រាជធានីភ្នំពេញ ៖ រថយន្តទួរីស ពណ៌ស កំពុងតែបើកលឿនស្រាប់តែស៊ីញ៉ូអែបហើយបត់ត្រឡប់ក្រោយវា៉វធ្វើឱ្យបុកម៉ូូតូូសេ១២៥ ដួលបោកនឹងខឿនថ្នល់រងរបួសធ្ងន់ រថយន្តរត់បាត់ជ្រុះកាងជាប់ស្លាកលេខនៅកន្លែងកើតហេតុ ។ គ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី៩ កញ្ញា នៅជិតព្រះអង្គដងកើ តាមវិថីព្រះស៊ីសុវត្ថិ ក្នុងមណ្ឌល១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
អ្នកបើកម៉ូតូរងរបួសធ្ងន់មានឈ្មោះ ឆៃ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាចុងភៅ ស្នាក់នៅកន្លែងធ្វើការម្តុំភោជនីយដ្ឋានបុប្ផា ទល់មុខសណ្ឋាគារកាំបូឌីយ៉ាណា មានស្រុកកំណើតនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មានបានឱ្យដឹងថា រថយន្តទួរីស ពណ៌ស បើកតាមវិថីព្រះស៊ីសុវត្ថិ ពីជើងទៅត្បូង ស្របទិសគ្នាជាមួយម៉ូតូសេ១២៥ ពណ៌ខ្មៅ ខណៈមកដល់ចំណុចកើតហេតុុខាងលើរថយន្តកំពុងតែបើកលឿនស្រាប់តែស៊ីញ៉ូអែបស្តាំរួចបត់ស្តាំរួចបត់វ៉ាវត្រឡប់ក្រោយតែម្តង បណ្តាលឱ្យបុកម៉ូូតូសេ១២៥ ដែលបើកមកពីក្រោយដួលបោកនឹងខឿនថ្នល់រងរបួសធ្ងន់ ។
ចំណែករថយន្តបន្ថែមល្បឿនរត់គេចបាត់ តែបន្សល់ស្លាកលេខរថយន្តជាប់នឹងកាងធ្លាក់នៅកន្លែងកើតហេតុ ។ ក្រោយពេលកើតហេតុជនរងគ្រោះបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ចំណែកម៉ូតូនិងស្លាកលេខរថយន្តត្រូវប៉ូលិសយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ៕
ចែករំលែកព័តមាននេះ