ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​រថយន្ត​ប៉ះ​ឡាន​គេ​ដាច់​កង់​ចត​ចោល​ចូល​ច្រៀង​ខារ៉ាអូខេ​ធ្វើ​មិន​ដឹង​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្ត​ស៊ីណា (Cina) ពណ៌ទឹក​ប្រាក់ អ្នក​បើក​ស្រវឹង​ជោក​​ជ្រែ​ចូល​ចន្លោះ​​កណ្តាល​រថយន្ត​២គ្រឿង​​ទៀត បណ្តាល​ឱ្យ​​​បុកបែក​​កង់​រថយន្ត​មួយ​គ្រឿង រួច​​ព្យាយាម​​បើក​រត់គេច​ត្រូវ​លោក​អធិការ​រង​ខណ្ឌ​៧មករា ​ដេញតាម​ស្ទាក់​ជាប់ បែរ​ជា​អ្នក​ជិះ​​នាំ​គ្នា​បើក​ទ្វារ​ចុះ​ចាក់​សោ​រថយន្ត​​ចូល​ទៅ​ច្រៀង​ខារ៉ាអូខេ ហើយ​គំរាម​​មិន​ឱ្យ​ស្ទូច​​រថយន្តរបស់គេ​ទៀត ។

​ហេតុការណ៍​នេះ​​កើតឡើង​​កាល​ពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃទី​១៣ កញ្ញា ២០១២ ត្រង់​ចំណុច​ស្តុប​ផ្សារ​ដេប៉ូ តាម​ផ្លូវ​លេខ​១៨២ កែង​វិថី​នេហ៍រុ ​ក្នុង​សង្កាត់​​វាលវង់ ខណ្ឌ​៧មករា ។

រថយន្ត​ស៊ីណា ពណ៌​ទឹកប្រាក់​ ជិះគ្នា​៤​នាក់ សុទ្ធតែ​ស្រវឹងជោកជាំ​បើក​តាម​ផ្លូវលេខ​១៨២ ​ក្នុងទិសដៅ​ពីលិចទៅ​កើត ចំណែក​​រថយន្ត​កាមរី​គូទ​ស្វិត​​ ពណ៌​កណ្តុរ​ប្រមេះ ជិះ​គ្នា​៥​នាក់ ​ឪពុក​ និង​កូន​បើក​ពី​កើតទៅ​លិច​​ក្នុងទិស​ដៅ​បញ្ច្រាសទិស​​គ្នា​​ ស្របពេល​នោះ​​មាន​រថយន្ត​​កូរ៉ូឡា​ មួយ​គ្រឿង​​ទៀត​បើក​ទន្ទឹម​នឹង​រថយន្ត​កាមរី​គូទ​ស្វិត​ដែរ ខណៈ​​​មក​ដល់​ចំណុច​ខាង​លើ​ស្រាប់តែ​រថយន្ត​ស៊ីណា​បើក​ជ្រែ​ចូល​ចន្លោះ​​កណ្តាល​រថយន្ត​​ទាំង​២​​គ្រឿងក៏ជ្រុល​​ទៅ​បុក​បែក​កង់​​រថយន្ត​​កាមរីស្វិត​ រួច​ព្យាយាម​​បើក​រត់ ។
ក្នុង​ហេតុ​ការណ៍​បុក​គ្នា​​នោះ​​លោក​អធិការ​រង​ខណ្ឌ​៧មករា​​​បើក ​​រថយន្ត​មក​​ដល់​ឃើញក៏​បាន​​ដេញតាម​រថយន្ត​​​បង្ក​ និង​ស្រែក​តាម​វិទ្យុ​​ទាក់ទង​ឱ្យ​ប៉ូលិស​តាម​គោល​ដៅ​ជួយ​ស្ទាក់​បន្ថែម​ទៀត ។ ​ពេល​ដេញតាម​ដល់​ប៉ុស្តិ៍​២៤​ម៉ោង​​នៅ​រង្វង់​មូល​នាង​គង្ហីង លោក​អធិការ​​រង​បាន​កាក់​រថយន្ត​នោះ​ជាប់ ស្រាប់តែ​​អ្នក​ជិះ​​នាំ​​គ្នា​ចុះ​ពី​លើ​រថយន្ត​ចាក់​សោ​រថយន្ត​ជាប់​រួច​និយាយថា ​«លោក​ឯង​មិន​ចេះ​មើល​ស្លាក​​លេខ​រថយន្ត​របស់​គេ​ទេ បាន​ជា​ហ៊ាន​​កាក់​រថយន្ត​របស់​គេ​បែបនេះ» ហើយ​បាន​ឈ្លោះ​ប្រកែក​ជា​មួយ​​សមត្ថ​កិច្ច​ រួច​នាំគ្នា​ដើរ​ចូល​ទៅ​ច្រៀង​​ខារ៉ា​អូខេ​​ ​នៅ​ខាងក្រោយ​​វិទ្យា​ល័យ​​បាក់​ទូក​ និង​​បាន​គំរាម​​ថា ម​ិន​ត្រូវ​ស្ទូច​រថយន្ត​របស់​​គេ​យក​ទៅទេ ប៉ុន្តែ​​សមត្ថកិច្ច​​នៅ​តែ​ស្ទូច។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕