ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​​​​​ចាប់​​ខ្លួន​​​កីឡា​ករ​​​ខ្សែ​​កា​រ​ពារ​​ U21 របស់​ Man Utd ដែល​​​​​ព្យា​យាម​​​​​រួម​​រ័ក​​​នៅ​​ទី​​​សាធារណៈ

12 ឆ្នាំ មុន

កីឡា​​ករ​​​លុក ម៉េក​ខាល​ឡាស​ ខ្សែ​ការពារ​យុវ​ជន​​​​អាយ​ុ​ក្រោម​​​២១​ឆ្នាំ​​ (U21)របស់​ក្លិប​​​ Man Utd ​ត្រូវ​​ប៉ូលិស​​​ចាប់​ខ្លួន​​​​បញ្ជូន​​​ទៅ​ប៉ុស្តិ៍​​​​ពី​បទ​​​ព្យា​​យាម​​​​រួម​​រ័ក​​​​​​​ជា​មួយ​​នារី​​​​​​​​​​​សក់​ទង់​​ដែង​​​​​​ម្នាក់​នៅ​បរិវេណ​​​មុខ​ខ្លោង​ទ្វារ​​​​ចូល​ក្លិប​​​កម្សាន្ត​​​​មួយ​​ ក្នុង​ទី​​ក្រុង​​លី​​វើ​ភូល ។​​រឿង​​​​អាស្រូវ​​​ខាង​លើ​​​បាន​កើត​ឡើង​​​​នៅ​​ឯ​ក្លិប​កម្សា​ន្ត​​​​មួយ​ក្នុង​​​ទី​ក្រុង​​លីវើ​​ភូល​ កាល​ពី​សប្តា​ហ៍​មុន​​​ ដោយ​មាន​​​កា​មេ​រ៉ា​​​សុវ​ត្ថិ​ភាព​​​​ចាប់​បាន

កីឡា​​ករ​​​លុក ម៉េក​ខាល​ឡាស​ ខ្សែ​ការពារ​យុវ​ជន​​​​អាយ​ុ​ក្រោម​​​២១​ឆ្នាំ​​ (U21)របស់​ក្លិប​​​ Man Utd ​ត្រូវ​​ប៉ូលិស​​​ចាប់​ខ្លួន​​​​បញ្ជូន​​​ទៅ​ប៉ុស្តិ៍​​​​ពី​បទ​​​ព្យា​​យាម​​​​រួម​​រ័ក​​​​​​​ជា​មួយ​​នារី​​​​​​​​​​​សក់​ទង់​​ដែង​​​​​​ម្នាក់​នៅ​បរិវេណ​​​មុខ​ខ្លោង​ទ្វារ​​​​ចូល​ក្លិប​​​កម្សាន្ត​​​​មួយ​​ ក្នុង​ទី​​ក្រុង​​លី​​វើ​ភូល ។​​រឿង​​​​អាស្រូវ​​​ខាង​លើ​​​បាន​កើត​ឡើង​​​​នៅ​​ឯ​ក្លិប​កម្សា​ន្ត​​​​មួយ​ក្នុង​​​ទី​ក្រុង​​លីវើ​​ភូល​ កាល​ពី​សប្តា​ហ៍​មុន​​​ ដោយ​មាន​​​កា​មេ​រ៉ា​​​សុវ​ត្ថិ​ភាព​​​​ចាប់​បាន​រូប​​ភាព​​ខ្សែការ​ពារ​អាយុ​​​​១៨​ឆ្នាំ​​ ​ក្នុង​ក្លិប​​​​​យុវ​ជន​​​ Man Utd ​រដូវ​កាល​​​២០១១-២០១២ កំពុង​​​​ព្យា​យាម​​​​​ធ្វើ​ការ​បបោស​​អង្អែល​​​​​​នារី​​​ម្នាក់​នៅ​​​បរិវេណ​​​ទ្វា​រ​ចូល​​​​​ក្លិ​ប​កម្សាន្ត​​​​ខាង​លើ​ ដោយ​ចាត់​​​ទុក​ថា​ជា​ទង្វើ​​​មិន​សម​រម្យ​​​​នៅ​ទី​សាធារ​ណៈ ។​​

ប៉ូលិ​​​​ស​ម្នាក់​​​​បាន​បញ្ជាក់​ថា ​​​ពួកគេ​​​ទាំង​ពីរ​នាក់​​​កំពុង​​​ដំណើរ​ការ​​បបោស​​អង្អែល​​​​គ្នា​ក្នុង​ស្ថាន​ភា​ព​​​​​​​​របូត​​សម្លៀក​បំពាក់​​​​​ផ្នែក​ខាង​លើ​​​​ និង​នៅ​​​​ពេល​ឃើញ​​​​ប៉ូលិស​​​ធ្វើ​ដំណើរ​​​​ទៅ​​​ពួក​គេ​​​​​ក៏​ប្រញាប់​​ប្រញាល់​​​​ចាក​ចេញ​​​​​ពី​ទី​នោះ​ ប៉ុន្តែ​ក្រោយ​​ពី​ចាក​ចេញ​​​បានបន្តិ​ច​​​​ ពួក​គេ​​​​ចាប់​ផ្តើម​មាន​​សិច​​ជា​ថ្មី​​​ ​​​​ធ្វើ​ឱ្យ​​​​​​ប៉ូលិស​​​ខឹង​ក៏​​ចូល​ទៅ​​​ចាប់ខ្លួន​​​​​ទាំង​​ពីរ​នាក់​​​តែ​ម្ត​ង​ ។​

កីឡា​ករ​​មេក​ខាលឡាស​ ប្រធាន​ក្រុម​​​ជម្រើស​​ជាតិ​​​អៀរ​ឡង់​​​ ​​​ក្នុង​​​ក្រុម​យុវ​ជន​​​អាយុ​ក្រោម​​​​២១​ឆ្នាំ​ ត្រូវ​បញ្ជូន​​​ខ្លួន​ទៅ​​​​​​អប់​រំ​នៅ​​​ប៉ុស្តិ៍​​​ប៉ូលិស​​​​អស់​រយ​ៈ​​ពេល​ជា​ច្រើន​ម៉ោង​​​ មុនពេល​​​​អនុ​ញ្ញាត​ឱ្យ​​​​ត្រឡប់​ទៅ​​ផ្ទះ​វិញ ចំណែក​​​​​នារី​ខាង​លើ​​​​​​ប៉ូលិ​ស​​​គ្រាន់​តែ​​​ធ្វើ​ការ​​​ដាស់​​តឿន​​​​ឱ្យ​​ឈប់​​​ធ្វើ​បែប​​នេះ​​ទៀត ។​​

​គួរ​បញ្ជាក់​​​ថា ព័ត៌​មាន​​​ខាង​លើ​​​ធ្វើ​ឱ្យ​​​លោក​អាឡិច​​​ហ្វើ​គូសុន​ មាន​ការ​ខឹង​​សម្បា ព្រោះ​​​កីឡា​ករ​​​មេក​ខាល​​ឡាស​ ​ជា​បេក្ខ​​ជន​​​​ដែល​លោក​លើក​​តម្កើង​​​ដោយ​សារ​​មាន​​ថ្វី​ជើង​​​​​ល្អ​ដូច​កីឡ​ា​ករ​​ចន​នី​​ អីុ​វ៉េន ​ខ្សែ​​ការ​ពារ​​​​រៀម​ច្បង​​​​ជនជាតិ​​អៀ​​រឡង់​​ ​ ​និង​​មាន​​​ទិស​​ដៅ​​ជំរុញ​​ឱ្យ​ក្លាយ​ជា​​​​កីឡាករ​​​​​ចម្រុះ​​របស់​​​ក្លិប​ក្នុង​​​ពេល​​​អនា​គត​​ ប៉ុន្តែ​​ចុង​ក្រោយ​​​នេះ​បាន​បង្កើត​​​រឿង​​អា​ស្រូវ​​​​​​ធ្វើ​ឱ្យ​ខូច​​​កេ​រិ៍្ត​​ឈ្មោះ​​​​​ខ្លួន​ឯង​នៅ​ទី​សា​ធារណៈ៕