ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្កែ​អាមេរិក​ជាប់​ឯតទគ្គ​កម្ម​ខ្ពស់​បំផុត​ក្នុង​លោក

12 ឆ្នាំ មុន

AFP ផ្សាយ​ថា ស៊ូស ជា​ឆ្កែ​យក្ស​ពូជ​ហ្គ្រេត​ដេន​មាន​កម្ពស់​​ប្រហែល​១,១២​ម៉ែត្រ និង​អាច​ឡើង​ដល់​២,២​ម៉ែត្រ​​​​នៅ​ពេល​​ឈរ​ជើង​ទាំង​២​ខាង​ក្រោយ​បានជាប់​ឈ្មោះ​ក្នុ​​ង​សៀវភៅ​​​​គីន​ណេស​ប៊ុក​​ អហ្វ​វើល រីខត ប្រ​ចាំ​ឆ្នាំ​​២០១៣ ​ថា ​ជាឆ្កែ​ខ្ពស់​បំផុត​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ ។​នៅ​ក្នុង​កំណត់​​​ហេតុ​ឯតទគ្គ​កម្ម​ពិភព​លោក​​​ច្បាប់​ទី​៥៧​បញ្ជាក់​ថា ឆ្កែ​​​​ស៊ូស​ពូជយក្ស​​នៅ​រដ្ឋ​មីស៊ី​ហ្គេន អាយុ​៣​ឆ្នាំ នោះ

AFP ផ្សាយ​ថា ស៊ូស ជា​ឆ្កែ​យក្ស​ពូជ​ហ្គ្រេត​ដេន​មាន​កម្ពស់​​ប្រហែល​១,១២​ម៉ែត្រ និង​អាច​ឡើង​ដល់​២,២​ម៉ែត្រ​​​​នៅ​ពេល​​ឈរ​ជើង​ទាំង​២​ខាង​ក្រោយ​បានជាប់​ឈ្មោះ​ក្នុ​​ង​សៀវភៅ​​​​គីន​ណេស​ប៊ុក​​ អហ្វ​វើល រីខត ប្រ​ចាំ​ឆ្នាំ​​២០១៣ ​ថា ​ជាឆ្កែ​ខ្ពស់​បំផុត​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ ។​នៅ​ក្នុង​កំណត់​​​ហេតុ​ឯតទគ្គ​កម្ម​ពិភព​លោក​​​ច្បាប់​ទី​៥៧​បញ្ជាក់​ថា ឆ្កែ​​​​ស៊ូស​ពូជយក្ស​​នៅ​រដ្ឋ​មីស៊ី​ហ្គេន អាយុ​៣​ឆ្នាំ នោះ មានទម្ងន់​៧០,៣​គីឡូក្រាម​​​ ។ ​

សៀវភៅ​គីណេសប៊ុ​កអហ្វ​វើល រីខត ​២០១៣ ​បញ្ជាក់​ថា កម្ពស់​១,១២​ម៉ែត្រ​របស់​ស៊ូស បាន​បំបែក​ឯតទគ្គ​កម្ម​​ចាស់​​របស់​​ឆ្កែ​ចៃ​អេន ចច​​​​ ពូជ​ហ្គ្រេត​ដេន ដូច​គ្នា​ដោយទាប​ជាង​១​អុិញ  ។​អ្នក​ស្រី​ ដេនីស​​ ឌ័រ​ឡេក ម្ចាស់​ឆ្កែ​យក្ស​នោះ​រៀបរាប់​​ថា នៅពេល​មនុស្ស​ជា​ច្រើន​នាក់​​បាន​ឃើញ​ឆ្កែ​របស់​​គាត់​តែង​តែ​​សួរថា តើ​នេះ​ជា​ឆ្កែ​​​ ឬ សេះ?​

គីន​ណេស​ប៊ុក អហ្វ​វើល រីខត បាន​បោះ​ពុម្ព​ ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​១៩៥៥ និង​លក់​បាន​ច្រើន​ជាង​​១២០​លាន​ក្បាល​ដោយ​មាន​ប្រហែល​២២​ភាសា ក្នុង​ចំណោម​​​ជាង​១០០​​ប្រទេស ​នៅ​លើ​ពិភព​លោក ។ សម្រាប់​សៀវភៅ​ចុង​​ក្រោយ​នេះ​បាន​ផ្សាយ​​​ឱ្យ​ដឹង​​​ពី​ឯត​ទគ្គ​កម្ម​​​​លើ​ពិភព​លោក​ជា​ច្រើន​​​​ប្រភេទ​​រួមមាន​ សត្វ​​លា​ខ្ពស់​​បំផុតនៅ​លើ​លោក​ស្រ្តី​ទាប​បំផុត​នៅ​លើ​លោក​​​ និង​​ទោច​​​ក្រយាន​​មាន​ទម្ងន់​​ធ្ងន់​​​​បំផុត​​​នៅ​លើ​​លោក​​ជា​ដើម ៕