ឱ្យ​ក្លាយ​ទៅ​ជា​អ្នក​ដែល​មាន​អាជីព​មួយ​យ៉ាង​ពិត​ប្រាកដ។ការ​ប្រកួត​ប្រជែង​ស្នាដៃ​ស្ថាបត្យកម្ម​នេះ​ជា​គម្រោង​ទី​៦​ក្នុង​ចំណោម​គម្រោង​ទាំង​ឡាយ​របស់​វិទ្យាស្ថាន​បារាំង​នៅកម្ពុជា ៕