ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ប៉ែន​ដឹក​ខ្សាច់​ផ្ទុះ​កង់​ក្រឡាប់​​ផ្ងារ​ជើង​

12 ឆ្នាំ មុន

ខេត្តកំពត ៖ រថយន្ត​ប៉ែនដឹក​ខ្សាច់​​មួយ​គ្រឿង​បាន​ផ្ទុះ​កង់​ក្រឡាប់​ផ្ងារ​ជើង​តែមិន​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​ទេ ​កាល​ពីវេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​​១១ កញ្ញា ២០១២​​នៅ​លើ​ដង​ផ្លូវ​ជាតិ​លេខ​៣ ​កំពតត្រពាំង​រពៅ ត្រង់ចំណុច​ភូមិ​រលួស​ ឃុំ​បឹង​ទូក ស្រុក​ទឹក​ឈូ ។

ប៉ូលិស​​ឃុំ​បឹង​ទូក​បាន​និយាយ​​ថា ​សំឡេង​ផ្ទុះ​​កង់​ឡាន​នោះ​​គេ​ស្មាន​តែ​ផ្ទុះ​គ្រាប់​បែក​​ដៃ​ធ្វើឱ្យ​​មនុស្ស​ម្នា​ចេញ​​អើត​មើល​​ព្រាត ប៉ុន្តែ​មួយ​សន្ទុះ​ក្រោយ​មក​ទើប​គេ​​ដឹងថា

ខេត្តកំពត ៖ រថយន្ត​ប៉ែនដឹក​ខ្សាច់​​មួយ​គ្រឿង​បាន​ផ្ទុះ​កង់​ក្រឡាប់​ផ្ងារ​ជើង​តែមិន​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​ទេ ​កាល​ពីវេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​​១១ កញ្ញា ២០១២​​នៅ​លើ​ដង​ផ្លូវ​ជាតិ​លេខ​៣ ​កំពតត្រពាំង​រពៅ ត្រង់ចំណុច​ភូមិ​រលួស​ ឃុំ​បឹង​ទូក ស្រុក​ទឹក​ឈូ ។

ប៉ូលិស​​ឃុំ​បឹង​ទូក​បាន​និយាយ​​ថា ​សំឡេង​ផ្ទុះ​​កង់​ឡាន​នោះ​​គេ​ស្មាន​តែ​ផ្ទុះ​គ្រាប់​បែក​​ដៃ​ធ្វើឱ្យ​​មនុស្ស​ម្នា​ចេញ​​អើត​មើល​​ព្រាត ប៉ុន្តែ​មួយ​សន្ទុះ​ក្រោយ​មក​ទើប​គេ​​ដឹងថា សំឡេង​ផ្ទុះ​ទាំងព្រឹក​នោះគឺ​ជា​សំឡេងផ្ទុះ​កង់​ឡាន​ប៉ែន​ដឹក​ខ្សាច់​ ហើយពេល​ផ្ទុះ​ភ្លាម​រថយន្ត​​ត្រូវបាន​ក្រឡាប់​ទៅលើ​ដង​ផ្លូវ​ជាតិ តែ​មិន​​បង្ក​ឱ្យ​អ្នក​​ធ្វើដំណើរ​តាម​ដងផ្លូវ​​រង​គ្រោះថ្នាក់​ទេ ។ ​ប្រភព​ដដែល​បន្ត​ថា ​អ្នក​បើក​បរ​ឈ្មោះ​ទូច ​វុទ្ធា អាយុ​​៤២​ឆ្នាំ​​ មាន​ទីលំនៅភូមិ​​កែប​ថ្មី ឃុំ​បឹង​ទូក និងព្រូ​ឡាន​ម្នាក់​​ដែល​គេច​ផុត​ពីគ្រោះថ្នាក់​​នោះ​និយាយ​ថា​ គេ​​មិន​បាន​ដឹង​ថា រថយន្ត​ដឹក​ខ្សាច់​នេះ​ផ្ទុះ​កង់​ក្រោយ​​ខាងស្តាំ​ បណ្តាល​មកពីការ​ដឹក​លើស​ចំណុះ ឬ​ក៏ បើក​បរ​លឿន​ពេក​ក៏​មិន​ដឹង​ តែ​អ្នក​​បើក​បរ​រថយន្តឈ្មោះ​ទូច វុទ្ធា ​និយាយថា ខ្លួន​កំពុងតែ​បើក​​បរ​ពី​កើតទៅ​លិច​​ស្រាប់តែ​រថយន្ត​ផ្ទុះកង់​ជាន់​​ហ្វ្រាំង​មិន​ជាប់​ក៏​ក្រឡាប់​ផ្ងារ​ជើង​តែ​ម្តង​។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕