ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ករ​​វ៉ាន់​ ភើស៊ី រង​របួសក្នុង​យុទ្ធ​​នា​ការ​ប្រកួត​ជម្រុះ World Cup ​ដាក់​បន្ទុក​​ក្លិប Man Utd

12 ឆ្នាំ មុន

យោង​ទៅ​តាម​​ប្រភព​ព័ត៌​មាន​​ប៊ីប៊ី​ស៊ី ចេញ​​ផ្សាយ​​កាល​ពី​ថ្ងៃ​ពុធ​​ ទី​១២ កញ្ញា ឆ្នាំ​២០១២ បាន​​ឱ្យ​ដឹង​ថា កីឡា​ករ​ខ្សែ​​ប្រយុទ្ធ​​ដ៏​​មុត​ស្រួច​​របស់​ក្លិប​​បិសាច​​ក្រហម Man Utd វ៉ាន់ ភើស៊ី បាន​​រង​របួស​ភ្លៅ​​ក្នុង​អំឡុង​​ពេល​​ប្រកួត​​ជម្រុះ World Cup ជា​មួយ​ក្រុម​​ហុង​គ្រី​កាល​ពី​​រាត្រី​​ថ្ងៃ​​អង្គារ​​ ទី​​១១ កញ្ញា ឆ្នាំ​២០១២ កន្លង​​ទៅ​​នេះ ។

លោក​វ៉ាន់ ហ្គាល់ គ្រូ​បង្វឹក​ក្រុម​​ជម្រើស​​ជាតិ​​ហូឡង់​​បាន​​និយាយ​​ថា កីឡា​ករ​​វ៉ាន់ ភើស៊ី មិន​មាន​​របួស​ធ្ងន់​​ធ្ងរ​​ពេក​នោះ​ទេ ក៏​ប៉ុន្តែ​​ខ្ញុំ​​មិន​ចង់​ប្រថុយ​​គ្រោះ​ថ្នាក់​​ ដូច្នេះ​ខ្ញុំ​​សម្រេច​ចិត្ត​​ប្តូរ​​គាត់​ចេញ ។ឮបញ្ហា​​របួស​​របស់​កីឡា​ក​រ​​វ៉ាន់ ភើស៊ី ​បាន​​ដាក់​បន្ទុក​​ថ្មី​​មួយ​ទៀតទៅ​លើ​ក្លិប​ Man Utd ​បន្ទាប់​​ពី​កីឡា​ករ​​កាហ្គា​​វ៉ា​ ដែល​​រង​របួស​​​ខ្នង​កាល​ពី​​សប្តាហ៍​​មុន ​ដែល​បាន​​​​ធ្វើ​​ឱ្យ​រូប​​គេ​​អវត្ត​​មាន​មិន​បាន​​​ចូល​រួម​​ប្រកួត​ World Cup 2014 ជួប​ជា​មួយ​​អីុរ៉ាក់ ។ សម្រាប់​​ការ​ប្រកួតក្រប​ខណ្ឌ​​អង់​គ្លេស​​នៅ​ចុង​សប្តាហ៍​​​នេះ​ ក្រុម Man Utd ត្រូវ​ទទួល​​ភ្ញៀវ​​ Wigan ។

គួរ​រំ​លឹក​​ដែរ​ថា កីឡា​ករ​វ៉ាន់ ភើស៊ី ទើប​​តែ​ផ្លាស់​​មក​ពី​ក្លិប Arsenal កាល​ពី​ខែ​សីហា ក្នុង​តម្លៃ​​ខ្លួន​២៤​លាន​ផោន ។ កីឡា​ករ​វ៉ាន់ ភើស៊ី ទើប​​តែ​បាន​​បង្ហាញ​​វត្ត​មាន​ចំនួន​​៣​លើកប៉ុណ្ណោះ​ តែ​មាន​​សមត្ថ​ភាព​​​សុ៊ុត​​បាល់បញ្ចូល​ទី​បាន​​៤​គ្រាប់៕​​