ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​វគ្គ​ការ​ប្រកួត​​បាល់​ទាត់​​តាម​ដង​ផ្លូវ​​ស្មាត​​ 2012​នៅ​បាត់​ដំបង

12 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង ៖​​ ​បន្ទាប់​​ពី​​បើក​​ធ្វើ​​ការ​ប្រកួត​​កាល​ពី​​ថ្ងៃទី​​៦ កញ្ញា មក ការ​ប្រកួត​​បាល់​ទាត់​​តាម​ដង​ផ្លូវ​ស្មាត​​២០១២ ដែល​រៀប​​ចំ​​ឡើង​ដោយ​​អង្គការ​​សលត៍ (SALT) និង​​ឧបត្ថម្ភ​​ដោយ​ក្រុម​ហ៊ុន​​ Smart Mobile បាន​ប្រារព្ធ​ពិធី​បិទ​​​កាល​ពី​ល្ងាច​ថ្ងៃ​​ទី​​៩ កញ្ញា កន្លង​ទៅ​​​នៅ​ទី​លាន​​ផ្លូវ​​សាធារណៈ​​រង្វង់​​មូល​នាគ​​បា.ញ់​ទឹក​​​ក្រុង​បាត់​ដំបង ។ ក្រុម​កីឡា​​បាល់​ទាត់​ដែល​​ចូល​រួម​មាន​ចំនួន៩២​​ក្រុម​មក​​ពី​តាម​​

ខេត្ត​បាត់​ដំបង ៖​​ ​បន្ទាប់​​ពី​​បើក​​ធ្វើ​​ការ​ប្រកួត​​កាល​ពី​​ថ្ងៃទី​​៦ កញ្ញា មក ការ​ប្រកួត​​បាល់​ទាត់​​តាម​ដង​ផ្លូវ​ស្មាត​​២០១២ ដែល​រៀប​​ចំ​​ឡើង​ដោយ​​អង្គការ​​សលត៍ (SALT) និង​​ឧបត្ថម្ភ​​ដោយ​ក្រុម​ហ៊ុន​​ Smart Mobile បាន​ប្រារព្ធ​ពិធី​បិទ​​​កាល​ពី​ល្ងាច​ថ្ងៃ​​ទី​​៩ កញ្ញា កន្លង​ទៅ​​​នៅ​ទី​លាន​​ផ្លូវ​​សាធារណៈ​​រង្វង់​​មូល​នាគ​​បាញ់​ទឹក​​​ក្រុង​បាត់​ដំបង ។ ក្រុម​កីឡា​​បាល់​ទាត់​ដែល​​ចូល​រួម​មាន​ចំនួន៩២​​ក្រុម​មក​​ពី​តាម​​អង្គ​ការ និង​​មហា​ជន​​សរុប​​មាន​កីឡា​ករ​​ជាង​១​ពាន់​​នាក់​ដែល​​​មក​​ពី​ខេត្ត​សៀម​​រាប បន្ទាយ​មាន​ជ័យ ប៉ៃលិន បាត់​ដំបង និង​​រាជ​ធានី​ភ្នំពេញ ​និង​មាន​អាយុ​​ចាប់​ពី​១១​ឆ្នាំ​​ដល់​១៦​ឆ្នាំ ។

ចូល​រួម​ក្នុង​ពិធី​បិទ​​ការ​ប្រកួត​នោះ​មាន​លោក ថុក ប៊ុន​ធឿន អនុ​ប្រធាន​​មន្ទីរ​អប់​រំ​ យុវ​ជន និង​កីឡាខេត្ត លោក​​វរសេនីយ​​៍​ទោ អ៊ុក សារិន តំណាង​​កង​រាជ​អាវុធ​​ហត្ថ​​ខេត្ត លោក​​​វរសេនីយ៍​​ទោ ខៀវ ភីរុណ មេ​បញ្ជា​​ការ​រង​​កង​ទ័ព​​អាកាស​​ទិស​បាត់​ដំបង លោក​កាយ ​​វុទ្ធី អធិ​ការ​​​រង​នគរ​បាល​​ក្រុង​​បាត់​​ដំបង និង​​លោក​ឃឹម​​ ចន្ទ្រា តំណាង​​ក្រុម​ហ៊ុន Smart Mobile ។ លោក​​ Samuel schweingruber នាយក​​អង្គ​ការ​សលត៍​​​​បញ្ជាក់​ថា កម្ម​វិធី​​បាល់​ទាត់​នេះ​ត្រូវ​បាន​រៀប​ចំ​បង្កើត​​ឡើង​​មាន​រយៈ​ពេល​​៦​ឆ្នាំ​​មក​ហើយ ក្នុង​គោល​បំណង​​ឱ្យ​យុវ​ជន កុមារា កុមារី គ្មាន​ទី​ពឹង​​ក្រី​ក្រ​​ដើរ​គ្មា​នទិស​​ដៅ​ គ្មាន​ការ​ងារ​ធ្វើ និង​​គេច​ចេញ​ពី​ការ​ប្រើ​ប្រាស​់​គ្រឿង​ញៀន ឱ្យ​​មក​​ទទួល​​ការ​ហ្វឹក​ហាត់​​កីឡា​រួម​គ្នា​​យ៉ាង​ច្រើនកុះ​ករ​​ ។

លោក​​ក៏​​សូម​ថ្លែ​ង​អំណរ​គុណ​​ដល់​អាជ្ញា​ធរ​ខេត្ត​គ្រប់​លំ​ដាប់​ថ្នាក់​ ដែល​បាន​ជួយ​សម្រប​សម្រួល​​បង្ក​​​លក្ខណៈ​​ឱ្យ​កម្ម​វិធី​​នេះ​​ដំណើរ​ការ​​បាន​​ល្អ​ប្រសើរ និង​សំខាន់​​ក្រុម​​ហ៊ុន​ Smart Mobile ដែល​ជួយ​ឧបត្ថម្ភ​​ទាំង​ស្រុង​​ក្នុង​​ការ​ចំណាយ​ផ្សេង​​ៗ​​ ទើប​​មាន​​ដំណើរ​​ការ​​ល្អ​មក​ទល់​ពេល​នេះ ។ លោក​ថុក ប៊ុន​ធឿន មានមតិ​​​​ថា ក្នុង​នាម​​តំណាង​​ឱ្យ​អាជ្ញា​ធរ​​ទាំង​មូលសូម​ធ្វើ​ការ​​កោត​សរ​​សើរ​​អង្គ​ការ​​សលត៍​​ដែល​មាន​គំនិត​​ផ្តួច​ផ្តើម​​ឱ្យ​មាន​កីឡា​​​​តាម​ដង​ផ្លូវ​​សាធារណ​​ៈ​នេះ​​ឡើង​​ក្នុង​​គោល​បំណង​​ផ្សព្វ​ផ្សាយ​​ពី​អត្ថ​ប្រយោជន៍​​នៃ​កីឡា​​បាល់​ទាត់​ខ្នាត​តូច​រួម​ជា​មួយ​នឹង​​ការ​អប់​រំ​ពី​​​បញ្ហា​គ្រឿង​ញៀន​ និង​អំពើ​​ហិង្សា​​ដែល​កើត​មាន​​ឡើង​ក្នុង​​សង្គម​​ទៅ​លើ​យុវ​ជន ហើយ​រួម​គ្នា​ជួប​​ទប់​​ស្កាត់​​ ។ ម្យ៉ាង​​ទៀត​កីឡា​នេះ​វា​អាច​នាំ​មក​​នូវ​​ទំនាក់​ទំនង​ល្អ​ មិត្ត​ភាព​​ សាមគ្គី​​ភាព និង​​ទាក់​ទាញ​​វិស័យ​ទេស​ចរណ៍​​ទៅ​វិញ​ទៅ​មក​ផង​ដែរ ។

លោក​ក៏​បាន​​ផ្តាំ​ផ្ញើ​​ដល់​យុវ​វ័យ​ទាំង​អស់​​ឱ្យ​យក​ចិត្ត​​ទុក​ដាក់​បន្ថែម​​ទៀត​លើ​​វិស័យ​កីឡា​នេះ​​ ព្រោះ​មិន​ត្រឹម​​តែ​អាច​​បញ្ចៀស​​បញ្ហា​ចេញ​​ពី​យើង​ប៉ុណ្ណោះ​ទេ គឺ​​ថែម​ទាំង​​នាំ​យើង​ទាំង​អស់​គ្នា​​ឱ្យ​ទៅ​ជួប​គ្នា​​ស្គាល់​​គ្នា​​នៅ​លើ​ឆាក​​អន្តរ​ជាតិ​​ទៀត​ ។ ចំពោះ​​លទ្ធ​ផល​​នៃ​ការ​ប្រកួត​​មាន​​ផ្នែក​​កុមារា អាយុ​១១​ឆ្នាំ លេខ​១​​បាន​ទៅ​លើ​ក្រុម​​អេដែន, អាយុ​១៤​ឆ្នាំ​បាន​​ទៅ​លើ​ក្រុម DCC, អាយុ​​១៦​ឆ្នាំ បាន​ទៅ​​លើ​​ក្រុម​​យេរូសាឡឹម ។ លេខ​​២​​ អាយុ​១១​បាន​ទៅ​លើ​ក្រុម​យេរូសា​ឡឹម,​ អាយុ​​១៤​ឆ្នាំ បាន​ទៅ​លើ​ក្រុម Hope និង​អាយុ​១៦​ឆ្នាំ បាន​ទៅ​លើ​​ក្រុម CFI ។ លេខ​៣ អាយុ​១១​ឆ្នាំ បាន​ទៅ​លើ​ក្រុម​ CFI, អាយុ​១៦​ឆ្នាំ បាន​ទៅ​លើ​ក្រុម H2E ។ ​ផ្នែក​​កុមារ​ី លេខ​១ អាយុ​១១​ឆ្នាំ បាន​ទៅ​លើ​ក្រុម​សាលា​ខ្សាច់​​ពោយ,​​ អាយុ​១៤​ឆ្នាំ​បាន​ទៅ​លើ​ក្រុម CFI និង​អាយុ​១៦​ឆ្នាំ បាន​ទៅ​លើ​ក្រុម ​សាលា​​ឈើ​ទាល ។

រី​ឯ​លេខ​​២​​ អាយ​ុ​១១​ឆ្នាំ បាន​​ទៅ​លើ​ក្រុម Rapha house,​អាយុ​១៤​ឆ្នាំ ​​បាន​ទៅ​លើ​ក្រុម​ជ្រៃ និង​អាយុ​១៦​ឆ្នាំ បាន​ទៅ​​ក្រុម​ជ្រៃ ។ លេខ​៣​​ អាយុ​១១​ឆ្នាំ បាន​ទៅ​លើ​​ក្រុម CFI, ​​អាយុ​១៤​ឆ្នាំ បាន​ទៅ​​លើ​​ក្រុម CFI និង​អាយុ​១៦​ឆ្នាំ បាន​ទៅ​លើ​ក្រុម H2E ។  ចំពោះ​កីឡា​​មហា​ជន​​លេខ​១ បាន​ទៅ​លើ​ក្រុម Crown FC, លេខ​​២ បាន​ទៅ​លើ​ក្រុម DANA FC និង​លេខ​៣​​ បាន​ទៅ​លើ​​​ក្រុម Egg King FC ។រាល់​ពាន​រង្វាន់​​ និង​ថវិ​កា​ទាំង​អស់​​ក្រុម​ហ៊ុន Smart Mobile ជា​អ្នក​ចំណាយ​​ ព្រម​ទាំង​​កម្ម​វិធី​​ទាំង​មូល​​ផង​ដែរ ៕