ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​​ម្នាក់​​លប​វាយ​បំបែក​ទ្វារ​កញ្ចក់​​ប៉ុន​ប៉ង​លួចយ​ក​រ៉ឺម៉ក​ម៉ូតូ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​ត្រូវ​សន្តិ​សុខ​យាម​ឃាត់​ខ្លួនប្រគល់​ឱ្យ​​ប៉ូលិស​ប៉ុស្តិ៍​វត្ត​ភ្នំ ខណៈ​​ពេល​​ធ្វើ​សកម្ម​ភាព​វាយ​បំបែក​​កញ្ចក់​​ទ្វារ​ប៉ុន​ប៉ង​លួច​យក​រ៉ឺម៉ក​ម៉ូតូ​នៅ​ខាង​ក្នុង​ហាង​ កាល​ពី​វេលា​ម៉ោង​១០​​​យប់​ថ្ងៃទី​​១១ កញ្ញា ចំណុច​​ហាង​ដាក់​តាំង​លក់​រ៉ឺម៉ក​​ម៉ូតូ អតីត​ភោជនីយ​ដ្ឋាន​ឆ្នេរ​ទន្លេ ​តាម​វិថី​ព្រះ​​ស៊ីសុវត្ថិ​ ក្នុងសង្កាត់​​វត្ត​ភ្នំ ខណ្ឌ​ដូនពេញ។

​ប្រភព​ព័ត៌​ម​ាន​ពី​សន្តិ​សុខ​យាម​ឱ្យ​ដឹងថា ​​​ពេល​ដែល​រូបគេ​កំពុង​​យាម​ល្បាត​ការ​ពារ​ហាង​ដាក់​តាំង​លក់​​រ៉ឺម៉ក​​​ម៉ូតូ​ ស្រាប់តែ​​មាន​បុរស​ម្នាក់​អាយុ​ប្រមាណ​​ជាង​៤០​ឆ្នាំ បាន​មក​លឹប​ល​នៅ​ខាងក្រោយ​ហាង​តាំងពី​ម៉ោង​៧​យប់​​ រហូត​ដល់​ម៉ោង​១០​និង​១០​នាទី​យប់ ក៏ធ្វើ​សកម្ម​ភាព​​វាយ​បំបែក​​ទ្វារ​កញ្ចក់​តែម្តង ។ ពេល​នោះ​​រូបគេ​យាម​នៅ​ខាងមុខ​ ឮ​សំឡេង​​វាយ​កញ្ចក់​​បែប​នេះ​​​មិន​ហ៊ាន​​ចូល​ទៅ​ឃាត់​ទេ បានរត់​ទៅ​ប្រាប់​ប្រធាន​ឱ្យ​មក​ជួយ​​ ទើប​ធ្វើ​ការ​ឃាត់​ខ្លួន​បុរស​ម្នាក់​នោះ​ប្រគល់​​ទៅ​ឱ្យប៉ូលិស​ប៉ុស្តិ៍​វត្ត​ភ្នំ។

បុរស​ដែល​ជា​ជន​សង្ស័យ​នោះ​បាន​ប្រាប់ថា ​ខ្លួន​​ឈ្មោះ​រិទ្ធិ អាយុ​ជាង​៤០​ឆ្នាំ បន្ទាប់​ពី​ឃាត់​ខ្លួន​​បាន​និយាយ​ធ្វើ​ដូច​ជា​មនុស្ស​មិន​គ្រប់​លក្ខណៈ ហើយ​​​ថែម​ទាំង​ប្រាប់ថា ​មូល​ហេតុ​ដែល​គាត់​មក​វាយ​​ទ្វារ​កញ្ចក់​នេះ បំណង​លួច​យក​រ៉ឺម៉ក​​ម៉ូតូ​ទៅ​ដោះ​ស្រាយ​ជីវ​ភាព​ប្រចាំថ្ងៃ​​៕