ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ជនជាតិ​កូរ៉េ​បែក​កង់​ក្រឡាប់​​ស្លា.ប់​២​ និង​របួស​ធ្ងន់​​ម្នាក់​

12 ឆ្នាំ មុន

ខេត្ត​​កំពង់​ស្ពឺ ៖ ​ជន​ជាតិ​កូរ៉េ​​២​នាក់​បាន​ស្លា.ប់​ និង​ម្នាក់​​រង​របួស​ធ្ងន់​ក្នុង​ឧប្បត្តិ​ហេតុ​​ផ្ទុះកង់​រថយន្ត​​ក្រឡាប់​​ជា​ច្រើន​ត្រឡប់​​កាល​ពី​វេលា​ម៉ោង​៦​និង​៣០​​នាទី​ល្ងាច​ថ្ងៃទី​​១៣ កញ្ញា ២០១២ ​នៅ​លើ​កំណាត់​ផ្លូវ​លំ​លេខ​៤២ ពី​ក្រុង​ច្បារ​មន ​ទៅ​កាន់​​ស្រុក​ឱរ៉ាល់ ។

ហេតុការណ៍​​នេះ​ត្រូវបាន​​មន្ត្រី​​ប៉ូលិស​ចរា​ចរ​ខេត្ត​​រៀប​រាប់​ថា ​កើតឡើង​ខណៈ​​ដែល​មាន​ជន​ជាតិ​កូរ៉េ​​៣​នាក់​បាន​បើក​​បរ​ចេញ​ពី​ក្រុម​​ហ៊ុន​របស់​ខ្លួន​​ឈ្មោះ​​មី

ខេត្ត​​កំពង់​ស្ពឺ ៖ ​ជន​ជាតិ​កូរ៉េ​​២​នាក់​បាន​ស្លាប់​ និង​ម្នាក់​​រង​របួស​ធ្ងន់​ក្នុង​ឧប្បត្តិ​ហេតុ​​ផ្ទុះកង់​រថយន្ត​​ក្រឡាប់​​ជា​ច្រើន​ត្រឡប់​​កាល​ពី​វេលា​ម៉ោង​៦​និង​៣០​​នាទី​ល្ងាច​ថ្ងៃទី​​១៣ កញ្ញា ២០១២ ​នៅ​លើ​កំណាត់​ផ្លូវ​លំ​លេខ​៤២ ពី​ក្រុង​ច្បារ​មន ​ទៅ​កាន់​​ស្រុក​ឱរ៉ាល់ ។

ហេតុការណ៍​​នេះ​ត្រូវបាន​​មន្ត្រី​​ប៉ូលិស​ចរា​ចរ​ខេត្ត​​រៀប​រាប់​ថា ​កើតឡើង​ខណៈ​​ដែល​មាន​ជន​ជាតិ​កូរ៉េ​​៣​នាក់​បាន​បើក​​បរ​ចេញ​ពី​ក្រុម​​ហ៊ុន​របស់​ខ្លួន​​ឈ្មោះ​​មី សូភ្លែន​ភែន ខូអិល​ធីឌី ជា​ក្រុម​ហ៊ុន​ដាំដំណាំ​នៅ​ឃុំ​ហោង​សំណំ  ស្រុក​ឱរ៉ាល់ ។ ប៉ូលិស​​បន្ត​ថា ​រថយន្ត​នោះ​​បាន​ចេញ​ពី​​ឃុំ​ហោង​សំណំ​ឆ្ពោះ​មក​កាន់​ក្រុង​ច្បារ​មន លុះ​មក​ដល់​​ចំណុច​មុខ​ក្លោង​ទ្វារ​ចូល​វត្ត​អង្គ​ចំណោម​​មាន​ជ័យ​ ស្ថិតក្នុង​ភូមិ​ផ្គង់​ សង្កាត់​​ច្បារ​មន ក្រុង​ច្បារ​មន ​ស្រាប់តែ​​រថយន្ត​ម៉ាក​ឡង់គ្រីស្ស័រ​ ពណ៌​ខ្មៅ ​មួយ​គ្រឿង​នោះ​​បាន​ផ្ទុះ​បែក​កង់​ឆ្វេង​ខាង​មុខ និងខាង​​ក្រោយធ្វើ​​​ឱ្យ​ក្រឡាប់​​ច្រើន​ត្រឡប់​ បណ្តាល​ឱ្យ​​អ្នក​នៅ​ក្នុង​រថយន្ត​ក្រឡុក​ស្លាប់​ដូចគេ​បោះ​ចោល​តាម​ទ្វារ​រថយន្ត និង​ម្នាក់​ទៀត​​បាន​លូន​ចេញពី​ទ្វារ​​​រថយន្ត​យ៉ាង​​លំបាក​​ត្រូវ​បាន​សមត្ថ​កិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​​ពេទ្យ​រាជ​ធានី​ភ្នំពេញ ទាំងយប់ ។ ​សាក្សី​ឱ្យ​ដឹង​ថា រថយន្ត​​នេះ​បើក​ក្នុង​ល្បឿន​​លឿន​​ដូច​ហោះ ទើប​បែកកង់​​ក្រឡាប់​ជា​ច្រើន​ត្រឡប់​​បែប​នេះ ។ មន្ត្រី​​ប៉ូលិស​បាន​​ប្រាប់ថា ជនដែល​រងរបួស​​ធ្ងន់​ឈ្មោះ​​ចាង យុន​ហូ ​ពុំ​ស្គាល់​អាសយ​ដ្ឋាន​​ត្រូវបាន​គេ​បញ្ជូន​ទៅ​​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​​កាល់​ម៉ែត ​រាជធានី​ភ្នំពេញ ​ចំណែក​​២​នាក់​ទៀត​​បាន​ស្លាប់​​​មិន​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ និង​អាសយ​ដ្ឋាន​នោះទេ ។ ​ក្រោយ​ពេល​កើត​ហេតុ​​រថយន្ត LAND CRUISER ខូច​ខាត​ធ្ងន់​​ត្រូវបាន​យក​ទៅ​រក្សា​ទុក​នៅ​ការិយា​ល័យ​​ចរា​ចរណ៍​ខេត្ត​កំពង់ស្ពឺ ៕​