ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូឌ្រីម​សេ​១២៥ ពន្លះគ្នា​ដូច​រន្ទះ​ស្លា.ប់​មន្ត្រី​​នគរបាល​​ម្នាក់​របួស​ម្នាក់​

12 ឆ្នាំ មុន

ខេត្ត​កំពង់ចាម​ ៖ គ្រោះ​ថ្នាក់​​ចរាចរណ៍​ដ៏​រន្ធត់​​មួយ​​បាន​កើតឡើង​រវាង​ម៉ូតូ​​ឌ្រីម C125 ​ពណ៌​ខ្មៅ ស៊េរី​២០១១ បុកគ្នា​ជា​មួយម៉ូតូឌ្រីម C125 ស៊េរី​២០០៦ ​នៅ​លើ​កំណាត់​ផ្លូវ​​ជាតិ​លេខ​​៧ ​ស្ថិតនៅភូមិ​បឹង​ស្នាយ សង្កាត់​សំបួរ​មាស ​ក្រុង​កំពង់ចាម ​កាលពីវេលា​ម៉ោង​៥​និង​៤៥​នាទី​ល្ងាច​ថ្ងៃទី​១៣ កញ្ញា បណ្តាល​​ឱ្យ​​​រង​របួស​​ធ្ងន់​២​នាក់​ ត្រូវបាន​គេ​បញ្ជូន​​ទៅសង្គ្រោះ​​នៅមន្ទីរ​ពេទ្យ​​ក្រោយ​មក​ស្លា.ប់​​​ម្នាក់​ជា​មន្ត្រី​នគរបាល​ខេត្ត ក្នុង​ពេល​ដឹក​ទៅ​សង្គ្រោះ​​នៅមន្ទីរ

ខេត្ត​កំពង់ចាម​ ៖ គ្រោះ​ថ្នាក់​​ចរាចរណ៍​ដ៏​រន្ធត់​​មួយ​​បាន​កើតឡើង​រវាង​ម៉ូតូ​​ឌ្រីម C125 ​ពណ៌​ខ្មៅ ស៊េរី​២០១១ បុកគ្នា​ជា​មួយម៉ូតូឌ្រីម C125 ស៊េរី​២០០៦ ​នៅ​លើ​កំណាត់​ផ្លូវ​​ជាតិ​លេខ​​៧ ​ស្ថិតនៅភូមិ​បឹង​ស្នាយ សង្កាត់​សំបួរ​មាស ​ក្រុង​កំពង់ចាម ​កាលពីវេលា​ម៉ោង​៥​និង​៤៥​នាទី​ល្ងាច​ថ្ងៃទី​១៣ កញ្ញា បណ្តាល​​ឱ្យ​​​រង​របួស​​ធ្ងន់​២​នាក់​ ត្រូវបាន​គេ​បញ្ជូន​​ទៅសង្គ្រោះ​​នៅមន្ទីរ​ពេទ្យ​​ក្រោយ​មក​ស្លាប់​​​ម្នាក់​ជា​មន្ត្រី​នគរបាល​ខេត្ត ក្នុង​ពេល​ដឹក​ទៅ​សង្គ្រោះ​​នៅមន្ទីរ​ពេទ្យ​កាល់​ម៉ែត ​រាជ​ធានី​ភ្នំពេញ ។

លោក​ស៊ាម ​យូសេង ប្រធាន​នគរបាល​​ចរាចរ​នៃអធិការ​ដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម ​ប្រាប់​ឱ្យ​ដឹង​ថា ជនរងគ្រោះ​​ទាំង​​២​នាក់​នោះ ១-ឈ្មោះ​​កែវ សុខ​រឿង ភេទប្រុស អាយុ​​២១​ឆ្នាំ រស់​​នៅ​ភូមិ​ទី​១ សង្កាត់​វាល​វង់ ក្រុង​កំពង់ចាម ជិះ​ម៉ូតូ​ C125 ​ស៊េរី​២០០៦ ២-ឈ្មោះ​ហ៊ិន គឹម​ហ៊ុល ភេទប្រុស ​អាយុ​៤៦ឆ្នាំ ​រស់​នៅ​ភូមិ​បឹង​ស្នាយ ​សង្កាត់​សំបួរ​មាស ​ក្រុង​កំពង់​ចាម ​​ជិះ​​ម៉ូតូ​ C125 ស៊េរី​​២០១១ ​ជាមន្ត្រី​នគរ​បាល​​ផ្នែក​​បេតិកភណ្ឌ​​ខេត្ត ​ក្រោយ​មក​បាន​ស្លាប់ ។ ​លោក​ស៊ាម យូសេង ​ប្រាប់​បន្តថា មុន​ពេល​កើត​ហេតុ​​លោក​គឹម ហ៊ុល ​បាន​ជិះ​ម៉ូតូ​​ចេញ​​ពី​កើត​​​ទៅ​លិច​ ចំណែក​​ឈ្មោះ​​សុខ រឿន ​វិញ​ជិះ​ម៉ូតូ​បញ្ច្រាស​ទិស​គ្នា ស្រប​ពេល​មក​ដល់​ភូមិ​បឹង​ស្នាយ ​ក៏​បត់​​ ដើម្បី​ឆ្ពោះទៅ​ផ្ទះ​ក៏ជ្រុល​​ទៅ​បុក​​ម៉ូតូ​​របស់​មន្ត្រី​នគរបាល​​លាន់​ដូច​រន្ទះតែម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕