ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បោះ​ពួយ​​​ម៉ូតូ​​​ទៅ​បុក​គូទ​​រថយន្ត​​ផ្លោង​​ទម្លុះ​​បញ្ចក់​ចូល​ក្នុង​​រថយន្ត​នោះ​​របួស​ធ្ងន់​

12 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ​៖ រូប​ភាព​នេះ​មិន​មែន​ជា​ខ្សែ​ភាព​យន្ត​ទេ​គឺ​ជា​រឿង​ពិត​ដោយ​យុវជន​​​ម្នាក់​បាន​​រង​របួស​​​ជា​ទម្ងន់​​ដោយសារ​តែ​ជិះ​ម៉ូតូ​ទៅ​បុក​គូទ​រថយន្ត​​​គេ​ពី​ក្រោយ​​ហើយ​បាន​​ផ្លោង​បុក​ទម្លុះ​កញ្ចក់​ក្រោយ​ចូល​ខ្លួន​ទៅ​ក្នុង​រថយន្ត​​នោះ​តែ​ម្តង​ ។ ហេតុការណ៍​​នេះ​បាន​កើត​ឡើង​​​នៅ​វេលា​ម៉ោង​​​​​៥​និង​៤៥​នាទី​​​ល្ងាច​ថ្ងៃទី​​​៩ កញ្ញា ​​នៅ​តាម​បណ្តោយ​​ផ្លូវ​ជាតិ​​លេខ​៥ ត្រង់​ចំណុច​ស្ពាន​​​ព្រៃ​កោះ ស្ថិត​ក្នុង​ភូមិ​

ខេត្ត​កំពង់​ឆ្នាំង​ ​៖ រូប​ភាព​នេះ​មិន​មែន​ជា​ខ្សែ​ភាព​យន្ត​ទេ​គឺ​ជា​រឿង​ពិត​ដោយ​យុវជន​​​ម្នាក់​បាន​​រង​របួស​​​ជា​ទម្ងន់​​ដោយសារ​តែ​ជិះ​ម៉ូតូ​ទៅ​បុក​គូទ​រថយន្ត​​​គេ​ពី​ក្រោយ​​ហើយ​បាន​​ផ្លោង​បុក​ទម្លុះ​កញ្ចក់​ក្រោយ​ចូល​ខ្លួន​ទៅ​ក្នុង​រថយន្ត​​នោះ​តែ​ម្តង​ ។ ហេតុការណ៍​​នេះ​បាន​កើត​ឡើង​​​នៅ​វេលា​ម៉ោង​​​​​៥​និង​៤៥​នាទី​​​ល្ងាច​ថ្ងៃទី​​​៩ កញ្ញា ​​នៅ​តាម​បណ្តោយ​​ផ្លូវ​ជាតិ​​លេខ​៥ ត្រង់​ចំណុច​ស្ពាន​​​ព្រៃ​កោះ ស្ថិត​ក្នុង​ភូមិ​ព្រៃ​​កោះ ឃុំ​ជ្រៃបាក់​ ស្រុក​រលា​ប្អៀរ ។

មន្ត្រី​​​ប៉ូលិស​ចរាចរ​​ស្រុក​រលា​ប្អៀរ​​បាន​និយាយ​​ថា ជន​រងគ្រោះ​​ឈ្មោះមឿន​ សុភិន​ អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​គ ឃុំ​ជ្រៃ​បាក់​ ស្រុក​រលាប្អៀរ​ ។ មុន​ពេលកើត​ហេតុ​​ជន​រង​គ្រោះ​​​បាន​ជិះ​ម៉ូតូ​ម៉ាក​​សេ​១០០​​ ពី​​ជើង​ទៅ​ត្បូង​លឿនដូច​​ហោះ​ លុះ​មក​ដល់​​​ចំណុច​កើត​ហេតុ​​​បាន​បើក​វ៉ា​​​រថយន្ត​​​មីនី​មួយ​គ្រឿង​​​​ម៉ាក​គា ​ផលិត​នៅ​ប្រទេស​កូរ៉េ​ ​​ក្នុង​ដំណើរ​​​ស្រប​ទិស​គ្នា​ ប៉ុន្តែ​​ពេល​វ៉ានោះ​​​​ស្រាប់តែ​​​វាក់​រថយន្ត​​​មួយ​គ្រឿង​ទៀត​បើក​​បញ្ច្រាស​ទិស​គ្នា​​​ ពេល​នោះ​ជន​រង​គ្រោះ​​​ងាក​ម៉ូតូ​​​ទៅ​ស្តាំ​ដៃ​វិញ​ ក៏​ទៅ​បុក​​​រថយន្ត​មីនី​​​នោះ​ពី​ក្រោយ​​ពេញ​ទំហឹង​ បណ្តាលឱ្យ​​អ្នក​បើក​ម៉ូតូ​រូប​នោះ​​ផ្លោង​ទៅ​បុក​​ធ្លាយ​កញ្ចក់​​​រថយន្ត​ខាង​ក្រោយ​រួច​​​ធ្លាក់​ចូល​ទៅ​ក្នុង​រថយន្ត​​​ពាក់​កណ្តាល​ខ្លួន​តែ​ម្តង​ ។ ប្រភព​ដដែល​បាន​បន្ត​ថា ​​ជន​រងគ្រោះ​​​បាន​រង​របួស​ធ្ងន់​ធ្ងរ​​ត្រូវ​បាន​ដឹក​​​​ទៅ​សង្គ្រោះ​​​នៅ​មន្ទីរពេទ្យ​​ភ្លាម​ៗ​ ។

មន្ត្រី​​ប៉ូលិស​បាន​​​បញ្ជាក់​ថា បាន​ជា​បង្ក​ឱ្យ​​​កើត​មាន​​គ្រោះ​ថ្នាក់​​បែ​ប​នេះ​​ដោយ​សារ​អ្នក​ជិះម៉ូតូ​​​ក្នុង​ស្ថាន​ភាព​ស្រវឹង​​​ហើយ​លឿន​ ទើប​ជួប​គ្រោះ​ថ្នាក់​​បែបនេះ ។ រថយន្ត​និង​ម៉ូតូ​​​ត្រូវ​បាន​​យក​ទៅ​រក្សា​​ទុក​នៅ​ការិយាល័យ​​​ប៉ូលិស​ចរាចរ​​ផ្លូវ​គោក​​ដើម្បីរង់​ចាំ​ដោះ​ស្រាយ​​តាម​​ផ្លូវ​ច្បាប់ ៕