ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ករ​​អង់​​គ្លេស​ Cavendish​​ឈ្នះ​​ដំ​ណាក់​​ទី​​៣​ប្រ​ណាំ​ង​​កង់ Tour of Britain

12 ឆ្នាំ មុន

Mark​ Cavendish​បាន​​ធ្វើ​​ឱ្យ​​ប្រិយ​​មិត្ត​​អ្នក​​គាំ​​ទ្រ​​ក្នុង​ស្រុក​មាន​ក្តី​សប្បាយ​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​រូប​គេ​បាន​យក​ឈ្នះ​ដំ​ណាក់​ទី​៣​ប្រ​ណាំង​កង់ Tour of Britain​ឆ្នាំ​២០១២​កាល​ពី​ថ្ងៃ​អង្គារ​ទី​១១​កញ្ញា​ម្សិល​មិញ ។ ការ​ប្រ​ណាំង​ដំ​ណាក់​ដែល​មាន​ចម្ងាយ​ផ្លូវ ១៥២,៦​​គីឡូ​ម៉ែត្រ​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​ទី​ក្រុង Dumfriesចក្រ​ភព​អង់​គ្លេស ។

Mark​ Cavendish​បាន​​ធ្វើ​​ឱ្យ​​ប្រិយ​​មិត្ត​​អ្នក​​គាំ​​ទ្រ​​ក្នុង​ស្រុក​មាន​ក្តី​សប្បាយ​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​រូប​គេ​បាន​យក​ឈ្នះ​ដំ​ណាក់​ទី​៣​ប្រ​ណាំង​កង់ Tour of Britain​ឆ្នាំ​២០១២​កាល​ពី​ថ្ងៃ​អង្គារ​ទី​១១​កញ្ញា​ម្សិល​មិញ ។ ការ​ប្រ​ណាំង​ដំ​ណាក់​ដែល​មាន​ចម្ងាយ​ផ្លូវ ១៥២,៦​​គីឡូ​ម៉ែត្រ​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​ទី​ក្រុង Dumfriesចក្រ​ភព​អង់​គ្លេស ។

Cavendishដែល​ជា​អ្នក​ជិះ​កង់​ឱ្យ​ក្រុម Sky Procycling បាន​ឆ្លង​កាត់​គំ​នូស​ព្រ័ត្រ​នៃ​ដំ​ណាក់​ដែល​ចេញ​ដំណើរ​ពី​ទី​ក្រុង Jedburghឆ្ពោះ​ទៅ​កាន់​ទី​ក្រុង Dumfriesដោយ​​ប្រើ​អស់​ថិរវេលា ៣​ម៉ោង ៥៤​​នា​ទី​និង ៣០​​វិ​នា​ទី យក​ឈ្នះ​កីឡាករ​​អូ​ស្ត្រា​លី  Leigh Howard​ដែល​បាន​នាំ​មុខ​កាល​ពី​ដំ​ណាក់​ទី​២ ។ Howardជិះ​​ឱ្យ​ក្រុម Orica – GreenEdge Cycling Team​បាន​ប្រើ​ថិរវេលា​ច្រើន​ជាង​ស្មើ​ជា​មួយ​កីឡាករលី​ទុយ​អា​នី Aidis Kruopisរបស់​ក្រុម Orica- GreenEdge Cycling Team ។

ថ្លែង​បន្ទាប់​ពី​ទទួល​បាន​ជ័យ​ជម្នះ Cavendish​​​​​បាន​បញ្ជាក់​ថា​៖«ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​​ណាស់​ ។​ ខ្ញុំ​ដឹង​ថា ការ​បញ្ចប់​នៃ​ផ្លូវ​ប្រ​ណាំង​គឺ​ចុះ​ទួល​ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​អាច​ធ្វើ​បាន​យ៉ាង​ល្អ​បំ​ផុត ។ កាល​​ពី​ម្សិល​មិញ​ យើង​បាន​ធ្វើ​រឿង​រ៉ាវ​ប្លែក​២-៣​ ប៉ុន្តែ​ វា​មិន​ដំ​ណើរ​ការ​ទេ ។ ដូច្នេះ​ ការ​ប្រ​ណាំង​ក្នុង​ថ្ងៃនេះ ប្រ​ធាន​ក្រុម​យើង​បាន​ប្រាប់​ឱ្យ​ប្រើ​បច្ចេក​ទេស​ធម្ម​តា​ »។

នៅ​លើ​តារាង​ថិរ​វេលា​សរុប​វិញ​ បើ​ទោះ​ណា​ Cavendishបាន​យក​ឈ្នះ​ដំ​ណាក់​នេះ​ក៏​ដោយ​ចុះ​ ប៉ុន្តែ​រូប​គេ​នៅ​មិន​ទាន់​អាច​មាន​លទ្ធភាព​នាំ​មុខ​គេ​នៅ​ឡើយ​ទេដ្បិត កី​ឡាករ Leigh Howard​​ដែល​បញ្ចប់​ដំ​ណាក់​ក្នុង​លំ​ដាប់​ទី​២​សន្សំ​ពេល​វេលា​បាន​ល្អ​ជាង​​និង​ស្ថិត​នៅ​ជា​​អ្នក​​នាំ​មុខ ។​

បន្ទាប់​ពី​បញ្ចប់​ការ​ប្រ​ណាំង​អស់​៣​ដំ​ណាក់​មក​នេះ Howardប្រើ​អស់​ថិរវេលា​សរុប ១៣​ម៉ោង ១៦​​នា​ទី​និង ២៨​វិ​នា​ទី ។ ចំណែក​ Cavendish​ស្ថិត​នៅ​លំ​ដាប់​ទី​២​ខណៈ​កីឡាករ​Van Poppelស្ថិត​នៅ​លំ​ដាប់​ទី​៣​បន្ទាប់​ពី​ប្រើ​ថិរវេលា​ច្រើន​ជាង Howard  ៤​វិ​នា​ទី ។​សូម​បញ្ជាក់​ថា ព្រឹត្តិការ​ណ៍​ប្រ​ណាំង​កង់ Tour of Britainឆ្នាំ​២០១២​នេះ​មាន​៨​ដំ​ណាក់​លើ​ចម្ងាយ​ផ្លូវ​សរុប ១៣៤៩​,៦​គី​ឡូ​ម៉ែត្រ ។ ដោយ​ឡែក​ ការ​ប្រ​ណាំង​ដំ​ណាក់​ទី​៤​ដែល​មាន​ចម្ងាយ​ផ្លូវ ១៥៦​​គី​ឡូ​ម៉ែត្រ​នឹង​ចេញ​ដំ​ណើរ​ពី​ទី​ក្រុងCarlisleឆ្ពោះ​ទៅ​កាន់​ទី​ក្រុង Blackpoolចក្រ​ភព​អង់​គ្លេស ៕