ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​សប្បាយ​ពិធី​​​​បង្កក់​កូន ហ៊ីយ៉ាន់​ដាយ​​ដឹក​ចេក​​​​​បុក​​​​ចូល​ផ្អើល​​​​ឈុល​​​សំណាង​​​ល្អ​ពុំ​មាន​​​​​គ្រោះថ្នាក់​

12 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ​ ៖ ឧប្បត្តិ​​​ហេតុ​ដ៏គួរ​ឱ្យ​រន្ធត់​មួយបានកើត​ឡើងខណៈពេលក្រុម​គ្រួសារមួយ​កំពុងប្រារព្ធពិធីបង្កក់កូនស្រី​​​​ដែល​​មាន​ភ្ញៀវ​ប្រុស​-ស្រី​​​មក​ចូល​​រួម​​ពេញផ្ទះ ​សប្បាយ​អប​អរ​សា​ទរ ស្រាប់​តែ​​​​ផ្អើល​​​​​​​​​​​​​​ឈុល​រត់​ជាន់ចែក​ផ្លូវ​គ្នា​ព្រលឹងចុងសក់ ដោយ​សារ​​តែមាន​រថយន្ត​​​​ហ៊ី​យ៉ាន់​​ដាយ​​ដឹកចេក​មួយគ្រឿង​​ដាច់​ហ្វ្រាំង​​​រេ​​ចង្កូត​​​ទៅ​​​បុក​ធ្លាយ​របង​ចូលក្នុងផ្ទះតែសំណាង​ល្អ​រថ​យន្ត​​បាន​ដាច់​កង់​មុខទាំងពីរទៅមុខលែងរួច ​កុំ​អី​​មនុស្ស​​​មិន​តិច​​​​នាក់​​ទេ​ត្រូវ​រង​គ្រោះ​​​​ក្នុង​ករណី​​នេះ ។ ហេតុ​ការណ៍​នេះបាន​កើត

ខេត្ត​ព្រះ​សីហនុ​ ៖ ឧប្បត្តិ​​​ហេតុ​ដ៏គួរ​ឱ្យ​រន្ធត់​មួយបានកើត​ឡើងខណៈពេលក្រុម​គ្រួសារមួយ​កំពុងប្រារព្ធពិធីបង្កក់កូនស្រី​​​​ដែល​​មាន​ភ្ញៀវ​ប្រុស​-ស្រី​​​មក​ចូល​​រួម​​ពេញផ្ទះ ​សប្បាយ​អប​អរ​សា​ទរ ស្រាប់​តែ​​​​ផ្អើល​​​​​​​​​​​​​​ឈុល​រត់​ជាន់ចែក​ផ្លូវ​គ្នា​ព្រលឹងចុងសក់ ដោយ​សារ​​តែមាន​រថយន្ត​​​​ហ៊ី​យ៉ាន់​​ដាយ​​ដឹកចេក​មួយគ្រឿង​​ដាច់​ហ្វ្រាំង​​​រេ​​ចង្កូត​​​ទៅ​​​បុក​ធ្លាយ​របង​ចូលក្នុងផ្ទះតែសំណាង​ល្អ​រថ​យន្ត​​បាន​ដាច់​កង់​មុខទាំងពីរទៅមុខលែងរួច ​កុំ​អី​​មនុស្ស​​​មិន​តិច​​​​នាក់​​ទេ​ត្រូវ​រង​គ្រោះ​​​​ក្នុង​ករណី​​នេះ ។ ហេតុ​ការណ៍​នេះបាន​កើត​ឡើង​កាល​ពីវេលា​ម៉ោង​៥និង៣០នាទី​​ល្ងាច​ថ្ងៃទី១២ កញ្ញា ​​​ក្រុម​ទី​១៩​ ក្នុង​ភូមិ២ សង្កាត់លេខ​៤ ក្រុង​ព្រះ​សីហនុ ។

តាម​ប្រភព​ពីមន្ត្រី​​សមត្ថ​កិច្ច​ប៉ូលិស​ចរាចរ​ខេត្ត​ព្រះសីហនុ បានឱ្យ​ដឹងថា រថយន្ត​បង្ក​ហេតុ​​​​ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស បើក​ដោយ​បុរស​ម្នាក់​​ដែល​ក្រោយកើតហេតុ​បាន​​គេច​ខ្លួន​​បាត់​បន្សល់​ទុក​កូនប្រុសតូចៗ​២នាក់​នៅ​ក្នុង​​រថយន្ត​ត្រូវ​គេ​ជួយ​សង្គ្រោះ​ ​។ ប្រភពដដែល​បន្តថា ​​អ្នក​​បើ​ក​បរ​​​បាន​ចត​​​រថយន្ត​​​នៅ​ក្បែរ​​​ចិញ្ចើម​​​ផ្លូវ​​​​ ដោយ​​​ដាក់​ហ្វ្រាំង​ដៃ​​​ ហើយ​​​​​ទុក​កូន​ប្រុសតូច​ៗ​២​នាក់​នៅ​ក្នុងរថយន្ត​នោះ រួច​ចុះ​ទៅ​​​ទារលុយ​​គេ​​ពេល​​​ត្រឡប់​​​មក​វិញ​​ ក៏​ផ្អើល​ថា​​ រថយន្ត​បាន​ដាច់​ហ្វ្រាំង​​រអិល​​​ទៅ​បុក​ទម្លុះ​​របង​ផ្ទះ​​គេ ​រួច​ក៏​គេច​ខ្លួន​​បាត់​តែ​ម្តង​ ។ នៅក្នុង​ឧប្បត្តិ​ហេតុនេះ​មិន​បង្ក​​ឱ្យ​មនុស្ស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុង​ពិធី​​​រង​គ្រោះ​​​ថ្នាក់​​ទេ តែ​ខូច​ខាត​​ម៉ូតូចំនួន៣គ្រឿង​ ​និងរថ​យន្តមួយ​គ្រឿង​ម៉ាក​តូយ៉ូតាតាកូម៉ា ពណ៌ស្លែ ​​ផ្នែក​ខាងមុខ និងរបង​ផ្ទះ​​ត្រូវ​​បាក់​ខ្ទេច​ ។

​សាក្សី​​​​និយាយ​ថា ​ឧប្បត្តិ​​ហេតុ​​​ខាងលើ​បង្ក​ការ​ភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង​ ។ ​​​​នៅ​ពេល​​​ឃើញ​​រថ​យន្ត​ដឹកទំនិញធុនធ្ងន់មួយគ្រឿង​​​ខាង​លើ​ដាច់​ហ្វ្រាំង​រអិលទៅ​បុក​​របង​ផ្ទះ​​ទាំងកំរោល​ ពេល​នោះ​​​មាន​អ្នក​ឃើញ​​ហេតុ​ការណ៍​​​​​ជួយ​ស្រែក​ឱ្យ​គេច​​ ទើប​ពុំ​​បណ្តាល​ឱ្យ​មាន​អ្នក​គ្រោះថ្នាក់​ ។ សាក្សី​​បន្តថា ផ្ទះដែល​រង​ការ​បុកពីរថ​យន្ត​ហ៊ីយ៉ាន់​​ដាយ​​ដឹកចេកនេះ ម្ចាស់​ឈ្មោះ​គីម អ៊ុក កំពុង​រៀប​ចំ​ពិធី​​​​បង្កក់​កូន​ស្រីអាយុ១​ខែ​ឈ្មោះជា លីហ៊ួយ ឯភ្ញៀវដែលមក​ចូល​រួម​ត្រូវ​​រំសាយ​ទៅផ្ទះរៀងៗខ្លួន ​ទាំង​​​ព្រលឹង​​​ចុង​សក់​​មិន​​​ទាន់​​ទាំង​​ចប់​កម្ម​​វិធី​​​​ផង​ ។​

រហូតមកដល់​ព្រឹកថ្ងៃទី១៣ កញ្ញា ​ទើប​ត្រូវ​កម្លាំងសមត្ថ​កិច្ច​​ស្ទូច​យក​​​រថយន្ត​​ខាង​លើ​​ទៅ​រក្សាទុកនៅ​ការិយា​ល័យ​ចរាចរណ៍​រង់​ចាំ​​​ដោះ​ស្រាយ​​តាម​ច្បាប់​ ៕​