ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​​​​2គ្រឿងបុក​​​គ្នា​​​​​​​ខ្ទាត​ទៅ​ប៉ះ​កង់​​​​អ្នក​បើក​ម៉ូតូ​របួស​​​​​ទាំង​សង​​​​​ខាង​

12 ឆ្នាំ មុន

​​រាជ​ធានី​​ភ្នំ​ពេញ ៖ ម៉ូតូ​​​​ឌ្រីម​​សេ​១២៥​​​ និង​ម៉ូតូ​​​​ស្តេប​​ បាន​​​​បុក​គ្នា​ដួល​​​បែក​មុខ​​​​​​​បែក​មាត់​នៅ​ចំណុច​​​​ផ្លូវ​​​​កែង​​ រួច​​ខ្ទាត​​​​ទៅ​ប៉ះ​​អ្នក​​​​ជិះ​កង់​បណ្តាល​ឱ្យ​​​​ដួល​​​​​​ តែ​សំណាង​​ល្អ​​​​​អ្នក​ជិះ​​​កង់​​​​​មិន​មាន​រង​របួស​​​ ​​ទេ​។ គ្រោះ​​ថ្នាក់​នេះ​កើត​​ឡើង​​​​​កាល​ពី​វេលា​ម៉ោង​​​​៨​ និង​​​១៥​នាទី​​​​​​​យប់​ថ្ងៃទី​​១១ កញ្ញា​​​ លើ​​​កំណាត់​​ផ្លូវ​​​​លេខ​​២២១​​​​ កែង​​​​​ផ្លូវ​​​​លេខ​​១៤៦ ក្នុង​សង្កាត់​​​ផ្សារ​ដេ​ប៉ូ​​​​ទី​​២ ​ខណ្ឌ​​​​ទួល​គោក​​ ។​

​​សាក្សី​​​​ឃើញ​ហេតុ​ការណ៍​​​​បាន​ឱ្យ​ដឹង​ថា ​​ម៉ូតូ​​សេ​​១២៥​​​ ស៊េរី​​​២០០៧​​ ពណ៌​ខ្មៅ​​ ​ជិះ​តាម​​​​ផ្លូវ​លេខ​​​​២២១​ ពី​ជើង​​​ទៅ​​ត្បូង​​​​​​​​ ចំណែក​​​ម៉ូតូ​​ស្តេប​​​​ពណ៌​​​​ខ្មៅ​​​លាយ​​​ក្រហម​ ជិះ​គ្នា​​​​​២​​​នាក់​​ តាម​ផ្លូវ​​លេខ​​​១៤៦​​ ពី​លិច​​ទៅ​កើ​ត​​ ខណ​ៈ​មក​​​ដល់​ចំណុច​​​ផ្លូវ​កែង​​​​ ម៉ូត​ូ​ស្តេប​​​​ជិះ​ឆ្លង​​​​ផ្លូវ​ក៏​​​​បុក​គ្នា​​​ បណ្តាល​​ឱ្យ​ម៉ូតូ​​​​​ស្តេប​​​​​ខ្ទាត​​​ទៅ​ប៉ះ​​​​កង់​មួយ​​​​គ្រឿង​​​​ដែលកំពុង​ជិះ​ពី​ក្រោយ​​​​​​​​​ដួល​​​តែម​ិន​​​​បង្ក​ឱ្យ​អ្នក​ជិះ​​​​​កង​​់​​នេះ​​​រង​របួស​​​ទេ ។​​ ​អ្នក​បើក​​​ម៉ូតូ​ស្តេប​​​ឈ្មោះ​​​ខេម​​ ​ហីុ​​​ ភេទ​ប្រុស​ អាយុ​​២០​ឆ្នាំ​​ ​ជា​អ្នក​បើក​​​​រថយន្ត​​​​ដឹក​សសរ​បុក​​​​គ្រឹះ​​​ និង​អ្ន​ក​រួម​ដំណើរ​​​​ជា​មួយ​ឈ្មោះ​​​ងុយ សារន ភេទ​ប្រុស​​ អាយុ​​២០​ឆ្នាំ​ ស្នាក់​​នៅ​​​​​​ជា​មួយ​គ្នា​​​​ ក្នុង​ខណ្ឌ​​​ប្ញស្សី​កែវ​​​ រង​របួស​​​​រយះ​ជើង​​​​ និង​បែក​​​​មុខ​បែក​មាត់​​​ទាំង​​ពីរ​នាក់​​ ។​​

ចំណែក​​​​អ្នក​បើក​ម៉ូតូ​​​​សេ​១២៥​​​មិន​​ប្រាប់​​ឈ្មោះ​​​​រ​ង​របួស​​​​បែក​​មុខ​​​​បែក​មាត់​​ដែរ​ ។​​ក្រោយ​ពេល​កើត​ហេតុ​​​ ប៉ូលិស​​​​​​បាន​ចុះ​ទៅ​វាស់​​​វែង​​​​​រួច​​​​ឱ្យ​អ្នក​ជិះ​​​​​​​​​កង់​ត្រឡប់​​​ទៅ​ផ្ទះ​វិញ​​ ​ព្រោះ​​​មិន​ជាប់​​​ពាក់​ព័ន្ធ​​​ យក​​​​តែ​ម៉ូតូ​​​ពីរ​គ្រឿង​​​​​​ទៅ​រក្សា​​ទុក​នៅ​ខណ្ឌ​ទួល​គោក​​​​ ដើម្បី​​​​​ដោះ​ស្រាយ​តាម​ផ្លូវ​​ច្បាប់​ ៕