ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​ការិនី​រោង​ចក្រ​កាត់​ដេរ​វ៉ាន់​កូ​ប្រហែល​៧០​នាក់​បាន​ដួល​សន្លប់​​​ជា​បន្ត​បន្ទាប់​

12 ឆ្នាំ មុន

ខេត្តកណ្តាល ៖ កម្ម​ការិនី​រោងចក្រកាត់​ដេរ​យីហោ​វ៉ាន់​កូ ប្រហែល៧០​នាក់​បាន​ដួល​សន្លប់​ជា​បន្ត​បន្ទាប់​​នៅ​ក្នុង​​ខណៈ​​ពេល​ដែល​ពួក​គេ​កំពុង​ធ្វើការ​នៅក្នុងរោង​ចក្រ​ បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​យ៉ាងខ្លាំង ​ហើយ​ពួក​គេ​ត្រូវ​បាន​​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ស្រុក​អង្គ​ស្នួល ​ដើម្បីសង្គ្រោះ​​បន្ទាន់​។ ហេតុការណ៍​​នេះ​បាន​កើត​ឡើង​កាល​ពីវេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹកថ្ងៃ​​ទី​១១ កញ្ញា ២០១២ ​នៅ​ក្នុង​រោងចក្រ​កាត់​ដេរ​ខាងលើ ដែល​មានទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ចក ​ឃុំ​បែក​ចាន ស្រុក​អង្គ​ស្នួល ​។

គេពុំទាន់​​​ដឹងថា តើ​ការ​ដួល​សន្លប់​នោះ​បណ្តាល​មកពី​មូល​ហេតុអ្វីនៅឡើយ​ទេ​ ប៉ុន្តែ​កម្ម​ការិនី​ទាំង​នោះ​បាន​និយាយថា ​មុន​ពេល​កើត​ហេតុ​​​ពួក​គេ​បាន​ចូលធ្វើការ​ជា ធម្មតា ហើយ​នៅ​​ពេល​នោះ ស្រាប់តែ​​មាន​កម្ម​ការិនី​ម្នាក់​ឈ្មោះ​លន់ ​សុខា អាយុ​៣០​ឆ្នាំ​​មាន​ទីលំនៅ​ភូមិ​អង្គ​ស្លែង សង្កាត់​ឪឡោក ខណ្ឌ​ពោធិ៍សែ​ន​ជ័យ ​រាជធានី ភ្នំពេញ ដែល​​បម្រើ​ការ​ងារ​នៅ​ក្នុង​រោងចក្រ​នោះ​​ដែរ មាន​សតិ​មិន​សូវ​​ប្រក្រតី​​ខុសប្លែក​ពី​ពេល​​មុន​ចេះ​តែ​​និយាយ​នូវពាក្យ​​ប្លែកៗ​​​បង្ក​ការភ័យ​ខ្លាច​ដល់​គេ​គ្រប់​គ្នា ។ ស្ត្រី​ម្នាក់​នោះ​​បញ្ចេញ​ចរិត​ហាក់​បី​ដូចជា​ព្រលឹង​ខ្មោច​ចូល​ខ្លួន​គួរឱ្យ​ខ្លាច​ លុះ​ក្រោយ​​មក​ស្រាប់តែ​បាត់​ខ្លួន​ស្ត្រី​រូប​នោះ​​ក៏​ឮ​ដំណឹង​ថា គាត់​​ទៅចង.ក​សម្លាប់ខ្លួន​នៅក្នុង​បន្ទប់​ទឹក​បាត់​ទៅហើយ ។

ប្រភព​ដដែល​​បាន​បន្តថា ​បន្ទាប់​ពី​​បាន​ឮ​ដំណឹង​នោះ​ភ្លាម​​​ធ្វើ​ឱ្យ​អ្នក​ដែល​​មាន​ស្មារតី​តិច​ភ័យ​រន្ធត់​រួច​ក៏​បាន​ដួល​សន្លប់​ជា​បន្ត​បន្ទាប់​​។ ភ្លាមៗ​គេឃើញ​​​សមត្ថ​កិច្ច​មូល​ដ្ឋាន​បាន​ចុះ​​ទៅកាន់​រោងចក្រ​នោះ ដើម្បី​ស៊ើប​​អង្កេត​​​ត្រូវ​ក្រុម​​ក​ម្ម​ករ​​ប្រាប់ថា ​ស្ត្រី​រូប​​​​នោះ​ព្យាយាម​​ចង.ក​សម្លាប់​​ខ្លួន​មែន ប៉ុន្តែ​​មិន​បាន​សម្រេច​នោះ​ទេ ត្រូវបាន​គេ​ជួយ​សង្គ្រោះ​ទាន់​​ពេល​ហើយ​មូល​ហេតុ​​ដែល​ស្ត្រី​​នោះ​ប៉ង​ធ្វើ​អត្ត​ឃាត​ដោយ​ចង​.ក គឺ​បណ្តាល​មក​ពី​ខឹង​ប្តី ។ ទោះ​បី​បែប​ណា គេ​មិនទាន់​បា​ន​ដឹង​​រឿង​នោះ​​កើត​ឡើង​​ពិតប្រាកដ​​ ឬ​បែប​ណា​​នោះឡើយ ហើយ​​ភ្លាមៗ​ស្ត្រី​រូប​នោះ​ត្រូវ​បាន​គេ​ជូន​ទៅសម្រាក​នៅ​ផ្ទះ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕