ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ថ្នាក់​​ចរាចរណ៍ខែសីហា​​​ធៀប​ខែ​កក្កដា​​​​​ថយ​ចុះ​1លើក​

12 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ​ ៖ បូក​សរុប​​​របាយ​ការណ៍​​​​ចរាចរ​ណ៍ផ្លូវ​គោក​ប្រចាំ​ខែ​​សីហា​ ឆ្នាំ​២០១២​ គិត​ចាប់​ពី​​ថ្ងៃទី១០ កក្កដា​ ​ដល់​ថ្ងៃទី​​១០​ សីហា​ របស់​​ការិយាល័យ​​ចរាចរ​ណ៍ផ្លូវ​គោក​នៃ​ស្នង​ការ​​ដ្ឋាន​នគរ​បាល​​ខេត្ត​កំពង់​ស្ពឺ មាន​ចំនួន​​៥លើក​លើ​៦លើក​​​​ថយ​ចុះ​​​១លើក​​ស្មើ​១៦​%​។
តាម​​របាយ​ការណ៍​​បញ្ជាក់​ថា ផ្លូវ​​ជាតិ​លេខ​៤​ កើត​មាន​​គ្រោះ​ថ្នាក់​​ចរាចរណ៍​ច្រើនជាង​គេ​គឺ​កើត​មាន​រហូត​ដល់​ទៅ​ចំនួន​៤លើក​​​​ ។

របាយ​ការណ៍​បញ្ជាក់​ទៀត​ថា​ គ្រោះ​ថ្នាក់​​ចរាចរណ៍​រយៈ​ពេល​​១​ខែ​​នេះ​បណ្តាល​ឱ្យ​មនុស្ស​គ្រោះ​ថ្នាក់​​​ចំនួន​​៧នាក់​ស្រី​​​២​នាក់​​​​ ក្នុង​នោះ ស្លាប់​ម្នាក់​​ (ប្រុស​)​និង​របួស​ធ្ងន់​​​ចំនួន​​​៥នាក់​ ស្រី​​​ម្នាក់​​ របួស​ស្រាល​​ម្នាក់​​ ។ ខូច​ខាត​​សម្ភារ​​មធ្យោបាយ​​​ មាន​រថយន្ត​ចំនួន​​៤គ្រឿង​​​ ខូច​ខាត​ធ្ងន់​២គ្រឿង​ ម៉ូតូ​​​ចំនួន​​៣គ្រឿង​​​ គោយន្ត​​​១គ្រឿង​​ កង់​​ចំនួន​​១គ្រឿង​ ។

ប្រភេទ​គ្រោះ​ថ្នាក់​​​កើត​ឡើង​រវាង​រថយន្ត​និង​ម៉ូតូ​​​​ចំនួន​៣លើក​​ រថយន្ត​និង​គោយន្ត​​​​ចំនួន​​១លើក​ ម៉ូតូនិង​កង់​​​ចំនួន​​១លើក​ ។ មូលហេតុ​​នៃ​គ្រោះ​ថ្នាក់​​បណ្តាល​មក​ពី​ការ​បើក​បរ​ល្បឿន​​​ហួស​កំណត់​ ការ​បើក​បរ​​ដោយ​ស្រវឹង​​​ ការ​ឆ្លង​ផ្លូវ​​​មិន​ប្រយ័ត្ន​​ ដែល​នេះ​ជា​ប្រការ​​គ្រោះ​ថ្នាក់​គួរ​ឱ្យ​​បារម្ភ៕