លោករ៉ុន អាហ្គាណា អាយុ៨៣ឆ្នាំ បានជាប់ឯតទគ្គកម្មពីសៀវភៅកំណត់ត្រាប្រវត្តិសាស្ត្រពិភពលោក ក្នុងនាមជាបុគ្គលិកបម្រើភ្ញៀវលើយន្តហោះ អស់រយៈពេល៦៣ឆ្នាំ។ ដំណាក់កាលចុងក្រោយនៃអាជីពរបស់គាត់មុនពេលចូលនិវត្តន៍គឺធ្វើការនៅក្រុមហ៊ុនអាកាសចរណ៍យូណាយធីត អ៊ែរឡាញ ជើងហោះហើេរពីទីក្រុងដេនវើ ឆ្ពោះទៅកោះហាវ៉ៃ រដ្ឋហាវ៉ៃ កាលពីចុងសប្តាហ៍កន្លងមក។
លោកអាហ្គាណា បានចូលបម្រើការក្នុងក្រុមហ៊ុនអាកាសចរណ៍តាំងពីនៅជានិស្សិតមហាវិទ្យាល័យហាវ៉ៃ កាលពីឆ្នាំ១៩៤៩ ។ ក្រៅពីនេះ លោកជាបុគ្គលិកបម្រើភ្ញៀវលើយន្តហោះសម្រាប់បុរសជាលើកដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍យូណាយធីត ប៉ុន្តែលោកផ្អាករយៈពេល២ឆ្នាំក្នុងអំឡុងពេលមានសង្គ្រាមកូរ៉េ ព្រោះត្រូវកេណ្ឌទៅបម្រើទ័ពនៅក្នុងឆ្នាំ១៩៥១ បន្ទាប់មកត្រឡប់ទៅបម្រើការដែលខ្លួនពេញចិត្តជាថ្មី ។
កាលពីខែមុន សៀវភៅគីនណេសប៊ុក បានទាក់ទងលោករ៉ុន អាហ្គា ក្នុងនាមជាបុគ្គលិកបម្រើភ្ញៀវលើយន្តហោះរយៈពេលយូរបំផុតនៅលើពិភពលោក ដោយឯតទគ្គកម្មថ្មីនេះនឹងមានបង្ហាញក្នុងសៀវភៅគីនណេសប៊ុក ដែលដាក់លក់នៅក្នុងខែតុលាខាងមុខ៕
ចែករំលែកព័តមាននេះ