រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ កញ្ញា ២០១២ ធ្វើឡើងនៅថ្ងៃទី១១ កញ្ញា ២០១២ ក្រោមការដឹកនាំដោយលោកឃ្លោក ប៊ុត ឌី ជាសមាជិក គ.ជ.ប លោកទេព នីថា អគ្គលេខាធិការ គ.ជ.ប និងមានការចូលរួមពីតំណាងអង្គការក្រៅរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មានជាតិ ជាច្រើនកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីស្តីការ គ.ជ.ប ក្នុងបរិវេណក្រសួងមហាផ្ទៃ ។
លោកទេព នីថា អគ្គលេខាធិការ គ.ជ.ប បានមានប្រសាសន៍ថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ កញ្ញា ២០១២ ប្រជាពលរដ្ឋបានមកចុះឈ្មោះបោះឆ្នោតចំនួន១០១.២៤៧នាក់ ស្មើនឹង១៦,៣៤ភាគរយ ដែលតួលេខនោះទទួលបានពីឃុំ-សង្កាត់ចំនួន១.៥៧២ ក្នុងចំណោមឃុំ-សង្កាត់ចំនួន១.៦៣៣នៅទូទាំងប្រទេស ។ លោកទេព នីថា បានបន្តទៀតថា ស្មៀនឃុំ-សង្កាត់បានកែតម្រូវឈ្មោះអ្នកបោះឆ្នោតបានចំនួន៨.៦៦០នាក់ និងបានលុបឈ្មោះចំនួន៣០.៤៧៥នាក់ ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតមានរយៈពេល៤២ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១ កញ្ញា ដល់ថ្ងៃទី១២ តុលា ២០១២។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ