ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​រថយន្ត​​​ចុះ​​​ផ្លូវ​ចំណោត​​​ជ្រុល​បុក​ម៉ូតូ​​​​និង​ផ្ទះ​​​លក់​គ្រឿង​​ទេសរបួស​2នាក់​

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ​រថយន្ត​​​​កាមរី​​​​ពណ៌​ឈាម​ជ្រូក​​​​មួយ​គ្រឿង​​​ត្រូវ​​​អ្នក​បើក​បរ​ឈ្មោះ ម៉ឺន​ ​​សុធី ភេទ​ប្រុស​ អាយុ​​៣៤​ឆ្នាំ​ បើក​​​​ចុះ​ផ្លូវ​ចំណោត​ជ្រុល​ទៅ​បុក​ អ្នក​ជិះ​ម៉ូតូ​និង​ផ្ទះលក់​គ្រឿង​ទេស​​​​​ បណ្តាល​ឱ្យ​​របួស​បាក់​​​ជើង​មនុស្ស​២ នាក់​ និង​ខូច​ខាត​ទ្រព្យ​សម្បត្តិ​​​​អស់​មួយ​ចំនួន​ ។ ហេតុ​ការណ៍​នេះ​​បាន​កើត​ឡើង​​​នៅចំណុច​​ភូមិ​ក្បាល​​​​ទំនប់ សង្កាត់​​បឹង​ទំពុន​ ខណ្ឌ​មាន​ជ័យ​ កាល​ពី​វេលាម៉ោង​​​៥និង​១៥​​នាទី​ល្ងាច​ ថ្ងៃទី​​​១២ កញ្ញា​ ។

​សាក្សី​​បាន​ឱ្យដឹងថា មុន​ពេល​កើតហេតុ​​​រថយន្ត​​ខាងលើ​​​ចុះ​ចំណោត​​​​ផ្លូវ​លេខ​​២៧១​ តាម​ច្រក​វត្ត​ដំបូក​​​ខ្ពស់​ ហើយ​ស្ថាន​ភាព​​ប្រថុច​ញ៉ុច​​អ្នក​បើក​បរ​ច្រឡំ​ជាន់​ហ្គា​ស្មាន​ថា ហ្វ្រាំង​ទើប​ជ្រុល​​ល្បឿន​បុក​រះ​ម៉ូតូ​​​អ្នកដំណើរ​​មួយ​គ្រឿង​ បន្ត​​បុក​​ចូល​ផ្ទះ​​​លក់​​​គ្រឿង​ទេស​​​​មួយ​កន្លែង​ទៀត​បណ្តាល​​ឱ្យ​មនុស្ស​​​២នាក់​​​​​របួស​បាក់​ជើង​ ដែល​ម្នាក់​​​ជា​អ្នកជិះ​ម៉ូតូ​ និង​ម្នាក់​ទៀត​ ជា​ស្ត្រី​​​អ្នក​លក់​គ្រឿង​ទេស​ ​​ត្រូវ​បាន​គេ​បញ្ជូន​​​ទៅ​សង្គ្រោះ​​​​នៅ​មន្ទីរ​ពេទ្យ​​​ភ្លាម​ៗ​ផង​ដែរ​ ។

ចំណែក​​​ឯ​រថយន្ត​​​​និង​អ្នកបើកបរ​​​​ត្រូវ​សមត្ថ​កិច្ច​​​​​​នាំ​ទៅ​អធិការ​ដ្ឋាន​​​នគរ​បាល​​ខណ្ឌ​​មាន​ជ័យ​រង់​ចាំ​​ដោះស្រាយ​​តាមផ្លូវ​​ច្បាប់ ៕