ខេត្តកំពង់ចាម ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កឡើងរវាងម៉ូតូសេ១២៥ ពណ៌ខ្មៅ សេ៊រី២០១១ និងសេ១២៥ សេ៊រី២០០៦ នៅលើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតនៅក្នុងភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម កាលពីវេលាម៉ោង៥និង៤៥នាទីល្ងាច ថ្ងៃទី១៣ កញ្ញា បណ្តាលឱ្យមនុស្ស២នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយមកបានស្លាប់ម្នាក់ជាមន្ត្រីនគរបាលខេត្ត ក្នុងពេលកំពុងនាំទៅសង្គ្រោះនៅ មន្ទីរពេទ្យកាល់មែ៉ត រាជធានីភ្នំពេញ ។
លោក ស៊ាម យូេសង ប្រធាននគរបាលចរាចរនៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ប្រាប់ឱ្យដឹងថា អ្នករបួសធ្ងន់ឈ្មោះ កែវ សុខរឿន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ជាអ្នកជិះម៉ូតូសេ៊រី២០០៦ និងម្នាក់ទៀត ឈ្មោះ ហិុន គឹមហុ៊លភេទប្រុស អាយុ៤០ឆ្នាំ នៅក្នុងភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ជាអ្នកជិះម៉ូតូសេ៊រី២០១១ ជាមន្ត្រីនគរបាលផ្នែកបេតិកភណ្ឌខេត្ត ដែលក្រោយមកបានស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ ។
លោក ស៊ាម យូសេង នគរបាលចរាចរបានប្រាប់ថា មុនពេលកើតហេតុលោក គឹម ហ៊ុល បានជិះម៉ូតូក្នុងទិសដៅពីកើតទៅលិច ចំណែកឈ្មោះ សុខ រឿន ជិះម៉ូតូពីលិចទៅកើតបញ្រ្ចាសទិសគ្នា ស្របពេលមកដល់ភូមិបឹងស្នាយក៏បត់ ដើម្បីឆ្ពោះទៅផ្ទះក៏ជ្រុលទៅបុកជាមួយម៉ូតូមន្ត្រីនគរបាលពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ទាំងសងខាង ក្នុងនោះមន្ត្រីនគរបាលបានស្លាប់បន្ទាប់ពីសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់មែ៉ត រាជធានីភ្នំពេញ ។
លោក ស៊ាម យូេសង បញ្ជាក់ថា អ្នករបួសកំពុងសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ចំណែកម៉ូតូទាំងពីរគ្រឿង ត្រូវនគរបាលយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ដើម្បីដោះស្រាយតាមច្បាប់ ៕
ចែករំលែកព័តមាននេះ