ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​​​បើក​ម៉ូតូ​​​ដូច​ហោះ​​​ទៅ​បុក​ខឿន​​​សួន​ច្បារ​​​​គល់​ស្ពាន​​​​ក្បាល​ថ្នល់​

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ​បុរស​ម្នាក់​​​​បើក​បរ​មិន​ពាក់​មួក​សុវត្ថិ​ភាព​​​ក្នុង​ស្ថាន​ភាព​ស្រវឹង​​ជោក​ជាំ​បាន​បើក​ម៉ូតូ​​​សេ​១២៥ ស៊េរី​​​២០១០​ លឿន​ដូច​ហោះ​​​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​​​ក្នុង​គោល​បំណង​​​ឆ្លង​ស្ពាន​ពី​ច្បារ​អំពៅ​​​​ទៅ​ក្បាល​ថ្នល់​ ​ប៉ុន្តែ​​ពេល​មក​ដល់​​​គល់​ស្ពាន​​ត្រើយ​ខាង​​កើត​បាន​ជ្រុល​​ចង្កូត​​ទៅ​បុក​​​​សួន​ច្បារ​​​ត្រង់​គល់​ស្ពាន​​​បណ្តាល​ឱ្យ​បែក​ក្បាល​​​ផ្នែក​ខាង​ក្រោយ​​​សន្លប់​​​ឈឹង​​ កាល​ពី​វេលា​ម៉ោង​​​១២និង​​

រាជធានី​ភ្នំពេញ ៖ ​បុរស​ម្នាក់​​​​បើក​បរ​មិន​ពាក់​មួក​សុវត្ថិ​ភាព​​​ក្នុង​ស្ថាន​ភាព​ស្រវឹង​​ជោក​ជាំ​បាន​បើក​ម៉ូតូ​​​សេ​១២៥ ស៊េរី​​​២០១០​ លឿន​ដូច​ហោះ​​​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​​​ក្នុង​គោល​បំណង​​​ឆ្លង​ស្ពាន​ពី​ច្បារ​អំពៅ​​​​ទៅ​ក្បាល​ថ្នល់​ ​ប៉ុន្តែ​​ពេល​មក​ដល់​​​គល់​ស្ពាន​​ត្រើយ​ខាង​​កើត​បាន​ជ្រុល​​ចង្កូត​​ទៅ​បុក​​​​សួន​ច្បារ​​​ត្រង់​គល់​ស្ពាន​​​បណ្តាល​ឱ្យ​បែក​ក្បាល​​​ផ្នែក​ខាង​ក្រោយ​​​សន្លប់​​​ឈឹង​​ កាល​ពី​វេលា​ម៉ោង​​​១២និង​​២៥នាទី​​​រំលង​អធ្រាត្រ​​​ឈាន​ចូល​ថ្ងៃទី​​​១៤ កញ្ញា​ ​។

សាក្សី​ដែល​ឃើញ​ហេតុ​ការណ៍​​​​បាន​ឱ្យដឹងថា ​​បុរស​រង​គ្រោះ​​​ពុំ​ត្រូវ​បាន​​ស្គាល់​​​អត្តសញ្ញា​ណ​ទេ​ ព្រោះ​​​គ្មាន​លិខិត​​ស្នាម​សម្គាល់​​​តាម​ខ្លួន​ ប៉ុន្តែ​អ្នក​ជិះម៉ូតូផ្សេង​​​មួយ​ទៀត​បាន​​​ប្រាប់​ថា ​បុរស​រង​​គ្រោះ​​​នេះ​ទៅ​​លេង​ផ្ទះ​​​​បង​ប្អូន​​នៅ​ឯស្រុក​​កៀន​ស្វាយ​ ហើយ​ផឹក​ស្រវឹង​ជោក​​​ទើប​ត្រឡប់​​មក​ផ្ទះ​វិញ​ ប៉ុន្តែ​​ដោយ​សារ​បើក​ម៉ូតូ​លឿន​​ពេក​គាត​់​បើក​​​តាម​ក្រោយ​​ស្ទើរ​​ពុំ​ទាន់​ ទោះបី​ជា​​ស្រែក​ឃាត់​​យ៉ាង​ណា ក៏​បុរស​​នោះ​នៅ​តែ​​​មិន​បន្ថយ​ល្បឿន​ដដែល លុះ​មក​​ដល់​ចំណុច​​គល់​​ស្ពាន​​​ក្បាល​​​​ថ្នល់​​ត្រើយ​ខាង​កើត​ក៏​ទៅ​បុក​​ខឿន​​​សួន​ច្បារ​​​ចែក​ផ្លូវ​​នោះ​បណ្តាល​ឱ្យ​ដួល​ខ្ទាត​​​២-៣​ត្រឡប់​​​ ហើយ​សន្លប់​​​បាត់​មាត់​ឈឹង​ ។ សាក្សី​​បាន​បន្ត​​ទៀត​ថា ​អ្នក​បើក​ម៉ូតូ​​តាម​ពីក្រោយ​ព្យា​យាម​​​លាក់​អត្ត​សញ្ញាណ​​ប៉ុន្តែ​​​បាន​ប្រាប់​​​ប៉ូលិស​​ថា បុរស​​​រង​​គ្រោះ​​មាន​លំ​នៅ​ក្នុង​សង្កាត់​​​ចាក់​អង្រែលើ​ ក្បែរ​ស្ពាន​​​អាកាស​​នោះ​ដែរ ។

គួរ​បញ្ជាក់​ថា ដោយ​សារ​បុរស​ខាង​លើ​​​មិន​បាន​​ពាក់​មួក​សុវត្ថិ​ភាព​​ ទើប​បណ្តាល​ឱ្យ​រងគ្រោះ​​​បែក​ក្បាល​​​ផ្នែក​ខាង​ក្រោយ​​​ធ្ងន់​ធ្ងរ​​​យ៉ាង​នេះ ដូច្នេះ​​ប្រជា​ពល​រដ្ឋ​​​ដែល​ធ្វើ​ដំណើរ​​​តាម​ផ្លូវ​​​គួរ​តែ​ពាក់​មួក​សុវត្ថិភាព​​​ឱ្យបាន​​​ត្រឹម​ត្រូវ​រាល់​ពេល​បើក​បរ​ ៕