ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​ធុន​ធំ​បើក​ចុះ​ចំណោត​បុក​​ជា​មួយ​រថយន្ត​ធុន​តូច​2​គ្រឿង​សង​តគ្នា

12 ឆ្នាំ មុន

​រាជ​ធានី​​ភ្នំពេញ ៖ រថ​យន្ត​នី​ស្សាន់​ឌី​ស្សែល​មួយ​គ្រឿង​ជា​ប្រភេទ​រថយន្ត​ធុន​ធំ​ បាន​បើក​ចុះ​ចំណោត​ផ្លូវ​ចូល​វត្ត​ដំបូក​ខ្ពស់​ ហើយ​ជ្រុល​លឿន​ទៅ​បុក​រថយន្ត​កាមរី​ឆ្លាម​មួយ​គ្រឿង​ខណៈបត​់​កាត់​មុខ​រថយន្ត​​ធុន​ធំ​ខាង​លើ​ ហើយ​រថយន្ត​ធំ​នោះ​ក៏​ជ្រុល​ទៅ បុក​រថយន្ត​តាក់​ស៊ី​ម៉ែត្រ​មួយ​គ្រឿង​ទៀត​ដែល​បើក​បញ្ច្រាស​ផ្លូវ​ ។ ក្នុង​ហេតុ​ការណ៍​នេះ​មិន​បណ្តាល​​ឱ្យ​មនុស្ស​គ្រោះ​ថ្នាក់​ទេ​ តែ​រថយន្ត​

​រាជ​ធានី​​ភ្នំពេញ ៖ រថ​យន្ត​នី​ស្សាន់​ឌី​ស្សែល​មួយ​គ្រឿង​ជា​ប្រភេទ​រថយន្ត​ធុន​ធំ​ បាន​បើក​ចុះ​ចំណោត​ផ្លូវ​ចូល​វត្ត​ដំបូក​ខ្ពស់​ ហើយ​ជ្រុល​លឿន​ទៅ​បុក​រថយន្ត​កាមរី​ឆ្លាម​មួយ​គ្រឿង​ខណៈបត​់​កាត់​មុខ​រថយន្ត​​ធុន​ធំ​ខាង​លើ​ ហើយ​រថយន្ត​ធំ​នោះ​ក៏​ជ្រុល​ទៅ បុក​រថយន្ត​តាក់​ស៊ី​ម៉ែត្រ​មួយ​គ្រឿង​ទៀត​ដែល​បើក​បញ្ច្រាស​ផ្លូវ​ ។ ក្នុង​ហេតុ​ការណ៍​នេះ​មិន​បណ្តាល​​ឱ្យ​មនុស្ស​គ្រោះ​ថ្នាក់​ទេ​ តែ​រថយន្ត​ខូច​ខាត​យ៉ាង​ដំណំ​រៀង​ខ្លួន​ ដំណោះ​ស្រាយ​គឺ​រថយន្ត​ធុនធំ​សង​ទៅ​កាមរី​ឆ្លាម​ឯតាក់​ស៊ី​ម៉ែត្រ​សង​មក​រថយន្ត​ធំ​វិញ​ ព្រោះ​បើក​ក្នុង​ចំណែក​ផ្លូវ​គេ​ ។ ឧប្បត្តិ​ហេតុ​បុក​រះ​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី១៤​ កញ្ញា​ ​ក្នុង​សង្កាត់​បឹង​ទំពន់​ ខណ្ឌ​មាន​ជ័យ ។

តាម​ប្រភព​ព័ត៌​មាន​ទាក់​ទិន​នឹង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​រថយន្ត​នីស្សាន់​ឌី​ស្សែល​ពណ៌​េត្រ​អី​មួយ​គ្រឿង​បាន​បើក​​ចុះ​ពី​ចំណោត​ផ្លូវ​២៧១​តាម​ផ្លូវ​ច្រក​ចូល​វត្ត​ដំបូក​ខ្ពស់ ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​​បាន​បុក​រថយន្ត​កាមរី​ឆ្លាម​ដែល​បើក​បរ​បញ្ច្រាស​ទិសគ្នា ខណៈ​ពេល​បត់​ឆ្វេង​កាត់​មុខ​រថយន្ត​ម៉ាក​នីស្សាន់​ស្សែលនោះ​ បណ្តាល​ឱ្យ​ក្រពឹត​គូទ​អស់​មួយ​ជ្រុង​ខាង​ស្តាំ ។ ខណៈនោះ​រថយន្ត​ ម៉ាកនី​ស្សាន់​ឌី​ស្សែល​មិន​ទាន់​អស់​ល្បឿន​ ក៏​ជ្រុល​​ទៅ​បុក​​ជាមួយ​រថយន្ត​តាក់​ស៊ី​ម៉ែត្រ​មួយ​គ្រឿង​ទៀត​ចំពីមុខ​ពេញ​ទំហឹង បណ្តាល​ឱ្យ​រថយន្ត​តាក់​ស៊ី​ម៉ែត្រ​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ ។

ក្រោយ​ហេតុ​ការណ៍​ សមត្ថកិច្ច​នគរ​បាល​បាន​ចុះ​វាស់​វែង​កន្លែង​កើត​ហេតុ​​ ហើយ​បាន​ទុក​ឱកាស​​ឱ្យ​ភាគី​ម្ចាស់​រថយន្ត​ពាក់​ព័ន្ធ​ខាង​លើ​​ចរចា គ្នា​សង​ថ្លៃ​ខូច​ខាត​ទៅវិញ​ទៅ​មក ។ ពេល​​នោះ​​តំណាង​រថយន្ត​នី​ស្សាន់​ឌីស្សែល​ បាន​ចេញ​សង​ថ្លៃ​ខូច​ខាត​ទៅរថយន្ត​កាមរីឆ្លាម​២០០ដុល្លារ​ ។ ដោយ​ឡែក​រថយន្ត​តាក់​ស៊ី​ម៉ែត្រ​បាន​ចេញ​ប្រាក់​សង​ថ្លៃ​ខូច​ខាត​មក​រថយន្ត​ធុន​ធំ​​ចំនួន​១០០ដុល្លារ ដោយ​សារ​តែ​ មូល​ហេតុ​​រថយន្ត​តាក់​ស៊ី​ម៉ែត្រ​នោះ​បើក​បរ​មិន​ប្រកាន់​ស្តាំ​ចូល​ចំណែក​ផ្លូវ​រថ យន្ត​ធុន​ធំ​​ ។

ក្នុង​ហេតុការណ៍​ខាង​លើ​នេះ ក៏​មាន​រថយន្ត​កូរ៉ូ​ឡា​ពណ៌​ក្រហម​មួយ​គ្រឿង​ទៀត​ ដែល​បើក បញ្ច្រាស​គ្នា​ជាមួយ​រថយន្ត​នីស្សាន់​ឌី​ស្សែល ប៉ះ​បណ្តាល​ឱ្យ​រង​ការ​ខូច​ខាត​តិច​តួច​តែ​ម្ចាស់​រថយន្ត​កូរ៉ូឡា​ខ្ចិល​វែង​ឆ្ងាយ ក៏​បើក​បរ​បង្ហួស​​ទៅ​បាត់ ។ពេល​កំពុង​ដោះ​ស្រាយ​គ្នា​​ស្រាប់​តែ​មាន​ម៉ូតូ​សេ​១២៥​ស៊េរី​២០០៧​មួយ​គ្រឿង​​​បាន​បើក​បោះ​ពួយ​​យ៉ាង​ប្រញាប់​ក៏​ជ្រុល​ទៅ​ប៉ះ​ជាមួយ​រថយន្ត​ដឹក​ខ្សាច់​មួយ​គ្រឿង​ទៀត​​បណ្តាល​ឱ្យ​ដួល​នៅ ខាង​ក្រោយ​រថយន្ត​តាក់​ស៊ី​ម៉ែត្រ​នោះ​ប៉ុន្តែ​ម្ចាស់​ឡាន​ដឹក​ខ្សាច់​ខ្ចិល​វែង​ឆ្ងាយ​ក៏​យល់ព្រម​សង​ទៅអ្នក​បើក​ម៉ូតូ​ចំនួន​១៥០ដុល្លារ​​ រួច​ក៏​ចែក​ផ្លូវ​គ្នា​រៀង​ខ្លួន​ ៕